សមត្ថកិច្ច​ស្វែង​រក​ចាប់​អ្នក​នេសាទ​​វៀតណាម​ព្រួត​គ្នា​វាយ​អ្នក​នេសាទ​ខ្មែរ​នៅ​សៀមរាប

ដោយ ហង្ស សាវយុត
2015-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នេសាទ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម ១៤​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​អ្នក​នេសាទ​វៀតណាម ព្រួត​គ្នា​វាយ​ឲ្យ​រង​របួស​បែក​ក្បាល នៅ​ឃុំ​កំពង់ភ្លុក មក​ដាក់​ពាក្យ​ប្ដឹង​នៅ​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០១៥។
អ្នក​នេសាទ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម ១៤​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​អ្នក​នេសាទ​វៀតណាម ព្រួត​គ្នា​វាយ​ឲ្យ​រង​របួស​បែក​ក្បាល នៅ​ឃុំ​កំពង់ភ្លុក មក​ដាក់​ពាក្យ​ប្ដឹង​នៅ​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០១៥។
RFA/Hang Savyouth

កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប កំពុង​ចុះ​ស៊ើប​អង្កេត​តាម​រក​មុខ​ជនជាតិ​វៀតណាម ជា​ច្រើន​នាក់ ដើម្បី​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ប្រតិបត្តិ​ការ​ចុះ​ស៊ើប​អង្កេត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ជនជាតិ​វៀតណាម ប្រមាណ ៥០​នាក់ នាំ​គ្នា​នេសាទ​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ព្រម​ទាំង​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​អ្នក​នេសាទ​ខ្មែរ​ដែល​រក​ស៊ី​នេសាទ​តាម​បែប​លក្ខណៈ​គ្រួសារ​ផង។

យ៉ាងហោចណាស់​អ្នក​នេសាទ​ខ្មែរ​ចំនួន ១៥​នាក់ នៅ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប បាន​រង​របួស​ធ្ងន់ និង​ស្រាល ដោយសារ​តែ​ក្រុម​ជនជាតិ​វៀតណាម ប្រមាណ ៥០​នាក់ ដែល​ជិះ​លើ​កាណូត​នេសាទ​ខុស​ច្បាប់​ចំនួន ២​គ្រឿង ព្រួត​គ្នា​វាយ​ប្រហារ​នៅ​ក្នុង​បឹង​ទន្លេសាប កាល​ពី​រាត្រី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ។

ក្រុម​អ្នកនេសាទ​ខ្មែរ​ទាំង​នោះ ខ្លះ​រង​របួស​បែក​ក្បាល ត្រូវ​ពេទ្យ​ដេរ​ជា​ច្រើន​ថ្នេរ និង​ខ្លះ​ទៀត​កំពុង​គ្រាំគ្រា​ដោយ​គ្រូពេទ្យ​បន្តោង​សេរ៉ូម​ជំនួយ​សុខភាព​នៅ​ឡើយ បន្ទាប់​ពី​ក្រុម​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​ដែក និង​ពូថៅ​ជាដើម វាយ​សំពង​ពួកគាត់។

យុវជន​ម្នាក់​ភូមិ​ត្នោតកំបុត នៃ​ឃុំ​កំពង់ភ្លុក ក្នុង​ចំណោម​គ្នីគ្នា ១៤​នាក់​ផ្សេង​ទៀត ដែល​រង​របួស​ដោយសារ​តែ​អ្នក​នេសាទ​វៀតណាម ចោមរោម​វាយ គឺ​លោក លុយ នង។ លោក​មាន​ប្រសាសន៍​ទាំង​ដៃ​ជាប់​សេរ៉ូម​នៅ​លើ​រ៉ឺម៉ក​ម៉ូតូ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ ខែ​ធ្នូ ថា កាល​ពី​រាត្រី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ កន្លង​ទៅ គឺ​រូប​គាត់ និង​អ្នក​ភូមិ ១៤​នាក់​ទៀត បាន​នាំ​គ្នា​ចេញ​ទៅ​ដាក់​មង​នៅ​ក្នុង​អតីត​តំបន់​ឡូត៍​លេខ​៤ នៃ​បឹង​ទន្លេសាប។ ក្នុង​យប់​នោះ ពួកគាត់​ប្រទះ​ឃើញ​កាណូត​របស់​ជនជាតិ​វៀតណាម ២​គ្រឿង​ធំៗ​មក​ពី​តំបន់​ចុងឃ្នៀស ក្រុង​សៀមរាប ប្រើ​យ៉ាំងកាវ យ៉ាង​វែង ចាប់​ផ្ដើម​អូស​យក​ត្រី​ខុស​ច្បាប់។

បុរស​ដដែល​បញ្ជាក់​ថា ឃើញ​ដូច្នេះ ក្រុម​របស់​គាត់​ក៏​ហាម​មិន​ឱ្យ​ជនជាតិ​វៀតណាម ទាំង​នោះ​អូស​ទៅ​តំបន់​ដែល​ពួកគាត់​កំពុង​ដាក់​មង ក៏ប៉ុន្តែ​ជនជាតិ​វៀតណាម ទាំង​នោះ​មិន​ស្ដាប់​ទេ គឺ​អូស​ទៅ​បំផ្លាញ​មង ហើយ​ក៏​ប្រើ​អំពើ​ហិង្សា​តែម្ដង៖ «ទៅ​ដល់​ឃើញ​ជាប់​មង ពួក​ខ្ញុំ​ហៅ​មេ​វា​មក​សួរ តែ​មេ​វា​មិន​មក បើក​កាណូត​គេ ហើយ​ទូរស័ព្ទ​ហៅ​គ្នា​វា​មក។ គ្នា​វា​មក​ដល់​នាំ​គ្នា​វាយ​ពួក​ខ្ញុំ»

អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង លោក មិន ចាន្ថា មាន​ប្រសាសន៍​ថា អំពើ​ហិង្សា​ដែល​បង្ក​ដោយ​ជនជាតិ​វៀតណាម ទាំង​នោះ គឺ​កើត​ឡើង​នៅ​កណ្ដាល​បឹង​ទន្លេសាប ដោយ​មិន​មាន​សមត្ថកិច្ច​ណា​បាន​ឃើញ​ផ្ទាល់​ភ្នែក​ទេ។ លោក មិន ចាន្ថា ចាត់​ទុក​ជនជាតិ​វៀតណាម ទាំង​នោះ​ថា បាន​ប្រើ​អំពើ​ហិង្សា​ខុស​ច្បាប់ ហើយ​កម្លាំង​ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​មុខ​ជន​ដៃដល់៖ «នេះ​បើ​តាម​ក្រមព្រហ្មទណ្ឌ យើង​គិត​ថា ជា​អំពើ​ហិង្សា​ចេតនា ហើយ​កិច្ចការ​នេះ​ខ្ញុំ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ ដើម្បី​រាយការណ៍​បន្ត​ទៅ​ថ្នាក់​គ្រប់គ្រង​ខាង​លើ»

​អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក នូ ពុទ្ធិ បាន​រិះគន់​ថា ជា​ញឹកញាប់ នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ម្ដងៗ គឺ​មិន​ដែល​រក​ឃើញ​បទល្មើស​នេសាទ​ទេ ប៉ុន្តែ​ពេល​នេះ​ជនជាតិ​វៀតណាម ខ្លះ មិន​ត្រឹមតែ​នេសាទ​ត្រី​ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​អំពើ​ហិង្សា​ធ្វើ​ឱ្យ​អ្នក​នេសាទ​ខ្មែរ​ភ័យ​ខ្លាច​ទៀត​ផង។ ដូច្នេះ​សមត្ថកិច្ច​មិន​គួរ​បណ្ដែតបណ្ដោយ​ឱ្យ​បញ្ហា​នេសាទ​ខុស​ច្បាប់​នៅ​តែ​កើត​មាន​ក្នុង​បឹង​ទន្លេសាប​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

ដាញ់ កឹង

ពី កម្ពុជាក្រោម

ជនវៀតណាម ហ៊ាននេសាទខុសច្បាប់ និងហ៊ានវាយប្រជាពលរដ្ឋខ្មែរជាអ្នកនេសាទគ្រួួសាឲ្យមានរបួសស្ទើរស្លាប់១៤ ១៥នាក់ គឹដោយសារជនជាតិវៀតណាមទាំងនោះគេដឹងថាលោក ហ៊ុន សែននិងគណប្រជាជនកម្ពុជាជុំពាក់គុណវៀតណាម ដោះមិនរួចទេ ទាំងឪ ទាំងម៉ែជុំពាក់តកូន នៅតែដោះមិនរួច ហើយវៀតណាមក៍គេមិនល្ងង់ខ្លៅ គេគាំទ្រ ជួយសព្វគ្រប់ឲ្យលោកហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជាកាន់អំណាច​ បន្តសងគុណវៀតណាមរហូតកម្ពុជាក្លាយជាចំប៉ា តាមនយោបាយហូ ជីមិញ និងពួកយៀកមិញ។ ពិធីបុណ្យជាតិលោកហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជាថ្ងៃ ៧មករា ជាទិវារំលឹកគុណវៀតណាមដែលបានជួយនិងពលីជីវិត ដើម្បីលោកហ៊ុន សែនមានជីវិតទី២ ហើយនិងខ្មែររាប់លាននាក់ទៀតក៍មានជីវិតទី២​ដែរ។ វៀតណាមបង្គាប់បញ្ជា ហើយលោកហ៊ុន សែនហើយនិងសមាជិកគណបក្សប្រជាជនកម្ពុជាធំៗ បានរីករាយនឹងទទួលយក ហើយរក្សា ៧មករាថាជាទិវារំលឹកគុណវៀតណាម។ គុណវៀតណាមបានធ្វើទៅលើលោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា មានជាហូរហែរជាបន្តមកទៀត មានធ្វើអប្បគមន៍១៩៩៣ មានយកផែនទីវៀតណាមទៅប្រៀបធៀបនិងផែនទីវៀតណាមតម្កល់ទុកនៅអង្គការសហប្រជាជាតិ ២០១៥ និងរឿងដាក់ដាំ ដាក់ហ៊ូតរហូតដល់វៀតណាមអនុញ្ញាតិឲ្យលោកហ៊ុន សែនធ្វើសង្គ្រាមតូចជាមួយវៀតណាមដើម្បីស្ដារប្រជាប្រីយភាព និងមិនឲ្យមានការបោះឆ្នោត ២០១៨។ សកម្មភាពនិងអំពើឃោឃៅរបស់លោកហ៊ុន សែនទៅលើលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិត្រូវនិរទេសខ្លួន លោកកឹម សុខាប្រធានស្ដីទីCNRPដោយ"គូកន៦៨នាក់" ប្លន់យកតំណែងអនុប្រធានទី១ រដ្ឋសភា ទៅលើសកម្មជនCNRPកុំពុងជាប់ពន្ធនាគារ ទៅលើតំណាងរាស្ត្រCNRPឲ្យមានរបួសនិងពិការមួយជីវិត សុទ្ធសឹងជាអំពើធ្វើឡើងសងគុណវៀតណាម ពីព្រោះថាបើអត់ពីលោកហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជាច្បាស់ជាវៀតណាមអស់មានខ្មែរកាន់អំណាចផ្ដាច់ការ យោធានិយម បំផ្លាញជាតិនិយម សងគុណវៀតណាមទៀតហើយ។ នេះហើយអត្ថន័យនិងជម្រៅ មហាពិធីទិវា ៧ មករា។

Dec 17, 2015 05:19 AM

អ្នក​អាន​អនាមិក

All the suspect went back to Vietnam already police you cannot find them you did not the name,face or anything.I think this situation I am sorry to Khmer people you slept too much wake up and fight back your freedom.,your country,your better life and so on.THE CHOICE IS YOUR.

Dec 15, 2015 08:47 PM

khmer2

ពី pp

ISIS នៅស្រុកខ្មែរ គឹ យួន Hun Sen អត់ដឹងអីរលីង ចេារប្លន់ ចេារលួចសុតតែមេយួន នឺង ពូលីស

Dec 15, 2015 04:05 PM

អ្នក​អាន​អនាមិក

ខ្មែរអើយខ្មែរ នេះហើយដែលគេថាមិត្តម៉ឺនឆ្នាំនោះអី តែបើតាមខ្ញុំយល់​ថាបើមិត្តរបៀបនេះគេ ពួកអាយួននេះវាជាមិត្តហ្នឹងឯង តែមិនមែនជា​កល្យាណមិត្តទេ វាគឺជាបច្ចាមិត្តយ៉ាងច្បាស់ក្រឡែតហើយ ដែលខ្មែរ​មិនត្រូវភ្លេចខ្លួនអោយយួនបំផ្លាញយើងដូចចំប៉ាទេ មែនអត់?

Dec 15, 2015 09:03 AM

លីន

ពី សៀមរាប

ខ្ញុំមានអារម្មឈឺចាប់ណាស់ពេលដែលឃើញជនបរទេសដែលមករស់នៅលើទឹកដីខ្មែរប្រកបអាជិវកម្មខុសច្បាប់ហើយថែមទាំងប្រើអំពើហឹង្សារសាហាវយង់ខ្នងមកលើជនជាតិខ្មែរទៀត សមត្ថកិចនិងអ្នកពាក់ពន្ធ័ត្រូវតែស្វែងរកជនប្រព្រឹតមកដាក់ទោសតាមច្បាប់អោយបានព្រោះរឿងនេះធំណាស់បះពាល់ដល់មុខមាត់នឹងកិត្តិយសជនជាតិខ្មែរ មិនត្រូវពួកវាធ្វើតាមអំពើចិត្តទេ។

Dec 15, 2015 08:38 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល