អាជ្ញាធរ​ខេត្ត​សៀមរាប​បិទ​ហាង​ខារ៉ាអូខេ ៣កន្លែង ដែល​បើក​គ្មាន​ច្បាប់​អនុញ្ញាត

ដោយ វ៉ែន សុមេធ
2020-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​សមត្ថកិច្ច​ខេត្ត​សៀមរាប ចុះបិទ​ទីតាំង​មណ្ឌល​កម្សាន្ត​ចំនួន ៣​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី២៣ កក្កដា ឆ្នាំ​២០២០។
សកម្មភាព​សមត្ថកិច្ច​ខេត្ត​សៀមរាប ចុះបិទ​ទីតាំង​មណ្ឌល​កម្សាន្ត​ចំនួន ៣​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី២៣ កក្កដា ឆ្នាំ​២០២០។
រូប​គេហទំព័រអគ្គស្នងការនគរបាលជាតិ

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចុះ​បិទ​សកម្មភាព​ទីតាំង​មណ្ឌល​កម្សាន្ត​ចំនួន ៣​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី២៣ កក្កដា។

ក្រុមការងារ​អធិការកិច្ច​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា មណ្ឌល​កម្សាន្ត​ទាំង​៣​កន្លែង​នោះ គឺជា​ហាង​ខារ៉ាអូខេ បើក​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​ផ្អាក​អាជីវកម្ម​របស់​ខ្លួន​សិន ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​បើសិនជា​ម្ចាស់​ហាង​ខារ៉ាអូខេ​ទាំង​នោះ ចង់​បើក​ដំណើរការ​វិញ គឺ​ត្រូវ​ដាក់ពាក្យ​ស្នើ​សុំច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​រង់ចាំ​ការណែនាំ​របស់​អាជ្ញាធរ​ខេត្ត ទើប​អាច​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល