បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ពន្យល់​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី​ទូទាំង​ប្រទេស

ដោយ ខែ សុណង
2015-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​រាជធានី​ភ្នំពេញ ម្ដុំ​វិមាន​ឯករាជ្យ កាល​ពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៥ ក្រោយ​មាន​ចរន្ត​អគ្គិសនី​ឡើង​វិញ​នៅ​តំបន់​មួយ​ចំនួន។
ទិដ្ឋភាព​នៅ​រាជធានី​ភ្នំពេញ ម្ដុំ​វិមាន​ឯករាជ្យ កាល​ពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៥ ក្រោយ​មាន​ចរន្ត​អគ្គិសនី​ឡើង​វិញ​នៅ​តំបន់​មួយ​ចំនួន។
RFA/Uon Chhin

មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ឲ្យ​បាន​ច្បាស់​ចំពោះ​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី​ទូទាំង​ប្រទេស កាល​ពី​រាត្រី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ជា​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ​ថ្ងៃ​បង្ហើយ។ ការ​ស្នើ​នេះ​ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អគ្គនាយក​អគ្គិសនី​កម្ពុជា បកស្រាយ​ថា​មូលហេតុ​ដាច់​ចរន្ត​អគ្គិសនី បណ្ដាល​មក​ពី​បញ្ហា​បច្ចេកទេស និង​ដាច់​ចរន្ត​អគ្គិសនី​នៅ​ប្រទេស​វៀតណាម។

មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​ហៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ថា ខ្វះ​ការ​ត្រៀម​លក្ខណៈ​ផ្ទាល់​ខ្លួន និង​ពុំ​មាន​វិធានការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដោយ​ពឹង​ផ្អែក​តែ​លើ​ប្រទេស​ជិត​ខាង។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា បញ្ហា​អំពើ​ពុករលួយ​ក្នុង​វិស័យ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា គឺ​ជា​បញ្ហា​ដែល​បាន​លើក​ឡើង​ដោយ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋ​សភា ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​នោះ​ទេ។ លោក​បាន​ហៅ​ការ​បកស្រាយ​ពី​បញ្ហា​ការ​ដាច់​អគ្គិសនី​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ជា​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ​ថ្ងៃ​បង្ហើយ ដោយ​លោក​នាយករដ្ឋមន្ត្រី និង​មន្ត្រី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ត្រូវ​មាន​ការ​ឆ្លើយ​បំភ្លឺ​អំពី​មូលហេតុ​បច្ចេកទេស និង​វិធានការ​ឲ្យ​បាន​ច្បាស់លាស់ ជា​ជាង​ថា​មក​ពី​បញ្ហា​បច្ចេកទេស​ពី​ប្រទេស​វៀតណាម មិន​គ្រប់គ្រាន់​នោះ​ទេ៖ «ត្រូវ​រៀបចំ​បច្ចេកទេស​ក្នុង​ស្រុក​យើង។ ក្រៅ​ពី​មាន​បច្ចេកទេស​ត្រូវ​មាន​នយោបាយ​ជាមួយ​គ្នា​ដែរ គឺ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​អ្នក​គ្រប់គ្រង​ហ្នឹង មាន​បច្ចេកទេស​ច្បាស់លាស់ បើ​មាន​បញ្ហា​ភ្លើង​ដែល​ផ្ដល់​មិន​គ្រប់គ្រាន់​ត្រូវ​មាន​បច្ចេកទេស។ បញ្ហា​ធ្វើ​ឲ្យ​ងងឹត​មួយ​ប្រទេស​ដូច​កើត​មាន​ពី​ម្សិលមិញ​ទេ។ មួយ​ទៀត​បញ្ហា​នយោបាយ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ខ្លួន​យើង​ហ្នឹង​ត្រូវ​ផ្អែក​ថាមពល​ដោយ​ខ្លួន​ឯង ត្រូវ​មាន​នយោបាយ​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​ស្រុក​ក្រៅ​ស្រុក ធ្វើ​ម៉េច​ឲ្យ​ថាមពល​អគ្គិសនី​នេះ​មិន​ត្រូវ​ឲ្យ​មាន​ការ​រំពឹង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រទេស​ដទៃ»

ពាក់ព័ន្ធ​និង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក យង់ គិមអេង មាន​មតិ​ថា ស្ថាប័ន​ជំនាញ​គួរ​តែ​រិះរក​វិធី​សាស្ត្រ​មួយ​ដោយ​មិន​គួរ​ពឹង​ផ្អែក​លើ​ប្រទេស​ជិត​ខាង​ទាំង​ស្រុង​ដូច្នេះ​ទេ ពិសេស​ប្រទេស​វៀតណាម។ លោក​ថា គួរ​ឲ្យ​សង្ស័យ​នៅ​ពេល​ដែល​ដំណឹង​ថា កម្ពុជា​នឹង​ចាប់​ដៃ​ជាមួយ​រុស្សី ដែល​ចង់​ជួយ​បង្កើត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ដើម្បី​ជួយ​ឲ្យ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា ចុះ​ថោក និង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​នោះ៖ «ឥឡូវ​វៀតណាម សាក​ផ្ដាច់​មើល! វា​អាច​អ៊ីចឹង​ដែរ វា​អាច​ជា​ការ​សាកល្បង​ដែរ តើ​អស់​ភ្លើង​ប្រើ​ប៉ុណ្ណា អស់​ម៉ា​ស្រុក​ខ្មែរ។ បញ្ហា​នយោបាយ​ម្ដង​លិច​ម្ដង​អណ្ដែត​ម្ដង​ធ្វើ​ឲ្យ​ប្រជាជន​មាន​សង្ឃឹម​ម្ដង​ ធ្វើ​ឲ្យ​ប្រជាជន​អត់​មាន​សង្ឃឹម ហើយ​ប្រែប្រួល​ស្ថានភាព​នយោបាយ​ណា​មួយ​កើត​ឡើង​ធ្វើ​ឲ្យ​ខាង​វៀតណាម មិន​សប្បាយ​ចិត្ត ឬ​ក៏​នយោបាយ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​វៀតណាម។ វៀតណាម​នឹង​អាច​ផ្ដាច់​គ្រប់​ពេល​វេលា»

ភ្លាមៗ​នៅ​យប់​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា បន្ទាប់​ពី​ដាច់​អគ្គិសនី​មិន​ដល់​មួយ​ម៉ោង​ផង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ និង​ថ្លែង​សារ​អភ័យទោស​ដល់​សាធារណជន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេកប៊ុក (Facebook) ផ្ទាល់​ខ្លួន​របស់​លោក ដែល​ចំ​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ។ លោក​ថា បញ្ហា​នេះ​មិនមែន​ជា​សញ្ញា​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម ឬ​ចេតនា​នយោបាយ​របស់​ក្រុម​ណា​មួយ ឬ​ជា​ឧបទ្ទវហេតុ​ណា​ផ្សេង​ក្រៅ​ពី​ការ​ដាច់​ចរន្ត​អគ្គិសនី​ដែល​បាន​កើត​ឡើង​ដោយ​ឥត​ព្រាង​ទុក។ លោក​បញ្ជាក់​ថា កម្ពុជា​បាន​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម ក្នុង​កុងត្រា ២០០​មេហ្គាវ៉ាត់ ប៉ុន្តែ​កម្ពុជា ទិញ​វៀតណាម មក​ផ្គត់ផ្គង់​ទីក្រុង​ភ្នំពេញ ១៥០​ម៉េហ្គាវ៉ាត់។

ដូច​គ្នា​ដែរ អគ្គនាយក​អគ្គិសនី​កម្ពុជា អឺ.ដេ.សេ (EDC) លោក កែវ រតនៈ មាន​ប្រសាសន៍​ថា បញ្ហា​បច្ចេកទេស​ដែល​កើត​មាន​នៅ​ក្នុង​ក្របខ័ណ្ឌ​ក្នុង​ទឹកដី​វៀតណាម ដែល​នាំ​ឲ្យ​ឆ្លង​ដល់​ការ​ដាច់​ចរន្ត​អគ្គិសនី​មក​ដល់​ប្រទេស​កម្ពុជា ទាំង​មូល។ តែ​ទោះ​ជា​យ៉ាង​ណា​ប្រទេស​កម្ពុជា បាន​ស្ដារ​និង​ដោះស្រាយ​ប្រព័ន្ធ​នេះ​ទាំង​មូល​មាន​ការ​ត​ភ្ជាប់​អគ្គិសនី​ឡើង​វិញ​ហើយ៖ «វៀតណាម បាន​ត្រឹម​តែ​ប្រាប់​យើង​ថា មាន​បញ្ហា​បច្ចេកទេស​លើ​បញ្ហា​ខ្សែ​ទាំង​ពីរ ប៉ុន្តែ​រក​ឃើញ​ខ្សែ​មួយ​បាន​ស្ដារ​ធម្មតា ប៉ុន្តែ​ខ្សែ​មួយ​ទៀត​កំពុង​តែ​នៅ​ក្នុង​ការ​សិក្សា​ស្វែងរក​ប្រភព​បញ្ហា​ ដដែល»

ទោះ​ជា​យ៉ាង​ណា មន្ត្រី​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​អះអាង​ថា កម្ពុជា​នៅ​មាន​សក្ដានុពល​ក្នុង​ការ​បង្កើត​ និង​សាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​គ្រប់គ្រង​ដោយ​ខ្លួន​ឯង ដោយ​មិន​បាច់​ពឹង​ផ្អែក​ប្រភព​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

មានទំលាប់ពឹងបរទេសតកូនតចៅ!ពិតជាខ្មាស់គេខ្លាំងណាស់!បើយួនធ្វើបាបដោយផ្តាច់ភ្លើង បង្កើតបញ្ហាបច្ចេកទេសដូចអីចឹងទៀត ខ្មែរចាំតែពេបទៅ!!!

Nov 28, 2015 04:41 AM

True Story

ពី Hanoi

ការដាច់ចរន្តអគ្គិសនីនេះ ប្រហែលមកពីគំរោងរៀបចំជាមុន ៖
- ការផ្អាករាជពិធីបុណ្យអុំទូក លយប្រទីប អកអំបុក សំពះព្រះខែ
- សាលារាជធានី ធ្វើពិធីរំលឹកដល់ជនរងគ្រោះរត់ជាន់គ្នាស្លាប់នៅកោះពេជ្រ
- ផ្តាច់ចរន្តអគ្គិសនី ដោយភ្ជាប់ចរន្ត (Synchronized Power) ខុសបច្ចេកទេស តាមបញ្ជារបស់វៀត ណាម
- បង្ហាញឲ្យឃើញថា បើមានការជួបជុំគ្នាប្រារព្ឋពិធីបុណ្យអុំទូក លយប្រទីប អកអំបុក សំពះព្រះខែ នឹងមានមនុស្សរត់ជាន់លើគ្នាស្លាប់ទៀតជាក់ជាមិនខាន
- លុបបំបាត់ការប្រមូលផ្តុំគ្នា មួយកន្លែង
តាមន័យនេះ ឆ្នាំ២០១៧ និង ២០១៨ .... ប្រាកដណាស់នឹងមិនមានរាជពិធីនេះទេ។ តែក៏អាចថាមានដែរ ប៉ុន្តែចំនួនអ្នកចូលរួមមានកំណត់ (អ្នកមកទស្សនាមិនហ៊ានមកមើល ពីព្រោះខ្លាចមានឧបទ្ទវហេតុ ដែលអាចត្រូវគេបង្កើតឡើង) និង ចំនួនអ្នកការពារត្រូវមានចំនួនច្រើនលើសលប់។
តាមន័យនេះដែរ វាក៏ជាការគំរាមមួយ សំរាប់អ្នកចូលរួមឃោសនាបោះឆ្នោត របស់គណបក្សនិមួយៗដែលមានបំណងឃោសនាឆ្លងខេត្ត ឆ្លងតំបន់ ចូលមកក្នុងក្រុង អ្នកចូលរួមបាតុកម្ម....។ល។

Nov 28, 2015 02:43 AM

អ្នក​អាន​អនាមិក

ពី Autralia

All Khmer leader are cleaver how to solve problems with Khmer and Khmer but Khmer can not fix problems with VN Do you know? VN are not happy with Khmer as they know what Khmer are doing in Cambodia VN can do every thing what they want because own switch board or switcher on and off so VN spy on Cambodia I think Khmer have must own power station.

Nov 28, 2015 12:05 AM

អ្នក​អាន​អនាមិក

Government don't need to explain to you my boss will explain to you why .East belong to Vietnam control and west is belong to Thailand control for electricity.Don't worry if we don't have Vietnam and Thailand don't have too.

Nov 27, 2015 05:24 PM

អ្នក​អាន​អនាមិក

It was just a first warning from the boss that he is not happy with the deal that Cho Hun Sen just stroke with the Russian.

Under intense pressure from his followers over his loyalty to his VN boss, Hun Sen is trying to distance himself for the first and last time while in power from his boss. And his boss might have sensed it, the blackout was only one the first warning to attempts to disobedience, more actions will follow if Hun Sen resists.

But Hun Sen is facing a dilemma, continuing to listen to the boss while risking losing power or going against the boss. And it's clear that he chose the later (going against the boss) to try to save some seats in the next general election.

Nov 27, 2015 01:52 PM

Richard

ពី Modesto, CA USA

I am getting your inside knowledge, VN holds Cambodian a contact switch board, meaning turning on or off is controlling by VN, VN also give HUN SEN a warning to Russian nuclear deal or Mr. HUNSEIN is making a case for his nuclear deal and it could be both, I think.

Nov 28, 2015 07:07 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល