សមត្ថកិច្ច​ដោះលែង​ជនបរទេស២​នាក់​ដែល​​បង្ហោះDrone​មុខ​ផ្ទះ​លោក ហ៊ុន សែន

ដោយ អ៊ុង សេរីវុទ្ធ
2015-06-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ជន​បរទេស​២​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា បន្ទាប់​ពី​ពួកគេ​បាន​បង្ហោះ​យន្តហោះ​ដ្រូន(Drone) នៅ​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​សាកសួរ

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៣ មិថុនា ថា បន្ទាប់​ពី​ជន​បរទេស​ទាំងពីរ​នាក់​នោះ បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន និង​សន្យា​ឈប់​បំពាន​លើ​សេចក្ដី​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ទៀត​ហើយ សមត្ថកិច្ច​ក៏​អនុញ្ញាត​ឲ្យ​ពួកគាត់​មាន​សេរីភាព​ដូច​ធម្មតា។

ជន​បរទេស​២​ម្នាក់ ម្នាក់​ជា​ជនជាតិ​អាមេរិកាំង និង​ម្នាក់​ទៀត​ជនជាតិ​បារាំង ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ភ្លាមៗ បន្ទាប់​ពី​ពួកគេ​បាន​បង្ហោះ​យន្តហោះ​ដ្រូន ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ។

លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា ជន​បរទេស​ទាំងពីរ​នាក់​នោះ​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​ធ្ងន់ធ្ងរ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

HUN SEN,STRONG MAN,SCARE HIS OWN SHADOW. WHAT'S A COWARD.ME,I ROAM FREE,IN THE MIDDLE OF THE NIGHT,NO NEED BODY GUARD,NO NEED SIREN WHERE I WANT TO GO. THIS GUY, HIS LIFE[HUN SEN] IS NO DIFFERENT FROM THE PRISONER.

Jun 23, 2015 09:52 AM

អ្នក​អាន​អនាមិក

ដល់ថ្នាក់ឃើញក្មេងបង្ហោះខ្លែងក៏ថាដ្រូន ល្ងើដូចស្ហ៊ីមបូចូលក្រុង។

Jun 23, 2015 06:39 AM

គេហទំព័រ​ទាំងមូល