កម្ពុជា​ផ្ដល់​ប្រាក់​មនុស្ស​ធម៌​ដល់​ប្រទេស​នេប៉ាល់​១១ម៉ឺន​ដុល្លារ

ដោយ អ៊ុង សេរីវុទ្ធ
2015-04-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ក្រោយ​ពេល​រញ្ជួយ​ដី នៅ​ប្រទេស​នេប៉ាល់ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥។
ទិដ្ឋភាព​ក្រោយ​ពេល​រញ្ជួយ​ដី នៅ​ប្រទេស​នេប៉ាល់ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥។
Photo AFP

រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ចំនួន​១០ម៉ឺន​ដុល្លារ រួម​នឹង​​​កាកបាទ​ក្រហម​កម្ពុជា​១ម៉ឺន​ដុល្លារ​ថែម​ទៀត​ ទៅ​ដល់​ប្រទេស​នេប៉ាល់(Nepal)​ ដែល​ជួប​គ្រោះថ្នាក់​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា។

លិខិត​របស់​ក្រសួងការបរទេស​កម្ពុជា​ចុះ​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ថា ​ការ​រួម​វិភាគទាន​​ដ៏​ស្ដួចស្ដើង​នេះ ដើម្បី​រួមចំណែក​សម្រាល​ទុក្ខ​​មួយ​ចំនួន​របស់​ប្រជាជន​នេប៉ាល់ ដោយ​សង្ឃឹម​ថា​​កិច្ច​ខិតខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​នេប៉ាល់ នឹង​ធ្វើ​ឲ្យ​​ស្ថានភាព​ជនរងគ្រោះ​ទាំងនោះ វិល​រក​ភាព​ដើម កាន់​តែ​ប្រសើរ​ឡើង​នា​ពេល​ឆាប់​ៗខាង​មុខ។

គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​នេប៉ាល់ បាន​សម្លាប់​មនុស្ស​ជាង​៣ពាន់​នាក់ (៣,៦១៧) និង​អ្នក​រង​របួស​ជាង ៦ពាន់​៥រយ​នាក់ បើ​យោង​តាម​គេហទំព័រ​ប៊ីប៊ីស៊ី(BBC) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Very nice of Cambodia. if Cambodia temples can help more that would be great.

Apr 27, 2015 11:24 PM

សែននឹងរ៉ានីមិនត្រូវធើ្វ

ពី ភ្នំំពេញ

ប្រទេសខែ្មរជាប្រទេសមួយដែលក្រជាងគេនៅក្នុងលោកយើង
នេះ ជនរួមជាតិខែ្មរទូទាំងប្រទេស(បើស្មានទៅ)ប្រហែលជា
ប្រមាណ៨០%ហើយដែលសែនមហាក្រ ដូច្នេះ សែននឹងរ៉ានី
(មិនត្រឹមតែគួទេ)គឺត្រូវតែយកជំនួយមនុស្សធម៌អស់ទាំង
នោះ មកផ្ដល់ជូនបងប្អូនជនរួមជាតិដែលសែនមហាក្រនោះ
វិញទើបវាប្រសើរ។
បើទោះជា សែននឹងរ៉ានី មិនផ្ដល់ជំនួយមនុស្សធម៌ដល់នេ
ប៉ាល់នោះក៏ដោយ ក៏ប្រទេសខែ្មរមិនអាប់កិត្តិសព្ទដែរ ព្រោះ
ពិភពលោកគេបានសែនមហាជ្រាបអស់ទៅហើយថាប្រទេស
ខែ្មរសែនមហាក្រ ដូច្នេះ សែននឹងរ៉ានី ត្រូវតែយកថវិការ
ជាតិ(របស់ជនរួមជាតិខែ្មរ)អស់ទាំងនោះមកផ្ដល់ជូនជនរួម
ជាតិខែ្មរណាដែលសែនមហាក្របំផុតជាជំនួយមនុស្សធម៌វិញ
នោះទើបគេហៅថាអ្នកដឹកនាំមួយរូបដ៏ប្រសើរសម្រាប់បង
ប្អូនជនរួមជាតិខែ្មរទូទាំងប្រទេស៕

Apr 27, 2015 02:53 PM

គេហទំព័រ​ទាំងមូល