លោក ហ៊ុន សែន បញ្ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឲ្យ​បង្កើន​ការ​បង្ក្រាប​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ

ដោយ ចេង ម៉េងជូ
2015-12-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​តំបន់​អាស៊ី ហៅ​កាត់​ថា អេ.ភី.អេ (APA) នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​តំបន់​អាស៊ី ហៅ​កាត់​ថា អេ.ភី.អេ (APA) នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev

បន្ទាប់​ពី​មាន​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​កើត​ឡើង​ជា​បន្តបន្ទាប់​នា​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ ធ្នូ ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ បង្កើន​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក​ក៏​ជំរុញ​ឲ្យ​ក្រសួង​យុត្តិធម៌ ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ការ​លើក​លែង​ទោស​ឲ្យ​ទណ្ឌិត។

ករណី​ប្លន់​ប្រដាប់​អាវុធ​កើត​ឡើង​ជា​ស៊េរី​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការ​តឹងរ៉ឹង​ក្នុង​ការ​បង្ក្រាប​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ ដែល​បាន​បង្ក​ឲ្យ​មាន​អសន្តិសុខ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ការ​ជំរុញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ធ្វើ​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការ​បញ្ជ្រាប​ទស្សនទាន សីលធម៌ សាសនា ដើម្បី​សុខដុមនីយកម្ម​នៅ​កម្ពុជា។ ភ្ជាប់​ទៅ​នឹង​ខ្លឹមសារ​នៃ​ពិធី​នោះ លោក ហ៊ុន សែន ចាត់​ទុក​ក្រុម​ឧក្រិដ្ឋជន​ប្លន់​ទាំង​នោះ ថា​ជា​ក្រុម​គ្មាន​សាសនា៖ «ក្រៅ​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ កម្លាំង​ប្រដាប់​អាវុធ កម្លាំង​សមត្ថកិច្ច​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ​ទាំង​អស់ ត្រូវ​តែ​បង្កើន​នូវ​ការ​ប្រុង​ប្រយ័ត្ន សហប្រតិបត្តិការ ដើម្បី​ទប់​ស្កាត់​និង​បង្ក្រាប​ចំពោះ​អំពើ​ប្លន់​ប្រដាប់​អាវុធ»

ទន្ទឹម​នឹង​នេះ លោក​ក៏​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពិនិត្យ​ពិច័យ​ឲ្យ​បាន​ល្អិតល្អន់​ក្នុង​ការ​លើក​លែង​ទោស​ឲ្យ​ទណ្ឌិត ដែល​ជាប់​ពន្ធនាគារ​ដោយសារ​បទល្មើស​លួច​ប្លន់៖ «តាម​របាយការណ៍​ខ្លះ​ឲ្យ​ដឹង​ថា មុខ​ដដែលៗ។ អ៊ីចឹង​ទេ​សូម​ឯកឧត្ដម​រដ្ឋមន្ត្រី​ (ក្រសួង) យុត្តិធម៌ ពិនិត្យពិច័យ​អ្នក​ជាប់​គុក​ដោយសារ​ប្លន់ អ្នក​ជាប់​គុក​ដោយសារ​គ្រឿង​ញៀន កុំ​សូវ​ដោះ (ដោះលែង) ពេក»

ការ​ចេញ​បទបញ្ជា​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​កើត​ឡើង​បន្តបន្ទាប់​គ្នា កាល​ពី​ថ្ងៃ​ទី​១១ និង​ថ្ងៃ​ទី​១២ ធ្នូ នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ។ ក្នុង​នោះ មាន​ករណី​បាញ់​សម្លាប់​ប្លន់​យក​ម៉ូតូ​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ករណី​ប្លន់​អាជីវករ​លក់​គ្រឿង​អលង្ការ និង​ទីតាំង​ផ្ទេរ​ប្រាក់​វីង (Wing) ចំនួន ៣​កន្លែង​ផ្សេង​គ្នា រួម​មាន​ខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​កណ្ដាល ដោយ​ឧក្រិដ្ឋជន ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់ ហើយ ៤​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​មុខ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

ករណី​ជាក់ស្ដែង​ថ្មី​មួយ​ទៀត គឺ​នៅ​ប្រមាណ ៤​ម៉ោង​បន្ទាប់​ពី លោក ហ៊ុន សែន ដាក់​បទបញ្ជា​ដល់​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ សកម្មភាព​ប្លន់​មួយ​ទៀត​បាន​កើត​ឡើង​នៅ​សង្កាត់​ទួលស្វាយព្រៃទី២ ខណ្ឌ​ចំការមន ដោយ​ជន​ប្រដាប់​អាវុធ ២​នាក់ ប្លន់​យក​កាបូប​ពី​ស្ត្រី​ម្នាក់​ពេល​ចុះ​ពី​លើ​រថយន្ត។

ពាក់ព័ន្ធ​នឹង​ការ​កក្រើក​នៃ​អំពើ​ប្លន់​ប្រដាប់​អាវុធ​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ លោក អេង ហ៊ី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ដើម្បី​បង្ក្រាប​ក្រុម​ចោរ​ប្លន់​ទាំង​នោះ កង​រាជ​អាវុធហត្ថ​កំពុង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ និង​បាន​ពង្រឹង​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​បទល្មើស​នៅ​ទូទាំង​ប្រទេស៖ «គឺ​យើង​ពង្រឹង​មន្ត្រី​របស់​យើង​តាម​ផ្លូវ​ ច្បាប់ ឲ្យ​គាត់​ដឹង​ពី​ច្បាប់​ទម្លាប់​អី​ទាំង​អស់។ ទី​២ យើង​ផ្ដល់​បទពិសោធន៍​ឲ្យ​គាត់ ដូច​ថា ករណី​លួច​ដោយ​ស្ថាន​ទម្ងន់​ទោស ដែល​យើង​ហៅ​ថា ប្លន់​ឥឡូវ​ហ្នឹង។ មុន​នឹង​កើត​ឡើង​នៅ​ក្នុង​សមត្ថកិច្ច​ដែនដី​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ ទាំង​អស់​ហ្នឹង គាត់​ត្រូវ​តែ​មាន​ការ​ល្បាត ពួន​ស្ទាក់​នៅ​គ្រប់​គោលដៅ»

ចំពោះ​ភាព​អសន្តិសុខ​បង្ក​ដោយ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​នេះ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ជា​ភាព​ឆកល្វែង​របស់​អាជ្ញាធរ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព៖ «យើង​ឃើញ​ថា តាម​មូលដ្ឋាន កម្លាំង​នគរបាល កម្លាំង​កង​រាជ​អាវុធហត្ថ គឺ​នៅ​មាន​តិច។ បញ្ហា​ទី​២ គឺ​បញ្ហា​គ្រឿងញៀន បញ្ហា​ល្បែង​ស៊ីសង»

បន្ថែម​លើ​នេះ លោក អំ សំអាត លើក​ឡើង​ថា ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត​ដោយ​មិន​ត្រឹមត្រូវ ក៏​ជា​បញ្ហា​ចម្បង​មួយ​របស់​ក្រសួង​យុត្តិធម៌ ដែល​រួម​ចំណែក​ដល់​ការ​កើត​មាន​បទល្មើស​ទាំង​នេះ​មិន​ចេះ​ចប់៖ «បញ្ហា ​ទាំង​អស់​នេះ​ហើយ​ដែល​សង្គម​ស៊ីវិល​យើង​លើក​តាំង​ពី​មុន​មក​ថា ការ​លើក​លែង ឬ​បន្ធូរបន្ថយ (ទោស) គឺ​ត្រូវ​អនុវត្ត​តាម​ច្បាប់ ហើយ​វាយ​តម្លៃ​ធ្វើ​ទៅ​តាម​តម្លាភាព​និង​យុត្តិធម៌។ អ្នក​ដែល​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ហើយ​អ្នក​ដែល​មាន​ការ​កែប្រែ​អត្តចរិត អា​ហ្នឹង​នឹង​អាច​ទទួល​បាន​ការ​បន្ធូរបន្ថយ ឬ​លើកលែង​ទៅ​តាម​ច្បាប់ យើង​កុំ​ធ្វើ​អ្វី​ដោយ​ខុស​ច្បាប់ ហើយ​បង្ក​ឲ្យ​មាន​ភាព​មិន​ប្រក្រតី ឬ​អំពើ​ពុករលួយ»

លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ករណី​ដែល​ជា​ឫសគល់​នៃ​បញ្ហា ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (16)
Share

អ្នក​អាន​អនាមិក

Aha ha ha where is the gun coming from Mr Hun Sen? Are you going to give them a warehouse of guns to rub you too just like you said before. now who will go to catch the rubbers, for sure not his kids going, or some of his friend's kids. the poor who need food to feed his children. the poor who got brainwashed.

Dec 15, 2015 01:55 AM

អ្នក​អាន​អនាមិក

You have 3000 bodies guard order them to catch all of them.Your bodies guard are so strong or strong just only CNRP members not person who get weapon.

Dec 14, 2015 10:09 PM

ដើមត្នោត

ស្រែកហើយ គេធ្វើតាមបានប៉ុន្មានម៉ោង ចាំមើល ។

Dec 14, 2015 08:48 PM

រស្មីបណ្ណល័យ ច័ន្ទឆាយា

ពី New York,NY

ស្រួលមិនស្រួល គឺជាចោរនយោបាយ ក៏ថាបាន ពីព្រោះ ២០១៨ ជីតមកដល់ហើយ CPP ដើរតួ​ ចិត្តល្អផង ដើរតួចិត្តអាក្រក់ផង មួយធ្វើជាចោរ មួយទៀត ធ្វើជាអ្នកចាប់ក៏ថាបាន ក្រុមនេះពូកែសម្តែងណាស់

Dec 14, 2015 04:48 PM

រស្មីបណ្ណល័យ ច័ន្ទឆាយា

ពី New York,NY

តើចោរចេញពីប្រភពណា? រាស្រ្តក្រ រកបាយញាំមិនបានផង រកព្រឹកខ្វះល្ងាច តើបានអាវុធពីណា មកប្លន់ បើចោរទាំងនោះ មានឡាន ម៉ូតូធំៗ មានទាំងកាំភ្លើង ទំនើបផងនោះ ខ្ញុំយល់ថាចោរទាំងនោះ គឺមិនមេនចោរតូចតាទេ

Dec 14, 2015 04:43 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល