អាជ្ញាធរ​ចាប់​ជន​សង្ស័យ​ក្នុង​ករណី​​គ្រឿងញៀន​ជិត ៩ពាន់​នាក់​នៅ​ដើម​ឆ្នាំ​នេះ

ដោយ ឡេង ម៉ាលី
2020-06-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចាប់​ប្តី​ប្រពន្ធ ជន​ជាតិ​ចិន​ហុងកុង និង​មីយ៉ាន់ម៉ា រួម​ទាំង​គ្រឿងញៀន​ជិត ៥៨គីឡូ​ក្រាម និង​ឧបករណ៍​សម្រាប់​កែច្នៃ​មួយ​ចំនួន​ទៀត កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០២០។

រូប៖ នគរបាល​ជាតិ

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ចេញ​របាយការណ៍​ឱ្យ​ដឹង​ថា ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន បាន​កើន​ឡើង​ជិត ៣០​ភាគរយ​នៅ​ឆ្នាំ​នេះ។

នៅ​ថ្ងៃ​ទី១ មិថុនា អាជ្ញាធរ​ឃាត់​ខ្លួន​ជន​សង្ស័យ ៦១នាក់ និង​គ្រឿងញៀន​មួយ​ចំនួន។ កាល​ពី​ខែ​មេសា សមត្ថកិច្ច​ជំនាញ​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រឹបអូស​ថ្នាំ​ញៀន​ជិត ៦០គីឡូក្រាម នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

បញ្ហា​គ្រឿងញៀន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​មួយ​នៅ​កម្ពុជា​បច្ចុប្បន្ន។ របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ឱ្យ​ដឹង​ថា រយៈ​ពេល ៥ខែ​ដំបូង​នៃ​ឆ្នាំ២០២០ នេះ អាជ្ញាធរ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន និង​រឹបអូស​បាន​ប្រមាណ ២៦០​គីឡូក្រាម និង​ឃាត់​ខ្លួន​ជន​សង្ស័យ ចំនួន​ជិត ៩ពាន់ (.៨៦៤)​នាក់។ អ្នក​ទាំង​នេះ ជា​មុខ​សញ្ញា​អ្នក​ជួញដូរ និង​អ្នក​ជា​ប្រើប្រាស់ ហើយ​មួយ​ចំនួន​តូច ជា​ជន​បរទេស។

អាជ្ញាធរ​ឱ្យ​ដឹង​ទៀត​ថា គ្រឿងញៀន​ដែល​រឹបអូស​បាន​នៅ​ដើម​ឆ្នាំ​នេះ គឺ​មាន​ជា​ថ្នាំ​ចម្រាញ់​សំយោគ ប្រភេទ​មេតំហ្វេតាមីន និង​អ៊ិចស្តាស៊ី (ដុំទឹក​កក (Ice) គ្រាប់ (Wy) អ៊ិចស្តាស៊ី ហេរ៉ូអ៊ីន នីមេតា​ហ្សេប៉ាម) និង​មាន​កញ្ឆា​ស្ងួត និង​កញ្ឆា​ដើម​ជិត ២០ម៉ឺន​ដើម៕

ប្ដី​ប្រពន្ធ ជន​ជាតិ​ចិន​ហុងកុង និង​មីយ៉ាន់ម៉ា និង​គ្រឿងញៀន​ជិត ៥៨គីឡូ​ក្រាម ដែល​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចាប់​បាន នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០២០។ រូប៖ នគរបាល​ជាតិ

(ឆ្វេង) គ្រាប់​ថ្នាំ​ញៀន​ដែល​ផលិត​រួច និង​ (ស្ដាំ) ម៉ាស៊ីន​ផលិត​គ្រាប់​ថ្នាំ​ញៀន ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន ក្រសួង​មហាផ្ទៃ រឹបអូស​បាន​ប្ដីប្រពន្ធ​ជនជាតិ​ហុងកុង និង​ភូមា ខ័ណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០២០។ រូប៖ នគរបាល​ជាតិ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល