សាលា​ក្រុង​នឹង​ស៊ើប​រក​មេខ្លោង​ដែល​បង្ខំ​ឲ្យ​កុមារ​ប្រើ​ល្បិច​ប្លែកៗ​សុំ​ទាន​តាម​ស្តុប

ដោយ អ៊ុក សាវបូរី
2015-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្មេង​ទាំង​នេះ​កំពុង​តែ​សុំ​ទាន​នៅ​ចំណុច​ប្រសព្វ​ផ្លូវ​ម៉ៅសេទុង និង​ផ្លូវ​មុនីរ៉េត (ស្តុប​ផ្សារ​ដើម​គ) នៅ​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៥។
ក្មេង​ទាំង​នេះ​កំពុង​តែ​សុំ​ទាន​នៅ​ចំណុច​ប្រសព្វ​ផ្លូវ​ម៉ៅសេទុង និង​ផ្លូវ​មុនីរ៉េត (ស្តុប​ផ្សារ​ដើម​គ) នៅ​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៥។
Photo: RFA

សាលា​រាជធានី​ភ្នំពេញ នឹង​ស៊ើប​រក​មេខ្លោង​ដែល​បង្ខំ​ឲ្យ​កុមារ​ប្រើ​ល្បិច​ប្លែកៗ​សុំ​ទាន​តាម​ស្តុប។ ការ​ប្រកាស​ស៊ើប​អង្កេត​រក​មុខ​សញ្ញា​ជន​ខិលខូច ដែល​បង្ខំ​កុមារ​ឲ្យ​ប្រើ​ល្បិច​នេះ ធ្វើ​ឡើង​ក្រោយ​ពី​កុមារ​ភាគ​ច្រើន ត្រូវ​បាន​ប្ដូរ​ពី​ការ​សុំ​ទាន​ត្រង់ៗ មក​ជា​លក់​ផ្កា​តាម​វិធី​យក​ផ្កា​ទៅ​ថ្ពក់​ដៃ​ម៉ូតូ​អ្នក​ដំណើរ បង្ខំ​ឲ្យ​ទិញ​ផ្កា​ក្នុង​តម្លៃ​ខ្ពស់។

កុមារ​ខ្លះ យក​ជើង ឬ​ឱន​ក្បាល​ចូល​ក្រោម​កង់​ឡាន ក្រោម​កង់​ម៉ូតូ បង្ហាញ​ពី​គ្រោះថ្នាក់ ដើម្បី​បង្ខំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ផ្តល់​ប្រាក់​ទៅ​ពួក​គេ។ ចំណែក​ក្រុម​អ្នក​សុំ​ទាន​ត្រង់ៗ ជា​មនុស្ស​ចាស់ បាន​ប្រើ​រទេះ​រុញ​បង្ហាញ​ពី​ពិការ​ភាព ធ្វើ​ឲ្យ​ទាក់ទាញ​អ្នក​ដំណើរ​ឆ្លង​កាត់ ឬ​ឈប់​ស្តុប ដើម្បី​សុំ​ប្រាក់​ដោយ​វិធី​យក​រទេះ​បាំង​ពី​មុខ​យានយន្ត ជាដើម។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​បន្ត​ថា នឹង​ស៊ើប​អង្កេត​រក​មេ​កើយ​នៃ​ក្រុម​អ្នក​សុំ​ទាន និង​គ្រោង​ប្រមូល​កុមារ​ទាំង​នោះ យក​ទៅ​មណ្ឌល​អប់រំ ឲ្យ​បាន​រៀន​សូត្រ៖ «ពីព្រោះ​គេ​គិត​ថា កុមារ​មិន​អាច​អ្នក​ណា​ធ្វើ​អី​បាន​ទេ។ អ៊ីចឹង​គេ​បង្ហាត់​ឲ្យ​កុមារ​ទៅ​ធ្វើ​ជា​អ៊ីចឹង។ អ៊ីចឹង​ពួក​នេះ គឺ​ជា​ជន​ទុច្ចរិត ដែល​យើង​ត្រូវ​តែ​មាន​វិធានការ។ យើង​ត្រូវ​រក​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​ពួក​ហ្នឹង។ ដូច្នេះ យើង​រក​ឫសគល់​ថា​ជា​អ្នក​ណា? ភាគ​ច្រើន ខ្លះ​គឺ​មាន​ឪពុក​ម្តាយ អាណាព្យាបាល លើក​ទឹក​ចិត្ត​ជំរុញ ឬ​ក៏​បង្ខំ​ឲ្យ​កូន​គាត់ ឲ្យ​ក្មេងៗ​ទាំងអស់​ហ្នឹង​ទៅ​ធ្វើ។ ដោយឡែក​ទៀត​មាន​ក្រុម​ជួញ​ដូរ​កម្លាំង​ពលកម្ម​កុមារ​នេះ ក៏​ជា​អ្នក​បង្ហាត់​បង្រៀន​ឲ្យ​មាន​ធ្វើ​បែប​នេះ​ដែរ»

សកម្មភាព​ប្រើ​ល្បិច​សុំ​ទាន​នៃ​ក្រុម​មនុស្ស​អនាថា​ទាំង​នោះ ត្រូវ​បាន​ប្រទះ​ឃើញ​ច្រើន​នៅ​តាម​ស្តុប​ក្នុង​ខណ្ឌ​ចំការមន ខណ្ឌ​ទួលគោក ខណ្ឌ​៧មករា ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

គួរតែរកយូរហើយ ហើយក៏គួរតែរកឃើញដែរ រឿងនេះកើតឡើងយួរហើយ

Aug 03, 2015 03:55 AM

អ្នក​អាន​អនាមិក

ក្មេងស្រីប្រហែលអាយុ៣ទៅ៤ឆ្នាំ ឈរយំ ហើយរត់មកសុំលុយពេលស្តុប
ខ្ញុំសួរថា ម៉េចយំ? គាត់ថា ប៉ាវ៉ៃ ឱ្យមកសុំទាន បើមិនបានលុយគឺគាត់វ៉ៃ!
ហើយកូនមកជាមួយអ្នកណា?
មកជាមួយបងស្រី! ហើយចង្អុលទៅមនុស្សស្រីម្នាក់ អាយុប្រហែល២២ឆ្នាំ កំពុងដេកគងទាក់ខ្លាលើវាលស្មៅអាងទឹកអូឡាំពិច
ខ្ញុំបានសួរបន្តសំនួរជាច្រើន ហើយខ្ញុំក៏សំគាល់ឃើញថា សំដីក្មេងនោះ ជាសំដីពិត មិនមានបំភ្លៃទេ
តែអ្វីដែលខ្ញុំចាប់អារម្មណ៍ គាត់ថា គាត់មិនចង់សុំទានគេទេ!
ក្មេងខ្លះទៀតដើរហិតកាវ មានតាំងពីអាយុ ៣ ៤ ឆ្នាំឡើង
មានគ្រប់រូបភាពដែលគ្រាន់តែយើងបើកភ្នែក គឺឃើញ
ចុះហេតុអ្វី រដ្ឋាភិបាល មើលមិនឃើញ?
ចាំដល់កូនខ្មែរជំនាន់ក្រោយ ទៅជាឡប់ខួរអស់ទៅ ទើបចាប់ផ្តើមសង្គ្រោះ?
ដល់ពេលនោះ ជួយក៏លែងមានន័យដែរ!

Jul 24, 2015 05:32 PM

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

ប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រាអ្នកសុំទានច្រើនជាងគេលើពិភពលោក ធៀបជាមួយចំនួនប្រជាពលរដ្ឋដែលមាន។

Jul 24, 2015 12:14 AM

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

មិនមែនទើបតែពេលនេះទេ គួរតែធ្វើយូរហើយ ព្រោះប៉ះពាល់ដល់កិតិ្តយសរបស់ប្រទេសអច្ឆរិយៈ និងសម័យសម្តេចអគ្គមហាសេនាបតីតេជោ.....

Jul 24, 2015 12:09 AM

គេហទំព័រ​ទាំងមូល