ធនាគារ​ពិភពលោក​រក​ឃើញ​ថា​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​មួយ​ឆ្នាំ​ចុង​ក្រោយ

ដោយ សាន សែល
2015-10-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា លោក អាឡាសសានេ សូ (Alassane Sow មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​របាយការណ៍​វាយ​តម្លៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
ប្រធាន​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា លោក អាឡាសសានេ សូ (Alassane Sow មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​របាយការណ៍​វាយ​តម្លៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/An Sithav

ធនាគារ​ពិភពលោក (World Bank) នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ថ្លែង ថា ប្រទេស​កម្ពុជា មាន​លទ្ធភាព​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​ការ​ធ្វើ​ធុរកិច្ច ដែល​ងាយ​ស្រួល​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម។ ធនាគារ​នេះ វាយ​តម្លៃ​ថា នេះ​ជា​កំណែ​ទម្រង់​គន្លឹះ​របស់​ប្រទេស​កម្ពុជា។

នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន ដែល​បាន​ដាក់​ចំណង​ជើង​ថា «ការ​ធ្វើ​ធុរកិច្ច​ឆ្នាំ​២០១៦៖ ការ​វាស់វែង​អំពី​គុណភាព និង​ប្រសិទ្ធភាព» បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណាត់​លេខ​១២៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨៩។ កាលពី​ឆ្នាំ​២០១៤ កម្ពុជា ទទួល​បាន​ចំណាត់​លេខ​១៣៣។ ប្រទេស​សិង្ហបុរី ឈរ​នៅ​លើ​លេខ​រៀង​ទី​១ លើ​ពិភពលោក​ក្នុង​រយៈពេល ១០​ឆ្នាំ​ជាប់ៗ​គ្នា។

ធនាគារ​ពិភពលោក លើក​ឡើង​ថា កម្ពុជា ជា​ប្រទេស​មួយ​ក្នុង​ប្រទេស​ពីរ​នៅ​លើ​ពិភពលោក ដែល​បាន​ធ្វើ​កំណែ​ទម្រង់​ការ​ផ្ដល់​ទំនុក​ចិត្ត​ផ្នែក​ផ្គត់ផ្គង់​អគ្គិសនី ហើយ​ក៏​បាន​កែលំអ​ការ​បង្កើត​អាជីវកម្ម ដោយ​កាត់​បន្ថយ​ការ​ចំណាយ និង​នីតិវិធី​ស្មុគស្មាញ​នៃ​ការ​ចុះ​បញ្ជិកា។

ប្រធាន​គ្រប់គ្រង​នៃ​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា លោក អាឡាសសានេ សូ (Alassane Sow) អះអាង​ថា ភាព​រីក​ចម្រើន​នេះ ជួយ​លើក​កម្ពស់​វិស័យ​វិនិយោគ​ផ្នែក​ធុរកិច្ច និង​ជួយ​បង្កើត​ការងារ។ ចំណាត់​ថ្នាក់​ប្រទេស​ដែល​មាន​កំណែ​ទម្រង់​ខ្ពស់​ជាង​គេ​បំផុត បាន​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ត្បិត​ប្រទេស​មួយ​នេះ​បាន​លុប​ចោល​នូវ​លក្ខខណ្ឌ​ការ​កំណត់​ដើម​ទុន​អប្បបរមា​សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក ហើយ​បាន​សន្សំ​ពេលវេលា​ក្នុង​ការ​បង្កើត​សហគ្រាស​ខ្នាត​តូច។

យ៉ាង​ណា​ក៏ដោយ ធនាគារ​ពិភពលោក លើក​ឡើង​ថា បណ្ដា​ប្រទេស​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដូចជា​ប្រទេស​កម្ពុជា ជាដើម នៅ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​កែលំអ​បន្ថែម ដូចជា ការ​ដោះស្រាយ​ភាព​ក្ស័យ​ធន ការ​ពង្រឹង​ការ​អនុវត្ត​កិច្ចសន្យា និង​ការ​ចុះ​បញ្ជី​ទ្រព្យ​សម្បត្តិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល