ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន​ចោទ​អាជ្ញាធរ​ថា​ឲ្យ​វៀតណាម​ចូល​ដី​ខ្មែរ​ដោយ​សេរី

ដោយ ថា កិត្យា
2015-06-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កងអនុសេនាតូច​លេខ​៣ ការពារ​ព្រំដែន​ដែល​មាន​ទីបញ្ជាការ​នៅ​ក្នុង​ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៥
កងអនុសេនាតូច​លេខ​៣ ការពារ​ព្រំដែន​ដែល​មាន​ទីបញ្ជាការ​នៅ​ក្នុង​ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៥
RFA/Tha Kitya

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង រិះគន់​អាជ្ញាធរ​ថា​បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម ចេញ​ចូល​ទឹក​ដី​ខ្មែរ​ដោយ​សេរី ខុស​ពី​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ទឹក​ដី​វៀតណាម ត្រូវ​បាន​អាជ្ញាធរ​វៀតណាម រឹត​បន្តឹង។ ទន្ទឹម​គ្នា​នេះ អង្គការ​សង្គម​ស៊ីវិល ក៏​មើល​ឃើញ​ថា បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​កម្ពុជា ជាច្រើន។ ប៉ុន្តែ​អាជ្ញាធរ​ឆ្លើយ​បដិសេធ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ។

បច្ចុប្បន្ន បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​សម្រាប់​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​វាយ​ប្រហារ​រិះគន់​រដ្ឋាភិបាល​ថា​ធូររលុង​ក្នុង​ការ​អនុវត្ត​ច្បាប់ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​កម្ពុជា ក៏​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​លំហូរ​ជនជាតិ​វៀតណាម នៅ​តាម​ច្រក​របៀង​ដាច់​ស្រយាល​មួយ​ចំនួន​ក្នុង​ខេត្ត​ស្វាយរៀង។

នៅ​ភូមិ​ទួលស្ដី មាន​ច្រក​តូច​មួយ​ជាប់​បង្គោល​ព្រំដែន​លេខ​១៨៩ ស្ថិត​ក្នុង​ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា ដែល​ចំណាយ​ពេល​ធ្វើ​ដំណើរ​ប្រហែល ១​ម៉ោង​កន្លះ​ពី​ទី​រួម​ខេត្ត​ស្វាយរៀង។ ច្រក​តូច​មួយ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​អះអាង​ថា​មាន​ជនជាតិ​វៀតណាម ចាប់​ពី ២០០​នាក់ ទៅ ៣០០​នាក់ ធ្វើ​ដំណើរ​ចេញ​ចូល​ទឹក​ដី​ខ្មែរ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​សេរី ក្រោម​ភ្នែក​ច្រមុះ​របស់​អាជ្ញាធរ​កម្ពុជា ជា​រៀង​រាល់​ថ្ងៃ។

បុរស​ម្នាក់​មាន​សម្បុរ​សណ្ដែក​បាយ រូប​កាយ​ស្តើង​ល្មម ស្លៀក​ខោ​ជើង​ខ្លី សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយ​បង្កប់​ដោយ​ការ​ឈឺ​ចាប់​ថា ជនជាតិ​វៀតណាម ចេញ​ចូល​ដី​ខ្មែរ​ដោយ​សេរី ចំណែក​ពលរដ្ឋ​ខ្មែរ​វិញ បើ​ចូល​ទៅ​ទឹក​ដី​វៀតណាម គឺ​មាន​ការ​សួរ​នាំ​ជាច្រើន និង​ដក​ហូត​អត្តសញ្ញាណប័ណ្ណ​ទុក​ជាដើម៖ «ពលរដ្ឋ​វៀតណាម ចូល​ដឹក​ស្ករ ឬ​បារី​អ៊ីចឹង គេ​បង់​លុយ ៥០០​រៀល ឲ្យ​គេ​ចេញ​ចូល​តាម​សេរី​ចេញ​ចូល​ម៉ោង​ប៉ុន្មាន​ក៏​ឥត​ខ្វល់។ ខ្ញុំ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ខ្មែរ​ចុះ​មក​ហាមឃាត់​ថា កុំ​ឲ្យ​ចេញ​ចូល​ពេល​យប់​ខុស​ម៉ោង​អី​ទេ។ ពេល​ចូល​ទៅ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ពួក​គាត់ ជាក់ស្តែង​បាត់​ឆ្កែ ឆ្មា មាន់ ទា ជាដើម»

ដង​ផ្លូវ​ច្រក​របៀង​ចេញ​ចូល​នោះ គឺ​លូន​នៅ​លើ​ភ្លឺ​ស្រែ​ដ៏​តូច​មួយ​របស់​ពលរដ្ឋ​ខ្មែរ ដែល​នៅ​ក្បែរ​បង្គោល​ព្រំដែន​ខ្មែរ​លេខ​១៨៩។ ភ្លឺ​ស្រែ​នោះ ត្រូវ​រង​ការ​ខូចខាត​តាម​កន្លែង​ខ្លះ ដោយសារ​ទ្រ​ទម្ងន់​នៃ​ម៉ូតូ​ជនជាតិ​វៀតណាម ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​ដឹក​អីវ៉ាន់​យក​មក​លក់​ក្នុង​ទឹក​ដី​ខ្មែរ។ ពលរដ្ឋ​នៅ​ទីនោះ​បន្ត​ថា នៅ​ពេល​ពលរដ្ឋ​ខ្មែរ​យក​បន្លា​រាំង​មិន​ឲ្យ​ពលរដ្ឋ​វៀតណាម បើក​ម៉ូតូ​លើ​ភ្លឺ​ស្រែ​ចូល​ទឹក​ដី​ខ្មែរ​ក្តី ប៉ុន្តែ​ជនជាតិ​វៀតណាម នៅ​តែ​ជិះ​ម៉ូតូ​វាង​បន្លា​នោះ​កាត់​តាម​ដី​ស្រែ​ពួក​គាត់​ធ្វើ​ព្រងើយ​គ្មាន​ការ​ញញើត​ច្បាប់​របស់​កម្ពុជា នោះ​ឡើយ។

ស្ត្រី​ខ្មែរ​ម្នាក់​ទៀត​សុំ​លាក់​ឈ្មោះ​ព្រោះ​ដើម្បី​សុវត្ថិភាព ត្អូញត្អែរ​ថា ពួក​គាត់​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​នៅ​ពេល​យប់​ឡើង ព្រោះ​អាជ្ញាធរ​ខ្មែរ​ពុំ​បាន​កំណត់​ពេលវេលា​ចេញ​ចូល​នៅ​ពេល​យប់ និង​គ្រប់គ្រង​ជនជាតិ​វៀតណាម ដែល​មក​ទឹក​ដី​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ៖ «មួយ​យប់ៗ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនេះ​ដេក​មិន​ដែល​លក់​ទេ ព្រោះ​ជនជាតិ​វៀតណាម ជិះ​ម៉ូតូ​ចេញ​ចូល​មួយ​យប់​ទល់​ភ្លឺ»

ទាក់ទិន​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ពី​កងអនុសេនាតូច​លេខ​៣ ការពារ​ព្រំដែន​ដែល​មាន​ទីបញ្ជាការ​នៅ​ក្នុង​ឃុំ​ទួលស្ដី បាន​ទេ ដោយ​មន្ត្រី​នៅ​ទីនោះ​ដើរ​គេច​ចេញ​មិន​និយាយ​ស្តី​អ្វី​ទាំងអស់។ ប៉ុន្តែ​នៅ​ពេល​អ្នក​យក​ព័ត៌មាន​ថត​ខ្លោងទ្វារ​ទីបញ្ជាការ​នោះ ស្រាប់​តែ​មាន​ប៉ូលិស​ការពារ​ព្រំដែន​ម្នាក់​ហា​មិន​ឲ្យ​ថត និង​លោត​តោង​ដណ្ដើម​ទាមទារ​ដក​កាមេរ៉ា​ថត​រូប​ពី​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ដោយ​គ្មាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន លើក​ឡើង​ថា តាម​ពិត​ស្ទើរ​គ្រប់​ច្រក​ដែល​ជាប់​នឹង​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ទាំងអស់ គឺ​អាជ្ញាធរ​ខ្មែរ​មាន​ការ​អនុវត្ត​ធូររលុង​ចំពោះ​ការ​ចេញ​ចូល​របស់​ជនជាតិ​វៀតណាម ក្នុង​ស្រុក​ខ្មែរ។ បញ្ហា​នេះ លោក​រិះគន់​ថា ពិបាក​គ្រប់គ្រង​តួលេខ និង​ការ​ចេញ​ចូល​ឲ្យ​បាន​ច្បាស់លាស់។ លោក​លើក​ឡើង​ដែរ​ថា បើ​អាជ្ញាធរ​កម្ពុជា នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម ចូល​ទឹក​ដី​ខ្មែរ​តាម​ទំនើង​ចិត្ត​បែប​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​កម្ពុជា ជាច្រើន៖ «ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ខ្មែរ ជាពិសេស​បាត់​ចំណូល​របស់​អាជីវករ​ខ្មែរ ព្រោះ​សព្វថ្ងៃ​ជនជាតិ​វៀតណាម ដឹក​អីវ៉ាន់​មក​លក់​ក្នុង​ទឹក​ដី​ខ្មែរ»

ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ អភិបាល​ស្រុក​ចន្ទ្រា លោក នួង រាំ បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ពលរដ្ឋ ដោយ​លើក​ហេតុផល​ថា ពុំ​មាន​ពលរដ្ឋ​វៀតណាម ចេញ​ចូល​ទឹក​ដី​ខ្មែរ​ពេល​យប់​នោះ​ឡើយ។ ប៉ុន្តែ​ពេល​ថ្ងៃ​វិញ មិន​មាន​អ្វី​ប្លែក​ឡើយ ព្រោះ​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម ឆ្លង​ចេញ​ចូល​ដែន​ដី​គ្នា​ទៅ​វិញ​ទៅ​មក៖ «អ្នក​រក​ស៊ី​នៅ​ជាប់​ព្រំដែន​ហ្នឹង គឺ​ថា​យើង​ចូល​គេ គេ​ចូល​យើង​ដូច​តែ​គ្នា​ទេ ប៉ុន្តែ​ប៉ូលិស​ខ្មែរ​យើង​មិន​ឲ្យ​ចូល​យប់​ឡើយ បើ​ដឹង​គឺ​ចាប់​ហើយ»

ត្រង់​ចំណុច​នេះ ពលរដ្ឋ​រស់នៅ​ទីនោះ​ក៏​ទទូច​ឲ្យ​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ភ្នែក​ដែរ ប្រសិន​បើ​គិត​ថា ពួក​គាត់​និយាយ​កុហក​មួលបង្កាច់​ការ​ពិត​នោះ។ ពលរដ្ឋ​អះអាង​ថា ការ​ហ៊ាន​និយាយ​យ៉ាង​ដូច្នេះ បន្ទាប់​ពី​ពួក​គាត់​ទ្រាំ​មើល​ត​ទៅ​ទៀត​លែង​បាន ដោយសារ​តែ​អាជ្ញាធរ​កម្ពុជា ហាក់​មិន​ខ្វល់​ពី​សុខ​ទុក្ខ​ពួក​គាត់​រស់នៅ​ជាប់​ខ្សែ​បន្ទាប់​ព្រំដែន​សោះ ដោយ​នៅ​តែ​បន្ត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យក​លុយ​តិចតួច ហើយ​ក៏​បើក​ដៃ​ឲ្យ​ជនជាតិ​បរទេស​ចេញ​ចូល​តាម​ចិត្ត។

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​បង្កើន​កង​កម្លាំង​ការពារ​ព្រំដែន​ឲ្យ​ស្មើ​នឹង​ប្រទេស​វៀតណាម ក្នុង​ន័យ​គ្រប់គ្រង​ចំនួន​ជនជាតិ​វៀតណាម ចេញ​ចូល ពោល​គឺ​មិន​មែន​ដាក់​ដើម្បី​ច្បាំង​ត​ទល់​គ្នា​ឡើយ។ ម្យ៉ាង​ទៀត ប្រសិន​បើ​ខ្មែរ​យើង​មិន​អាច​គ្រប់គ្រង ឬ​ក្ដោបក្ដាប់​ស្ថានការណ៍​ចេញ​ចូល​របស់​អន្តោប្រវេសន៍​ខុស​ច្បាប់​បាន​ទេ​នោះ វា​អាច​នឹង​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម​នៅ​ពេល​ខាង​មុខ។

យ៉ាង​ណា​ក៏ដោយ មួយ​រយៈពេល​ចុង​ក្រោយ​នេះ ជនជាតិ​វៀតណាម ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ចាប់​បាន​ជា​បន្តបន្ទាប់​ដែរ គ្រា​ដែល​ពួក​គេ​ឆ្លង​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់​តាម​ច្រក​របៀង​នានា​តាម​ខ្សែ​បន្ទាត់​ព្រំដែន​បែង​ចែក​ប្រទេស​ទាំង​ពីរ។

មាត្រា​២៩ នៃ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ចែង​ថា ជន​បរទេស​រូប​ណា​ដែល​គ្មាន​ការ​អនុញ្ញាត ហើយ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លបលាក់ បន្លំ ឬ​ដោយ​ល្បិច​ផ្សេង​ទៀត​ដែល​ផ្ទុយ​នឹង​បញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​គុក​ពី ៣​ខែ​ដល់ ៦​ខែ មុន​នឹង​ត្រូវ​បណ្ដេញ​ចេញ ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​នឹង​ជនល្មើស ចំពោះ​ជន​ណា​ដែល​ផ្ដល់​ជំនួយ ឬ​ជួយ​លាក់​បាំង​ក្នុង​ការ​បញ្ជូន​ជន​បរទេស​ដែល​គ្មាន​ការ​អនុញ្ញាត​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ មន្ត្រី ឬ​ភ្នាក់ងារ​រាជការ​មាន​សមត្ថកិច្ច​រូប​ណា ដែល​ជា​អ្នក​សមគំនិត ឬ​ជួយ​សម្រួល​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ខាង​លើ ត្រូវ​ផ្ដន្ទាទោស​ដាក់​គុក​ពី ៦​ខែ​ដល់ ១​ឆ្នាំ។ មន្ត្រី ឬ​ភ្នាក់ងារ​រាជការ​មាន​សមត្ថកិច្ច​រូប​ណា ដែល​មាន​ការ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​បទបញ្ជា ត្រូវ​ទទួល​ការ​ផ្ដន្ទាទោស​ផ្នែក​រដ្ឋបាល។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួលស្ដី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដែនដី និង​ប៉ូលិស​ការពារ​ព្រំដែន​កម្ពុជា ហាមឃាត់​ចំពោះ​ជនជាតិ​វៀតណាម ដែល​ចេញ​ចូល​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ទាំង​កណ្ដាល​អាធ្រាត្រ ក្នុង​បំណង​ការពារ​សុខ​សុវត្ថិភាព​របស់​ពួក​គាត់ ស្រប​តាម​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

អ្នក​អាន​អនាមិក

បងអូនស៊្មែ ញ៉ីញ៉ៃៗ លើទឹកដីយៀកណាម ស្នាំ២០១៨ បងអូនយៀកណាមស៊ប់ឲ្យបងអូនស៊្មែនៅហ្អោយ បងអូនយៀកណាមមានទូកស្ហ្រើន មានប៊ែស្ហ្រើន ឲ្យបងអូនស៊្មែនៅសិនបាន

Jun 23, 2015 01:26 AM

USA

ពី PP

មិនបាច់ចាំមើលស្អី មើលតែខ្ទមចាំព្រំដែនមិនបានបង្គន់អាចម៏គេផង។និយាយពីឈើកាប់ដុតចោល​និងលក់យកលុយចូលហោប៉ាវបុគ្គល។

Jun 23, 2015 01:17 AM

USA

ពី pp

ខ្ញុំឆ្ងល់ពួកនិងគិតតែលុយ​តាំងពីលើដល់ក្រោម ប្រលង​ចូលធ្វើការ​ ឡើងឋាន លុយទាំងអស់​ សី់ុលុយតាមក្រសួងមន្ទីរ(លុយរដ្ឋ)ខ្ញុំធ្លាប់ចូលតាមច្រកទាន់ហន់បង់អោយវា២៥០០រ​ វិលល្ងាច។ពីមុនពួលវានៅត្រើយម្ខាងព្រែកអីឡួវវាឆ្លងមកខាងខ្មែរប្រហែល៣០០ម៉ែត្រ។

Jun 23, 2015 01:09 AM

អ្នក​អាន​អនាមិក

ប៉ាយនេះ គួរប្តូរ ថា ការពារ យួនវៀតណាម វិញ !
នេះហើយ គឺក្បាលយួន ខ្លួនខ្មែរ !

Jun 22, 2015 11:40 AM

អ្នក​អាន​អនាមិក

B/C Government has been installed by VN

Jun 22, 2015 06:18 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល