ចំណាត់​ការ​របស់​សាលា​រាជធានី​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀតណាម

ដោយ ខែ សុណង
2017-01-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ការ​តែង​លម្អ​ភ្លើង​គោម​ដើម្បី​អបអរ​ពិធី​ចូល​ឆ្នាំ​ចិន វៀតណាម នៅ​ច្រក​ចូល​បុរី​មួយ ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។​ RFA
ការ​តែង​លម្អ​ភ្លើង​គោម​ដើម្បី​អបអរ​ពិធី​ចូល​ឆ្នាំ​ចិន វៀតណាម នៅ​ច្រក​ចូល​បុរី​មួយ ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។​ RFA
Photo: RFA

សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​ចំនួន​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន វៀតណាម ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែ​មករា។

សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ស្ដីពី​ការ​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ បាន​ណែនាំ​ឲ្យ​មន្ទីរ អង្គភាព សមាគម ក្រុមហ៊ុន​ឯកជន អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សាធារណជន​ដោយ​ហាម​ដាច់​ខាត​ដូចជា មិន​ឲ្យ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ មិន​ឲ្យ​លេង​ល្បែង​ស៊ីសង រាល់​ការ​ហែ​ក្បួន​ផ្សេងៗ​បែប​សាសនា និង​ប្រពៃណី​ដែល​គ្មាន​ការ​អនុញ្ញាត​ត្រូវ​ហាម​ឃាត់។

ចំណែក​ឯ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ចាត់​វិធានការ​កុំ​ឲ្យ​នាំ​ចូល​ផាវ កាំជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​តាម​ច្រក​ចេញ​ចូល​រាជធានី​ភ្នំពេញ និង​ត្រូវ​ត្រួត​ពិនិត្យ​ដក​ហូត​វត្ថុ​ទាំង​នោះ ដែល​មាន​ទីតាំង​លក់​នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ។

សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​សរសេរ​ទៀត​ថា នៅ​ទី​កន្លែង​កម្សាន្ត​សប្បាយ​នានា ទាំង​នៅ​តាម​ស្ថាប័ន និង​អង្គភាព​ត្រូវ​រក្សា​សន្តិសុខ សេចក្ដី​ថ្លៃថ្នូរ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​អគ្គិសនី និង​ចរន្ត​អគ្គិសនី​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ។

មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ត្រូវ​អញ្ជើញ​បណ្ដា​សមាគម​ចិន វៀតណាម ដើម្បី​ផ្សព្វផ្សាយ​ខ្លឹមសារ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល