សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ជនជាតិ​ចិន​២​នាក់​ពី​បទ​បង្ខាំង​មនុស្ស

ដោយ អូន ភាព
2019-11-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី។
អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី។
Photo courtesy of Eng Hy Facebook

កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ២​នាក់ ពី​បទ​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់​ដើម្បី​ជំរិត​ទារ​លុយ នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បាន​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ពុធ ទី​១៣​វិច្ឆិកា នេះ​ថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​បាន​បង្ខាំង​ជនជាតិ​ចិន​ចំនួន ៤​នាក់ ហើយ​បាន​ធ្វើ​ទារុណកម្ម​ទៅលើ​ជនរងគ្រោះ ក្នុង​ពេល​ប៉ុនប៉ង​ជំរិត​ទារ​ប្រាក់​ពី​ពួកគេ​មិន​បាន​សម្រេច នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា នេះ។

សមត្ថកិច្ច​បាន​រំដោះ​ជនរងគ្រោះ​ទាំង ៤​នាក់ ហើយ​ពួកគេ​មាន​ស្នាមរបួស​ជាច្រើន​នៅ​លើ​ខ្លួន ដោយសារ​អំពើ​ទារុណកម្ម។

ដោយឡែក សមត្ថកិច្ច​ក៏​ឃាត់ខ្លួន ជនជាតិ​ចិន​មួយ​ផ្សេងទៀត​នៅ​ក្រុងភ្នំពេញ ខណៈ​ជនសង្ស័យ​កំពុង​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​នៅ​សង្កាត់​ច្រាំងចំរេះ​ទី​១ ខណ្ឌ​ឫស្សីកែវ។

អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ខណ្ឌ​មានជ័យ អ៊ីវ ឈុនផេង បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ជនល្មើស​មាន​អាយុ ២៦​ឆ្នាំ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​លួច មាន​ស្ថាន​ទម្ងន់​ទោស​កាល​ពី​ថ្ងៃទី១២ វិច្ឆិកា។

លោក​បញ្ជាក់​ថា ជនល្មើស​ម្នាក់​នេះ​បាន​ប៉ុនប៉ង​លើក​យក​ទូ​ដែក​មួយ ដែល​មាន​លុយ​ដុល្លារ និង​គ្រឿង​អលង្ការ​សរុប​ជាង ៨​ម៉ឺន​ដុល្លារ។ លោក​ថា ជន​ជាតិ​ចិន​ម្នាក់​នេះ​ធ្លាប់​មាន​ប្រវត្តិ​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ចិន រយៈពេល​៣​ឆ្នាំ ពី​បទ​លួច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល