មនុស្ស​ជាង​៤០​នាក់​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម

ដោយ អាស៊ីសេរី
2018-02-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រោះថ្នាក់​ចរាចរណ៍​នៅ​គល់​ស្ពាន​គីហ្សូណា (Kizuna Bridge) ទី​រួម​ខេត្ត​កំពង់ចាម កាល​ពី​ឆ្នាំ​២០១៤។
គ្រោះថ្នាក់​ចរាចរណ៍​នៅ​គល់​ស្ពាន​គីហ្សូណា (Kizuna Bridge) ទី​រួម​ខេត្ត​កំពង់ចាម កាល​ពី​ឆ្នាំ​២០១៤។
RFA/Saut Sokprathna

ប្រជា​ពលរដ្ឋ​ចំនួន ៤៤​នាក់ បាន​ស្លាប់ និង​របួស ៩១​នាក់​ផ្សេងទៀត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស ចំនួន​ ៦៦​លើក រយៈពេល​៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ចាប់ពី​ថ្ងៃទី១៥ ដល់ ១៨​ខែ​កុម្ភៈ នៅ​ឆ្នាំនេះ។

របាយការណ៍​របស់​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម នៅ​ឆ្នាំ​២០១៨​នេះ មាន​ការ​ថយ​ចុះ បើ​ធៀប​នឹង​រយៈពេល ៤ថ្ងៃ ដូចគ្នា​នៅ​ឆ្នាំ​២០១៧ ហើយ​ចំនួន​អ្នក​រង​របួស​បាន​ថយ​ចុះ ២៩នាក់។ ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ដល់​ទៅ ៩នាក់។

 

របាយការណ៍​ដដែល​បញ្ជាក់​ថា មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​មកពី ការ​បើកបរ​ល្បឿន​លឿន​ហួសកំណត់ បើកបរ​ក្នុង​ភាព​ស្រវឹង មិន​គោរព​សិទ្ធិ​បើកបរ បើក​ប្រជែង​គ្នា និង​មិនបាន​ពាក់មួក​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល