កសិករ​ខេត្ត​តាកែវ​តាំង​ពិព័រណ៍​ផលិតផល​កសិកម្ម​សរីរាង្គ

ដោយ វោហារ ជាតិ
2015-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) លោក ស៊ឺ រ៉ានី ប្រធាន​បណ្ដាញ​កសិករ និង​ធម្មជាតិ អ្នកស្រី ង៉ែត សុភា អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ លោក សួន សុធា អភិបាល​រង​ស្រុក​ត្រាំកក់ ក្នុង​ពិព័រណ៍​ផលិតផល​កសិកម្ម​របស់​កសិករ​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។
(ពី​ឆ្វេង) លោក ស៊ឺ រ៉ានី ប្រធាន​បណ្ដាញ​កសិករ និង​ធម្មជាតិ អ្នកស្រី ង៉ែត សុភា អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ លោក សួន សុធា អភិបាល​រង​ស្រុក​ត្រាំកក់ ក្នុង​ពិព័រណ៍​ផលិតផល​កសិកម្ម​របស់​កសិករ​នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។
RFA/Vohar Cheath

តំណាង​បណ្ដាញ​សហគមន៍​កសិករ និង​ធម្មជាតិ​ប្រមាណ ១៣០​នាក់​មក​ពី​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​តាកែវ បាន​ដាក់​តាំង​ពិព័រណ៍​ផលិតផល​កសិកម្ម​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣០ មករា ដើម្បី​បង្ហាញ​អំពី​ស្នាដៃ​តាម​ស្រុក​នីមួយៗ។

ពិធី​នេះ ធ្វើ​ឡើង​រយៈពេល​មួយ​ថ្ងៃ​នៅ​ក្នុង​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដែល​មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម។

ប្រធាន​បណ្ដាញ​កសិករ និង​ធម្មជាតិ លោក ស៊ឺ រ៉ានី ដែល​ជា​អ្នក​រៀបចំ​ពិធី​តាំង​ពិព័រណ៍ ឲ្យ​ដឹង​ថា ការ​តាំង​ពិព័រណ៍​នេះ​មាន​សារសំខាន់​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​អំពី​ស្នាដៃ​កសិករ ដែល​បាន​ផលិត​ដំណាំ​កសិកម្ម​សរីរាង្គ​កន្លង​មក​ផង និង​ដើម្បី​បង្កើន​ចំណេះ​ដឹង​ថ្មីៗ​ដល់​សហគមន៍​ផង៖ «ចង់​ឆ្លុះ​បញ្ចាំង​ថា អ្វី​ដែល​គាត់​ដាំ​បាន​អ្វី​ដែល​គាត់​ធ្វើ​បាន​ហ្នឹង គឺ​វា​ទទួល​លទ្ធផល​ជាក់ស្ដែង​អ៊ីចឹង ហើយ​ដោយសារ​អត់​ប្រើប្រាស់​ជីគីមី និង​ថ្នាំ​ពុល ហើយ​ទី​២ ចង់​ឆ្លុះ​បញ្ចាំង​ថា​ឲ្យ​គាត់​ហ្នឹង គឺ​ម៉េច ដើម្បី​ប្រកួត​ប្រជែង​ទៅ​ថ្ងៃ​ខាង​មុខ​ជាមួយ​ប្រទេស​ដែល​នៅ​ជុំវិញ​យើង ហើយ​ឆ្លុះ​បញ្ចាំង​ពី​ប្រទេស​ដែល​នៅ​ជុំវិញ​យើង ដែល​ក្លាយ​ខ្លួន​ទៅ​ជា​មហា​អាស៊ាន​តែ​មួយ ហើយ​ឆ្លុះ​បញ្ចាំង​ពី​កសិករ​ផ្សេងៗ​ទៀត ដែល​គាត់​អត់​ទាន់​បាន​ធ្វើ​ជោគជ័យ​អ៊ីចឹង​ហ្នឹង ឲ្យ​គាត់​មក​មើល​ឲ្យ​គាត់​មក​ស្ដាប់ អ៊ីចឹង​ពេល​ហ្នឹង​គាត់​ឆ្លុះ​បញ្ចាំង​គ្នា​គាត់ ហើយ​ថា​ធ្វើ​ម៉េច​បាន​ជោគជ័យ​អ៊ីចឹង»

ទោះ​យ៉ាង​ណា លោក ស៊ឺ រ៉ានី បាន​ទទួល​ស្គាល់​ថា មាន​កសិករ​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ដឹង​អំពី​បច្ចេកទេស​ផលិត និង​ស្ថានភាព​អាកាសធាតុ រួម​ទាំង​ប្រភេទ​កសិផល​ដែល​ត្រូវ​ផលិត​ឲ្យ​ចំ​ពេល​វេលា​នៃ​តម្រូវ​ការ​ទីផ្សារ​នៅ​ឡើយ បើ​ទោះ​បី​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​ច្រើន​មក​ហើយ​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល