រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​ទៅ​អូស្ត្រាលី​លើ​កិច្ច​សហប្រតិបត្តិការ​អន្តោប្រវេសន៍

ដោយ អ៊ុង សេរីវុទ្ធ
2015-03-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Yeang Socheametta

បនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី ចាប់​ពី​ថ្ងៃ​ទី​២៤-២៧ មីនា។ តាម​គម្រោង​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ក៏​នឹង​មាន​ការ​ចុះ​ហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា រវាង​រដ្ឋាភិបាល​ទាំងពីរ​លើ​កិច្ច​សហប្រតិបត្តិការ​អន្តោប្រវេសន៍។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃ​ទី​២៣ មីនា បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ស ខេង រយៈពេល​៤​ថ្ងៃ​នោះ នឹង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីសប (Julie Bishop) និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន លោក ភឺថើ ឌុចសុន (Peter Dutton) ហើយ​នឹង​ជួប​សួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី(Sydney) ផង​ដែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បញ្ជាក់​ទៀត​ថា ការ​ចុះ​អនុស្សរណៈ​រវាង​ប្រទេស​ទាំងពីរ ជា​ការ​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង រាល់​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ ជា​ពិសេស​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​អន្តោប្រវេសន៍​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

opportunity, now is your turn, get him

Mar 24, 2015 02:41 AM

គេហទំព័រ​ទាំងមូល