ក្រសួង​មហាផ្ទៃ​នឹង​បង្កើន​ឲ្យ​មាន​ប៉ូលិស​ភេទ​ស្រី​​ឲ្យ​បាន​ពី​៣០-៤០​ភាគរយ​

ដោយ សុ ជីវី
2015-01-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​ឱកាស​ផ្ទេរ​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ នា​សាល​ប្រជុំ​សាលា​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤។
លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​ឱកាស​ផ្ទេរ​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ នា​សាល​ប្រជុំ​សាលា​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Chin Chetha

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អះអាង​ពី​គោល​បំណង​បង្កើន​ចំនួន​នគរបាល​ជា​ស្ត្រី​អោយ​បាន ពី​៣០ ទៅ​៤០​ភាគរយ ដើម្បី​បំពេញ​ភាព​ខ្វះខាត។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នគរបាល កាល​ពី​ថ្ងៃ​ទី​២៣ ខែ មករា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ កំពុង​ខ្វះខាត​នគរបាល​ជា​ស្ត្រី ដើម្បី​បំពេញ​ការងារ​ទៅ​តាម​ជំនាញ និង​ផ្នែក​នីមួយៗ។ លោក ស ខេង បន្ត​ថា ក្នុង​មួយ​ឆ្នាំៗ ក្រសួង​ប្រកាស​ជ្រើសរើស​នគរបាល​ប្រមាណ២ពាន់នាក់ (២.០០០) អោយ​ជំនួស​អ្នក​ចូល​និវត្តន៍ ក្នុង​នោះ​ក៏​មាន​លក្ខខណ្ឌ​ឱ្យ​ជ្រើសរើស​ស្ត្រី ឱ្យ​បាន​យ៉ាង​ហោច​ក៏​៣០ទៅ៤០ភាគរយដែរ។

ទោះ​ជា​បែបនេះ​ក្ដី​ព័ត៌មាន​ក្នុង​គេហទំព័រ របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​និស្សិត​នគរបាល ដែល​ទទួល​សញ្ញាប័ត្រ​មាន​ចំនួន ១២០៧ នាក់ មាន​និស្សិត​នគរបាល​ជា​ស្ត្រី​ប្រមាណ ៦៥ នាក់។

មក​ដល់​ពេល​នេះ​មន្ត្រី​នគរបាល ជា​ស្ត្រី​មាន​ចំនួន​៥ភាគរយ នៃ​ចំនួន​មន្ត្រី​ប៉ូលិស​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន ជិត៦ម៉ឺន​នាក់ (៥៨,០០០)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល