មនុស្ស ១១​នាក់​ស្លាប់ និង​របួស​៧៩​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​បុណ្យ​ចូលឆ្នាំ​ថ្មី

ដោយ អាស៊ីសេរី
2020-04-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បុក​គ្នា​រវាង​ម៉ូតូ នៅ​ផ្លូវ​ជាតិ​លេខ ៤ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បុក​គ្នា​រវាង​ម៉ូតូ នៅ​ផ្លូវ​ជាតិ​លេខ ៤ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA

មនុស្ស​ចំនួន​១១​នាក់​ស្លាប់​និង ៧៩​នាក់​រង​របួស ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ មេសា​។ របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ចុះផ្សាយ​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​រយៈពេល​៣​ថ្ងៃ កើតមាន​ចំនួន ៣៨​ករណី​ដោយសារតែ​បើកបរ​ហួស​ល្បឿន​កំណត់ មិន​គោរព​ច្បាប់​ចរាចរណ៍​ការ​បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បើកបរ​ក្នុង​ភាព​ស្រវឹង និង​កត្តា​យានយន្ត​មិន​ដំណើរការ។

បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ច្រើន ព្រោះ​ឆ្នាំ​មុន​គ្រោះថ្នាក់​កើតឡើង​ជាង​មួយ​រយ (១០៩) ករណី​អ្នក​ស្លាប់ ៥២ នាក់​រង​របួស ជិត​ពីរ​រយ​១៨៣​នាក់។ របាយការណ៍​ប៉ូលិស​បង្ហាញ​ការ​ថា ការ​ធ្លាក់​ចុះ​នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ចូលឆ្នាំ​នៅ​ឆ្នាំនេះ​ដោយសារ​ការ​ថយ​ចុះ​នៃ​អ្នក​ធ្វើ​ដំណើរ​ពេល​ចូលឆ្នាំ បណ្ដាល​មក​ពី​ការ​ភ័យខ្លាច​ជំងឺ​កូវីដ១៩ (Covid-19)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល