សមាជិក​សភា​ស្នើ​ចាត់​វិធានការ​លើ​កង​កម្លាំង​និង​ពលរដ្ឋ​វៀតណាម​បាញ់​ថ្នាំ​ពុល​លើ​ដំណាំ​ខ្មែរ

ដោយ សូត សុខប្រាថ្នា
2015-04-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៊ីដុង​ថ្នាំ​ពុល​ដែល​អាជ្ញាធរ​វៀតណាម ប្រើ​បាញ់​លើ​ដំណាំ​ស្រូវ ដំឡូងមី របស់​ពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ​២០១៥។
ប៊ីដុង​ថ្នាំ​ពុល​ដែល​អាជ្ញាធរ​វៀតណាម ប្រើ​បាញ់​លើ​ដំណាំ​ស្រូវ ដំឡូងមី របស់​ពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ​២០១៥។
RFA/Saut Sokprathna

សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រឆាំង សុំ​ឲ្យ​ក្រសួង​ការ​បរទេស​កម្ពុជា ចាត់​ការ​លើ​បញ្ហា​កង​កម្លាំង និង​ពលរដ្ឋ​វៀតណាម បាញ់​ថ្នាំ​ពុល​បំផ្លាញ​ផល​ដំណាំ​ពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

សេចក្តី​ស្នើ​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ទៅ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​២៨ មេសា។ ក្នុង​លិខិត​ដដែល​នោះ​មាន​ហត្ថលេខា​សមាជិក​រដ្ឋសភា​មួយ​ចំនួន ផ្ញើ​ទៅ​ក្រសួង​តាម​រយៈ​ប្រធាន​ស្តីទី​រដ្ឋសភា គឺ​លោក កឹម សុខា។ ការ​ដាក់​លិខិត​នេះ គឺ​យោង​តាម​ពាក្យ​បណ្ដឹង​ផ្ទាល់​មាត់​របស់​ប្រជាពលរដ្ឋ​មក​អ្នក​តំណាង​រាស្ត្រ​កាល​ពី​ថ្ងៃ​ទី​២១ មេសា។

កាល​ពី​ថ្ងៃ​ទី​២៦ មេសា អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម លោក ម៉ៅ មុនីវណ្ណ បាន​ដឹក​នាំ​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ជុំវិញ​ករណី​កង​កម្លាំង​សមត្ថកិច្ច​វៀតណាម នាំ​ពលរដ្ឋ​ខ្លួន​មក​បាញ់​ថ្នាំ​គីមី​ពុល បំផ្លាញ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​១៩ មេសា ឋិត​នៅ​ចំណុច​ជាំប្រាំល្វែង ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម។

ក្រោយ​ការ​ចុះ​ពិនិត្យ​ឃើញ​ថា ផល​ដំណាំ​ចំនួន ១០​ហិកតារ​ត្រូវ​បាន​បំផ្លាញ និង​ប៉ះពាល់​ដល់​ពលរដ្ឋ ៩​គ្រួសារ ក្នុង​លិខិត​បញ្ជាក់​ទៀត​ថា ករណី​នេះ គឺ​ជា​ការ​រំលោភ​បំពាន និង​មាក់ងាយ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ និង​អធិបតេយ្យភាព​របស់​កម្ពុជា យ៉ាង​ពិត​ប្រាកដ​ពី​សំណាក់​កង​កម្លាំង​សមត្ថកិច្ច​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ខ្មែរត្រូវពង្រឹងទ័ពនិងអភិវឌ្ឍក្រុងថ្មីតាមបន្ទាត់ព្រំដែន និងការពារប្រជាជនកំចាត់សត្រូវ។

Apr 30, 2015 07:50 AM

អ្នក​អាន​អនាមិក

មេដឹកនាំប្រទេសខ្មែរវាភ្លើ យួនវាមើលងាយដូចសត្វដូចធាតុ

Apr 29, 2015 11:21 PM

អ្នក​អាន​អនាមិក

Khmer people wait and want to see,PPC protect Khmer people or not ?

Apr 29, 2015 08:24 AM

គេហទំព័រ​ទាំងមូល