រដ្ឋាភិបាល​បន្ធូរ​បម្រាម​ខ្លះ​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ

ដោយ អាស៊ីសេរី
2020-04-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីតាំង​ដាក់​ការពារ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ នៅ​ចំណុច​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០២០។
ទីតាំង​ដាក់​ការពារ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ នៅ​ចំណុច​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០២០។
Photo courtesy

រដ្ឋាភិបាល​កម្ពុជា​សម្រេច​បន្ធូរបន្ថយ​បម្រាម​ធ្វើដំណើរ​វិញ​ខ្លះ​ហើយ ក្រោយ​មាន​ប្រតិកម្ម​ច្រើន​ពី​ពលរដ្ឋ​ជុំវិញ​ការ​ចេញ​បម្រាម​ធ្វើដំណើរ​នៅ​ក្នុង​ប្រទេស​យ៉ាង​ទាន់ហន់ កាលពី​យប់​ថ្ងៃ​ទី​០៩ មេសា។

សេចក្តី​សម្រេច​ថ្មី​ដែល​ចេញ​ដោយ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ មេសា​នេះ បាន​ចាត់​ទុក​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ជា​តំបន់​តែមួយ ដែល​មិន​ស្ថិត​នៅ​ក្នុង​ការ​ហាមឃាត់​នោះ​ឡើយ មានន័យថា ពលរដ្ឋ​នៅ​ភ្នំពេញ និង​នៅ​ខេត្ត​កណ្តាល​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅវិញទៅមក​បាន​។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឱ្យ​មានការ​ធ្វើ​ដំណើរ​ឆ្លងកាត់​រវាង​ស្រុក​មួយ​ទៅ​ស្រុក​មួយទៀត​នៅ​ក្នុង​ខេត្ត​តែមួយ ប៉ុន្តែ​រក្សា​បម្រាម​មិន​ឱ្យ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​ដដែល។

បម្រាម​ធ្វើដំណើរ​នៅ​ក្នុង​ប្រទេស​នេះ ក៏​ត្រូវ​បាន​លើកលែង​ចំពោះ​ការ​ដឹក​ជញ្ជូន​ទំនិញ រថយន្ត​សង្គ្រោះបន្ទាន់ រថយន្ត​ពន្លត់​អគ្គីភ័យ រថយន្ត​ដឹក​សំរាម រថយន្ត និង​មធ្យោបាយ​ធ្វើដំណើរ​របស់​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​គោលដៅ​បំពេញការងារ ការ​ដឹក​ជញ្ជូន​កម្មករ​ទៅកាន់​រោងចក្រ​-​សហគ្រាស ព្រមទាំង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទៅ​មន្ទីរពេទ្យ ដើម្បី​ទទួល​បាន​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់ ដោយ​កំណត់​ត្រឹម​មនុស្ស​ចំនួន ៤នាក់។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើសុំ​ការយោគយល់​ពី​ពលរដ្ឋ ដោយ​លោក​បញ្ជាក់​ថា បទ​បញ្ជ​នេះ​គឺ​ដើម្បី​សុវត្ថិភាព​ជាតិ និង​ជីវិត​ប្រជាជន​។ លោក​អះអាង​ថា លោក​គ្មាន​ជម្រើស​អ្វី​ឱ្យ​ល្អ​ជាង​ការ​ចេញ​បទបញ្ជា ហាមឃាត់​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​នេះ​ឡើយ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩ នៅ​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល