មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ឆ្នាំ​២០១៩ កើន​ឡើង​ជិត ១៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨

ដោយ សន ចាន់រដ្ឋា
2020-01-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ត​ លើ​ផ្លូវ​ជាតិ​លេខ៤ នៅ​ខេត្ត​កំពង់ស្ពី ដែល​បណ្ដាល​ឱ្យ​មនុស្ស ១១នាក់​ស្លាប់ នៅ​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ​២០១៩។
ទិដ្ឋភាព​គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ត​ លើ​ផ្លូវ​ជាតិ​លេខ៤ នៅ​ខេត្ត​កំពង់ស្ពី ដែល​បណ្ដាល​ឱ្យ​មនុស្ស ១១នាក់​ស្លាប់ នៅ​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ​២០១៩។
រូប​គេហទំព័រ​អគ្គស្នងការនគរបាលជាតិ

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ឆ្នាំ​២០១៩ បង្ហាញ​ថា ចំនួន​មនុស្ស​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ឆ្នាំ ២០១៩ មាន​ចំនួន​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​២០១៨ ជាង ២០០​នាក់ ដែល​ស្មើ​ប្រមាណ ១២​ភាគរយ​។

របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បង្ហាញ​ថា នៅ​ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ជាង ៤​ពាន់​លើក (,១២១) ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជិត ២​ពាន់​នាក់ និង​របួស​ជាង ៦​ពាន់​នាក់ (,១៤១)​

ដោយឡែក​នៅ​ឆ្នាំ ២០១៨ គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​ជាង ៣​ពាន់​ករណី បង្ក​ឱ្យ​មនុស្ស​ស្លាប់​ជិត ២​ពាន់​នាក់ និង​របួស​ជិត ៥​ពាន់​នាក់។

សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សម្ដី​របស់ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ លោក ម៉ាន សុផាន់ណា ឱ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ​ភាគច្រើន​បណ្ដាល​មក​ពី​ការ​បើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​បើកបរ​ក្នុង​ភាព​ស្រវឹង​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល