អង្គការ​តម្លាភាព​កម្ពុជា​ចែក​ប័ណ្ណ​ប្រឆាំង​អំពើ​ពុករលួយ​ជា​ផ្លូវការ

ដោយ ទីន ហ្សាការីយ៉ា
2015-06-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) លោក ព្រាប កុល ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​១៩ ខែ​សីហា ឆ្នាំ​២០១៤។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) លោក ព្រាប កុល ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​១៩ ខែ​សីហា ឆ្នាំ​២០១៤។
Photo: RFA

អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) បាន​ចែក​ប័ណ្ណ ឬ​កាត​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​ពលរដ្ឋ​ប្រើ ប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី​២៤ មិថុនា។ ការ​ចែក​ប័ណ្ណ​នេះ ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន (CJCC)

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា កាត​នេះ ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រឆាំង​អំពើ​ពុករលួយ តែ​អ្នក​ដែល​ទទួល​កាត​នេះ ត្រូវ មាន​ការ​ប្ដេជ្ញា​ចិត្ត​៥យ៉ាង ទី១​ប្ដេជ្ញា​ចិត្ត​មិន​សូក ទី២​ប្ដេជ្ញា​ចិត្ត​មិន​ទារ​សំណូក ទី៣​ប្ដេជ្ញា​ចិត​រាយការណ៍​អំពើ​ពុករលួយ ឬ​បទ​ល្មើស​រំលោភ​អំណាច ទី៤​ចូលរួម​ជាមួយ​សកម្មភាព​ដទៃ​ទៀត ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ និង​ទី៥ គាំទ្រ​ចំពោះ​មន្ត្រី​សាធារណៈ​ណា​ដែល​និយាយ ថា«ទេ»ចំពោះ​អំពើ​ពុករលួយ បង្ហាញ​ថា​ខ្លួន​មាន​តម្លាភាព និង​សុច្ចរិតភាព។ «»

លោក ព្រាប កុល បញ្ជាក់​ថា មក​ទល់​ពេល​នេះ អង្គការ​តម្លាភាព​កម្ពុជា​បាន​ចែក​កាត​បាន​ជិត ៨ពាន់​កាត​ហើយ ដល់​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ខ្ញុំ​បាទ ឈ្មោះ សុវណ្ណ

ពី សៀមរា

ខ្ញុំ​ នឹងមិត្តខ្ញុំ ចង់បានប័ណ្ណនេះដែរ

Jun 24, 2015 07:47 PM

គេហទំព័រ​ទាំងមូល