ក្រសួង​កសិកម្ម​អះអាង​ថា​គ្មាន​អង្ករ​ប្លាស្ទិក​ចរាចរណ៍​នៅ​កម្ពុជា​ទេ

ដោយ អ៊ុំ រង្សី
2015-05-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ទី សុគន្ធ ឆ្លើយ​សំណួរ​អ្នក​កាសែត នៅ​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ទី សុគន្ធ ឆ្លើយ​សំណួរ​អ្នក​កាសែត នៅ​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Um Raingsy

ក្រោយ​ពី​មាន​ការ​លេច​ឮ​តាម​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា មាន​អង្ករ​ដែល​ផលិត​ពី​ប្លាស្ទិក កំពុង​ត្រូវ​បាន​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ទី សុគន្ធ បាន​អះអាង​ថា មិន​មាន​វត្តមាន​អង្ករ​ប្រភេទ​នោះ​នៅ​កម្ពុជា​ទេ។

លោក ទី សុគន្ធ បាន​អះអាង​បែប​នេះ​បន្ទាប់​ពី​មាន​ការ​សាកសួរ​ពី​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ប្រមូល​ផ្តុំ​ចំណេះ​ដឹង​វិទ្យាសាស្ត្រ សម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ កសិកម្ម និង​សន្តិសុខ​ស្បៀង ឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៥ នេះ។ លោក​បាន​បញ្ជាក់​ទៀត​ថា អង្ករ​ខ្មែរ​មាន​គុណភាព​ល្អ​បំផុត ដូច្នេះ​មិន​មាន​វត្តមាន​អង្ករ​ផលិត​ពី​ប្លាស្ទិក។

​កន្លង​មក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ផ្សព្វផ្សាយ​នូវ​ការ​ផលិត​អង្ករ ដែល​គេ​អះអាង​ថា មាន​សារធាតុ​ផ្សំ​ពី​ប្លាស្ទិក ជា​ប្រភេទ​អង្ករ​ដែល​គេ​នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ចិន ហើយ​មើល​ទៅ​ដូចជា​អង្ករ​ធម្មជាតិ។ ការ​បង្ហាញ​ផលិត​នូវ​អង្ករ​ប្លាស្ទិក តាម​បណ្ដាញ​សង្គម​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ព្រួយ​បារម្ភ និង​ភ័យខ្លាច​ថា អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ចំពោះ​អ្នក​ប្រើប្រាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល