បទសម្ភាសន៍​អំពី​ការ​ចូល​ជា​សមាជិក​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី

ដោយ ចេង ម៉េងជូ
2015-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា លោក សុន ឆ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ស្ដីពី​ផល​ប្រយោជន៍ និង​ផល​វិបាក​នៃ​ការ​ចូល​ជា​សមាជិក​ក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥។
អនុប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា លោក សុន ឆ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ស្ដីពី​ផល​ប្រយោជន៍ និង​ផល​វិបាក​នៃ​ការ​ចូល​ជា​សមាជិក​ក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Cheng Mengchou

គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា ឬ​ហៅ​ថា គណៈកម្មការ​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ បាន​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មក​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​ចូល​ជា​សមាជិក​របស់​កម្ពុជា ក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ហៅ​កាត់​ថា អេ.អាយ.អាយ.ប៊ី (AIIB) មុន​នឹង​បញ្ជូន​សេចក្ដី​ស្នើ​នេះ​ទៅ​ឲ្យ​រដ្ឋសភា​ផ្ដល់​សច្ចាប័ន។

ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) គឺ​ជា​ធនាគារ​ផ្ដួចផ្ដើម​ឡើង​ដោយ​ប្រទេស​ចិន បង្កើត​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​ប្រាក់​កម្ចី សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​តំបន់​អាស៊ី។

បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ លោក សុន ឆ័យ អនុប្រធាន​គណៈកម្មការ​ទី​២ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ស្ដីពី​ផល​ប្រយោជន៍ និង​ផល​វិបាក​នៃ​ការ​ចូល​ជា​សមាជិក​ក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី។

សូម​ស្ដាប់​បទសម្ភាសន៍​របស់ កញ្ញា ចេង ម៉េងជូ ជាមួយ លោក សុន ឆ័យ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

To join AIIS is not a bad thing because we are now living in a knowledge-based world. Like Mr. Son Chay said, the pros and cons lie in the clarity of the entire deal. And we, the country, must know what we need the fund for, and to eliminate unnecessary cost for us because the money we borrow must be paid back in full plus INTEREST.

If we have a ten million dollar project or less, but we spend fifty millions on it (me-first-attitude to get rich fast), it is BAD to join. So, corruption must be out of the equation my friend!

Dec 30, 2015 02:15 AM

គេហទំព័រ​ទាំងមូល