កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរណ៍​ចិន ១,៧លាន​នាក់​ ក្នុង​រយ:​ពេល ៨ខែ​ដើម​ឆ្នាំ២០១៩ នេះ

ដោយ អូន ភាព
2019-10-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ទេសចរ​ជនជាតិ​ចិន នាំ​គ្នា​ទៅ​ទស្សនា​អង្គរវត្ត នៅ​ចំ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
អ្នក​ទេសចរ​ជនជាតិ​ចិន នាំ​គ្នា​ទៅ​ទស្សនា​អង្គរវត្ត នៅ​ចំ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA

ក្រសួង​ទេសចរណ៍​បាន​អះ​អាង​ថា ភ្ញៀវ​ទេសចរ​ចិន ដែល​មក​លេង​ស្រុក​ខ្មែរ​នៅ​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ចំនួន ៣៣​ភាគ​រយ បើ​ប្រៀបធៀប​រយ:​ពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​មុន ប៉ុន្តែ​សមាគម​មគ្គទេសក៍​អង្គរ​ខេត្ត​សៀមរាប បាន​អះអាង​ផ្ទុយ​ទៅ​វិញ​ថា ទាំង​ភ្ញៀវ​ទេសចរ​បស្ចិម​ប្រទេស និង​ភ្ញៀវ​ទេសចរចិន បាន​ថយ​ចុះ​ទៅ​វិញ។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ ចេញ​កាល​ពី​ថ្ងៃ​ទី៨ ខែ​តុលា​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេស​ចរ​ចិន​ចំនួន ១,៧លាន​នាក់​ ក្នុង​រយៈ​ពេល ៨ខែ ដើម​ឆ្នាំ២០១៩ នេះ។

របាយការណ៍​បាន​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចិន​នៅ​តែ​នាំ​មុខ​គេ នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ចំនួន ៣៩ភាគ​រយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប ដែល​មក​កាន់​ប្រទេស​កម្ពុជា ចាប់​ពី​ខែ​មករា​ដល់​ខែ​សីហា​ឆ្នាំ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោងខុន ​បាន​ប្រាប់​សារព័ត៌មាន​ចិន (Xinhua) ថា ប្រទេស​ចិន គឺ​ជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា។

លោក ថោង​ ខុន បាន​មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​មុន ប្រទេស​កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦,២លាន​នាក់ ក្នុង​នោះ​មាន​ជន​ជាតិ​ចិន ២លាន​នាក់ ដែល​មាន​ប្រាក់​ចំណូល​សរុប ៤,៣៥​ពាន់​លាន​ដុល្លារ​អាមេរិក។

ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​សមាគម​មគ្គទេសក៍​អង្គរ ខេត្ត​សៀមរាប លោក ខៀវ ធី លើក​ឡើង​ផ្ទុយ​វិញ​ថា​ ភ្ញៀវ​ទេសចរ ដែល​មក​លេង​នៅ​ខេត្ត​សៀម​រាប​ មាន​ការ​ធ្លាក់​ចុះ​ចាប់តាំង​ពី​ខែ​ឧសភា ​មកដល់​ខែ​កញ្ញា ឆ្នាំ​នេះ ហើយ​ទេសចរ​ជន​ជាតិ​ចិន​ក៏​មាន​ការ​ធ្លាក់​ចុះ​ច្រើន​ដែរ ក្នុង​រយ:​ពេល​ដូច​គ្នា​នេះ។

លោក ខៀវ ធី បន្ត​ថា ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​ មិន​បាន​ផ្ដល់​ប្រ​យោជន៍​ច្រើន​ ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ ​ព្រោះ​ពួក​គេ​មក​ជា​ក្រុម​មាន​ចំនួន​ច្រើន ហើយ​ត្រូវ​ការ​មគ្គទេសក៍ និង​អ្នក​បើក​បរ​មាន​ចំនួន​តិចតួច។

លោក​ថា ភ្ញៀវ​ទេសចរ​ចិន និង​ទេសចរ​មក​ពី​បស្ចិម​ប្រទេស ​មាន​ភាព​ខុស​គ្នា ព្រោះ​ចិន​មក​ជា​ក្រុម​ធំៗ ដែល​មាន​ចំនួន ៤០នាក់​ឡើង​ទៅ ពួក​គាត់​ត្រូវ​ការ​មគ្គទេសក៍ តែ១​នាក់​និង​អ្នក​បើកបរ​រថយន្ត ១នាក់​ប៉ុណ្ណោះ វា​ខុស​ពី​អ្នក​ទេសចរណ៍​មកពី​បស្ចិម​ប្រទេស ព្រោះ​ពួក​គាត់​ច្រើនតែ​មក​ជា​គ្រួសារ ជា​មិត្តភ័ក្ដិ​ពីរបី​នាក់ ដូច្នេះ​បើ​ពួក​គាត់​មក​មាន​ចំនួន​ដូច​ជន​ជាតិ​ចិន​ដែរ ពួក​គាត់​ត្រូវ​ការ​មគ្គទេសក៍ និង​អ្នក​បើកបរ​រថយន្ត​មាន​រហូត​ដល់​ទៅ ២០នាក់​ឯ​ណោះ៖ «ជន​ជាតិ​ចិន​ គាត់​មក​ទៅ​ គាត់​ត្រូវ​ការ​ Guide ១ និង​តៃកុង​ឡាន ១នាក់ ហើយ​ដើរចូល​ទៅ​ញ៉ាំ​អាហារ ​ជន​ជាតិ​ចិន​របស់​គាត់​ ហើយ​ចូល​ទៅ​ Shopping នៅ​ហាង​ជន​ជាតិ​ចិន​របស់​គាត់ ហើយ​បើ​ជន​ជាតិ​មក​ពី​បស្ចិម​ប្រទេស និង​ជន​ជាតិ​មក​ពី​ប្រទេស​ដទៃ​ទៀត តែ​ង​តែ​ដើរ​មើល​ផ្សារ ដើរ​ទិញ​តាម​តូប​មួយៗ ទៅ គាត់​ជិះ​តាក់ស៊ី​ទៅ​ គឺ​វា​មាន​ការ​ខុស​គ្នា​អ៊ីចឹង»

លោក ​ខៀវ ​ធី ​និយាយ​ថា មគ្គទេសក៍​របស់​គាត់​ធ្លាប់​ដើរ​បម្រើ​ភ្ញៀវ​ ជា​ទូទៅ​ពី ១៥ ទៅ ១៨ថ្ងៃ​ ក្នុង​ ១ខែ កាល​ពី​ឆ្នាំ​មុន។ ប៉ុន្តែ​ឆ្នាំ​នេះ ដើរ​បាន​តែ​ពី ៥ ទៅ ៧ថ្ងៃ​យ៉ាង​ច្រើន​ ក្នុង ១ខែ។

បើ​តាម​របាយការណ៍ របស់​ក្រសួង​ទេសចរណ៍ បាន​ឲ្យដឹង​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ចំនួន ៤,៣៦​លាន​នាក់ បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល ៨ខែ​ដើម​ឆ្នាំ​នេះ គឺ​កើន​ឡើង ១០,៤​ភាគ​រយ​ បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

neo-China expasion territory,expansion populations,neo-china expansion colony over Cambodia...we the Cambodian pple need SOS SOS SOS to stop China/Viet annexing of Cambodia

K.Chamroeun deputy governor of Kompongsom city stated in recent week that he was very exhausted to clean up all the messed since he took a job from cde Yourn Minh"criminal minds/worst mayor corruption",and said he just sent hundreds of illegal Chinese immigration back to their home country and now cde Hun Sen imported a new Tsunamie Chines kids in town with 1.7 million of its pple to fill up the killing fields pple"how shame are u HS".Comrade HSen gotten secreted deals since Chines presidents Zhue Zeminh,Hu Jian Tao and last Xi Jinping regime.Comrade Xi told cde Hun Sen's secreted don't be so worry about the western cutoff your EBA/GPS sanctions coming,or whatever comrade!...all Chines communist mainland pple will be with u at the last end of your breath comrade.But,cde just do what i said...say what i want...want what i mean...mean what i do...don't do what i won't cde Hun,and u will be wiiiiin like i say all above.See cde,if they cutoff your EBA/GPS sanctions coming...is not good for Cambodian pple but it's good for u with my new plans to export million of new Tsunamie Chinese kids pple to fill up all tour towns and cities...trust me cde,Xi said.

Oct 10, 2019 11:53 AM

neo-China expasion territory,expansion populations,neo-china expansion colony over Cambodia...we the Cambodian pple need SOS SOS SOS to stop China/Viet annexing of Cambodia

K.Chamroeun deputy of Kompongsom city stated in recent week that he was very exhausted to clean up all the messed since he took a job from cde Yourn Minh"criminal minds/worst mayor corruption",and said he just sent hundreds of illegal Chinese immigration back to their home country and now cde Hun Sen imported a new Tsunamie Chines kids in town with 1.7 million of its pple to fill up the killing fields pple"how shame are u HS".Comrade HSen gotten secreted deals since Chines presidents Zhue Zeminh,Hu Jian Tao and last Xi Jinping regime.Comrade Xi told cde Hun Sen's secreted don't be so worry about the western cutoff your EBA/GPS sanctions coming,or whatever comrade!...all Chines communist mainland pple will be with u at the last end of your breath comrade.But,cde just do what i said...say what i want...want what i mean...mean what i do...don't do what i won't cde Hun,and u will be wiiiiin like i say all above.See cde,if they cutoff your EBA/GPS sanctions coming...is not good for Cambodian pple but it's good for u with my new plans to export million of new Tsunamie Chinese kids pple to fill up all tour towns and cities...trust me cde,Xi said.

Oct 10, 2019 11:52 AM

New Tsunamie kids will have a right to vote to support its puppet govm't in next scenario election and all cambodian pple Hun Sen push them away from the ballot casts

Surprise!!!!! all khmer pple-why all those 1.7 million Chines new Tsunamie kids come to town,because one bad man made many deals with its cde of China commies govm't or maybe they try to rescue its puppet rogue govm't"HS"and those new Tsunamie kids will automatically become of legal residents of Cambodian pple and have a right to vote or gain support to its puppet govm't+also Vietnamese to vote and support its puppet govm't.All those new Tsunamie kids will become power of tmil Hun Sen's family supporter,or Maneth if not tmil Hun Sen.

Oct 09, 2019 05:20 PM

sent a few hundreds back home,but next day come back with million pple....what is shame Hun Sen rogue govm't...wake up pple before they wipe out u all from the world map

Watch out pple-New Tsunamie kids in the block...or a new Tsunamie kids in town...or maybe last outstanding of Khmer Angkorian empire era,if all Khmer pple still sleeping and let someone do whatever he wanted.If,we all stay at the high alarming level and quick wake up on time,there we all still have a time to fix and change it on time rather later.This is a signal from our forefather great king Jay Varman VII always recommended us from generation to generations...u all want to live free in your country or u all want to die free in your country?if u all won't do it and who gonna help u,my dearest pple?.Every countries can help u,but unless u all can help yourself first.

Oct 09, 2019 04:51 PM

sent a few hundreds back home,but next day come back with million pple....what is shame Hun Sen rogue govm't...wake up pple before they wipe out u all from the world map

Watch out pple-New Shunamie kids in the block...or a new Shunamie kids in town...or maybe last outstanding of Khmer Angkorian empire era,if all Khmer pple still sleeping and let someone do whatever he wanted.If,we all stay at the high alarming level and quick wake up on time,there we all still have a time to fix and change it on time rather later.This is a signal from our forefather great king Jay Varman VII always recommended us from generation to generations...u all want to live free in your country or u all want to die free in your country?if u all won't do it and who gonna help u,my dearest pple?.Every countries can help,but unless u all can help yourself first.

Oct 09, 2019 04:49 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល