លោក ទៀ បាញ់ បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម

ដោយ យាង សុជាមេត្តា
2015-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ  ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស វៀតណាម​ពី​ថ្ងៃទី១១ ដល់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ ចុះ​ថ្ងៃ​ទី១០ ខែ​ធ្នូ ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ទៀ បាញ់ ទៅ​កាន់​ប្រទេស​វៀតណាម​ពេល​នេះ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ របស់​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ប្រទេស​វៀតណាម។

សេចក្ដី​ប្រកាស​ព័ត៌មាន ឲ្យ​ដឹង​បន្ត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ទៀ បាញ់ និង​សមភាគី​វៀតណាម គ្រោង​នឹង​ជួប​ប្រជុំ​ទ្វេភាគី និង​ចុះ​ហត្ថលេខា​លើ​ផែនការ​កិច្ចសហប្រតិបត្តិការ ឆ្នាំ​២០១៦ រវាង​ក្រសួង​ការពារជាតិ នៃ​ប្រទេស​ទំាងពីរ។

លោក ទៀ បាញ់ ក៏​នឹង​ទៅ​ទស្សនា​បញ្ជា​ការដ្ឋាន​កង​វរសេនាតូច រថ​ពាស​ដែក​លេខ៤៧​របស់ វៀតណាម ក្នុង​រដ្ឋធានី​ហាណូយ (Hanoi) ព្រមទាំង​ទៅ​សួរ​សុខ​ទុក្ខ​សិក្ខាកាម​កង​យោធពល ខេមរភូមិន្ទ ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ។

ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​នេះ គឺ​នៅ​បន្ទាប់​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ជួប​ជា​បន្តបន្ទាប់​ជាមួយ​មន្ត្រី​របស់​វៀតណាម ដូចជា​ជំនួប​រវាង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម និង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម កាល​ពី​ខែ​តុលា ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន ជាមួយ​ប្រធាន​គណ​ចលនា​មហាជន​បក្ស​កុម្មុយនិស្ត​វៀតណាម កាល​ពី​ដើម​ខែ​វិច្ឆិកា

កាល​ពី​ខែ​តុលា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ​ក៏​បាន​យាង បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​ចំនួន​៤​ថ្ងៃ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

ប្រយ័ត្ន!ប្រយ័ត្ន!!ប្រយ័ត្ន!!!
នៅថ្ងៃ២៥ខែធ្នូឆ្នាំ២០១៣​ មានបាតុករជាច្រើនម៉ឺន
នាក់ហែរក្បួននៅទីក្រុងភ្នុំពេញទាមទារឲ្យមានការ
បោះឆ្នោតសារជាថ្មី និងឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន
សែន ចុះចេញពីតំណែង ។ ស្អែកឡើង ថ្ងៃទី២៦
លោកនាយករដ្ឋមន្ត្រីឡើងយន្តហោះទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមចំនួនពីរថ្ងៃ ។ ៧ថ្ងៃក្រោយមក គឺនៅថ្អៃទី៣ ខែមករា ឆ្នាំ២០១៤មាន
កើតព្រឹត្តិការណ៍នៅផ្លូវវ៉េង ស្រេង​ ដោយក្រុមប្រដាប់អាវុធបាញ់រះទៅលើបាតុករអហឹង្សា បណ្ដាលឲ្យស្លាប់៤នាក់ និងរបួស៣៧នាក់​។
ថ្មីៗនេះ នៅថ្ងែទី១៨​ ខែតុលា២០១៥​ លោកឧប
នាយករដ្ឋមន្ត្រីនិងរដ្ឋការបរទេស ហោ ណាំហុង
បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសវៀត ណាមចំនួន២ថ្ងៃដែរ ។ ៧ថ្ងៃក្រោយមក គឺនៅថ្ងៃទី
២៦​តុលា​ មានកើតព្រឹត្តិការណ៍វាយដំច្រំធាក់តំណាងរាស្ត្របក្សសង្គ្រោះជាតិពីរនាក់ឲ្យមានរបួស
ជាទម្ងន់ នៅក្នុងបរិវេណរដ្ឋសភា​ ។
​​​​​ យើងចាំមើលថា ដល់ លោក ទៀ បាញ់ ត្រឡប់
មកវិញតើនឹងមានព្រឹត្តិការណ៍អ្វីទៀតកើតឡើង?
ជាទូទៅអ្នកដែលកាន់កងទ័ព ច្រើនតែធ្វើរដ្ឋប្រហារ ។ ប៉ុន្តែយើងប្រាកដក្នុងចិត្តថា​លោកនាយក
រដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្ត្រី​ ស ខេង នឹង
ការពារមិនឲ្យអង្ឡភាពយោធាឬអង្គភាពនគរបាល
ណាមួយធ្វើបានជាដាច់ខាត បើសិនជាអង្គភាពទាំង
នោះមិនត្រូវបានបញ្ជាផ្ទាល់ពីវៀត ណាម ។
អង្គភាពកងរថក្រោះ?                                                                                                                                                                                                                                                                                                                                            ផ្ទាល់ពីវៀត ណាម​​ ។

Dec 13, 2015 08:17 PM

Don't bring viet violence SAMKOK back home

Every ccp's top members ranked are always to visited their vietcong boss about new strategy "puppet govn't ",so when the pple called them ccp as a slave of n.vietcong govn't those ccp's members were always mad ,hatred ,threaten to the pple and warned pple don't label or call them as n.vietcong's puppet govn't ,"but matter fact they did " .Most of time the n.vietcong top defend pm always said; two countries corporate about two nationalities security secret in easily control over which political threat to its national interest "n/vietcong scams and bully ".Mr.Banh please be smart ass strategy and don't be stupid anymore there's 21st century not a hundred year ago "the whole world established for the law of rule ,international treaty for all nations " .

Dec 12, 2015 09:49 AM

អ្នក​អាន​អនាមិក

South China Sea!

Dec 11, 2015 08:16 PM

អ្នក​អាន​អនាមិក

Everybody went to visit Vietnam that is so proud because a friendship for a million years or forever.Mondulkiri and Rattanakiri ARE almost to Vietnam like KHMER KROM don't you see it or not ?What are you going to do CPP ?Khmer people would like to know about that.If we cannot hear from you maybe right.

Dec 11, 2015 06:09 PM

អ្នក​អាន​អនាមិក

ទៅស្តាប់ បញ្ជា វៀតណាម មកសម្លាប់ ខ្មែរ ទៀត ឬ ?

Dec 11, 2015 08:38 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល