នារីខ្មែរដែលចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសជនជាតិចិនម្នាក់ទៀត ត្រូវបានជួយសង្គ្រោះ។
អ្នកនាំពាក្យក្រសួងការបរទេស ជុំ សុន្ទរី ឲ្យដឹងថា នារីដែលអគ្គកុងស៊ុលកម្ពុជា ប្រចាំក្រុងក្វាងចូវ ប្រទេសចិន បានជួយសង្គ្រោះនោះ នឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី២៥ កក្កដា។
លោកអំពាវដល់ពលរដ្ឋគ្រប់រូបឲ្យប្រុងប្រយ័ត្នការឆបោក ឬការអូសទាញ ពីមេខ្យល់ដែលមានគំនិតទុច្ចរិត និងកុហកដោយសន្យាថានឹងទទួលបានប្រាក់ខែច្រើន ឬទៅរៀបការជាមួយបុរសជនជាតិជាដើម។
នៅសប្ដាហ៍នេះមាននារីខ្មែរ៣នាក់ហើយ ដែលត្រូវបានជួយសង្គ្រោះមកកាន់ប្រទេសខ្មែរវិញ ពីការបោកបញ្ឆោតទៅរៀបការជាមួយបុរសជនជាតិចិន៕