បុគ្គលិក​បើកបរ​ឡាន​ក្រុង​ក្រុមហ៊ុន​កាពីតូល​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ពេល​តវ៉ា

ដោយ ថា កិត្យា
2015-07-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អ្នក​បើកបររថយន្តក្រុងឲ្យក្រុមហ៊ុន​កាពីតូល (Capitol)  តវ៉ាមុខក្រុមហ៊ុនឋិតនៅខាង​ត្បូង​ផ្សារ​អូរឫស្សី រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។
ក្រុម​អ្នក​បើកបររថយន្តក្រុងឲ្យក្រុមហ៊ុន​កាពីតូល (Capitol) តវ៉ាមុខក្រុមហ៊ុនឋិតនៅខាង​ត្បូង​ផ្សារ​អូរឫស្សី រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Ouk Savborey

អ្នក​បើកបរ​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​កាពីតូល (Capitol) ប្រមាណ​ជិត ៥០​នាក់ បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​ក្រុម​សមាជិក​សមាគម​ម៉ូតូ​ឌុប និង​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ជាច្រើន​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា។

ការ​ប៉ះ​ទង្គិច​គ្នា​នេះ គឺ​ខណៈ​ដែល​អ្នក​បើកបរ​ឲ្យ​ក្រុមហ៊ុន​កាពីតូល ឈរ​តវ៉ា​លើក​បដា​បិទ​ផ្លូវ​នៅ​មុខ​ក្រុមហ៊ុន​ក្បែរ​ផ្សារ​អូរឫស្សី ដើម្បី​សុំ​ឲ្យ​ក្រុមហ៊ុន​កាពីតូល គោរព​ច្បាប់​ការងារ ត្រូវ​ឲ្យ​អ្នក​បើកបរ​មាន​ថ្ងៃ​ឈប់​សម្រាក​ចំនួន ១៨ ទៅ ២០​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ បូក​នឹង​ថ្ងៃ​ឈប់​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ផង និង​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ដែល​បញ្ឈប់ ៧​នាក់​កន្លង​ទៅ​នោះ ឲ្យ​ចូល​ធ្វើ​ការ​វិញ។

យ៉ាង​ណា​ក៏ដោយ ការ​ប៉ះ​ទង្គិច​គ្នា​នោះ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ ក្រុម​សមាគម​អ្នក​រត់​ម៉ូតូ​ឌុប អះអាង​ថា ការ​តវ៉ា​បិទ​ផ្លូវ​របស់​បុគ្គលិក​ក្រុមហ៊ុន​កាពីតូល នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ដែល​មិន​អាច​ដឹក​ភ្ញៀវ​ចេញ​ចូល​កាត់​ផ្លូវ​នោះ​បាន​ឡើយ។ យ៉ាង​ណា​ក៏ដោយ ការ​តវ៉ា​នោះ​ត្រូវ​បាន​រំសាយ​ទៅ​វិញ​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា ក្រោម​ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​ខណ្ឌ​៧មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Sokha1714@gmail.com 089771714

ពី sihanouk vill

ហេតុអីបានជាក្រុមហ៊ុនភាគច្រើនដែលធ្វើការនៅប្រទេសកម្ពុជាមិនគោរពច្បាប់ការ?

Jul 28, 2015 05:26 AM

គេហទំព័រ​ទាំងមូល