លោក ហ៊ុន សែន បញ្ជា​ឲ្យ​ផ្អាក​ធ្វើ​ប័ណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​បណ្ដោះ​អាសន្ន

ដោយ ប្រាជ្ញ ចេវ
2015-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​គម្រោង​ការពារ​ទឹក​ជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​ទីតាំង​សួនច្បារ មុខ​វត្ត​បទុមវតី នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​គម្រោង​ការពារ​ទឹក​ជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​ទីតាំង​សួនច្បារ មុខ​វត្ត​បទុមវតី នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ផ្អាក​ធ្វើ​ប័ណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន ដើម្បី​រក​ដំណោះស្រាយ​សមរម្យ​ជូន​ពលរដ្ឋ​ចំពោះ​តម្លៃ​សេវា។ បទបញ្ជា​យ៉ាង​ប្រញាប់​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក បន្ទាប់​ពី​ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​តាម​រយៈ​ហ្វេសប៊ុក ស្នើសុំ​ឲ្យ​ជួយ​បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន អះអាង​ថា លោក​បាន​ទាក់ទង​ទៅ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន ជាពិសេស​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឲ្យ​ផ្អាក​ធ្វើ​ប័ណ្ណ និង​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត រក​លទ្ធភាព​បញ្ចុះ​តម្លៃ និង​លុប​ចោល​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​លើ​ការ​ធ្វើ​ប័ណ្ណ​បើកបរ។

ប័ណ្ណ​បើកបរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ RFA/Chum Rasy
ប័ណ្ណ​បើកបរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ RFA/Chum Rasy

ចំណែក​សាលា​រាជធានី​ភ្នំពេញ បាន​ឆ្លើយ​តប​នឹង​លោក​នាយក​រដ្ឋមន្ត្រី​យ៉ាង​ទាន់​ពេលវេលា។ សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​ថា ការ​ធ្វើ​ប័ណ្ណ​បើកបរ​គ្រប់​ប្រភេទ​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​សាជាថ្មី ដើម្បី​ទុក​ពេលវេលា​ជូន​រដ្ឋាភិបាល​សិក្សា​ឡើង​វិញ​នូវ​នីតិវិធី និង​កម្រៃ​នៃ​ការ​បង់​សេវា​សាធារណៈ។

សេចក្ដី​ប្រកាស​រួម​ស្ដីពី​ការ​កែប្រែ​កម្រង​សេវា​សាធារណៈ នៃ​តារាង​ឧបសម្ពន្ធ ភ្ជាប់​នឹង​ប្រកាស​រួម​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ ស្ដីពី​ការ​ផ្ដល់​សេវា​សាធារណៈ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​កំណត់​តម្លៃ​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​យានយន្ត ឬ​ម៉ូតូ តម្លៃ ៦​ម៉ឺន​រៀល ក្រោយ​ប្រឡង ១០​ថ្ងៃ បាន​ទទួល​ប័ណ្ណ​បើកបរ និង​ប័ណ្ណ​បើកបរ​នេះ មាន​សុពលភាព​រយៈពេល ៥​ឆ្នាំ។ ចំណែក​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​រថយន្ត​ទេសចរណ៍​ប្រភេទ "ខ" ឬ​ឡាន​តូច តម្លៃ ១៨​ម៉ឺន​រៀល ក្រោយ​ប្រឡង ១០​ថ្ងៃ បាន​ទទួល​ប័ណ្ណ​បើកបរ និង​មាន​សុពលភាព​រយៈពេល ១០​ឆ្នាំ។ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី នឹង​ត្រូវ​អនុវត្ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (15)
Share

shame shits

Stupid political ruthless behavior and etc....

Jan 02, 2016 12:12 PM

អ្នក​អាន​អនាមិក

So How about the grand concession land of 40000 hectares for 99 years in Ratanakiri to Viet Name Army will you claim it back for Cambodia? Do you think VN will give those land back to Cambodia? Cambodia country belong to 15 million of Cambodian. Please answer me Thanks

Dec 30, 2015 03:32 AM

អ្នក​អាន​អនាមិក

របៀបដឹកនាំ របស់ រដ្ឋាភិបាល ហ៊ុន សែន = បង្កើតបញ្ហា រួច បានមកដោះស្រាយ តាមក្រោយ ( គូរ ហើយបាន គឹត ) ។

Dec 30, 2015 01:31 AM

និស្សិតសាកលវិទ្យាល័យឆ្នាំទី៤

ពី ខេត្តសៀមរាប

សូមលោកនាយករដ្ឋមន្ត្រី រួមទាំងក្រសួងពាក់ព័ន្ធនានា មេត្តាសំរួលនូវតម្លៃនៃកាធ្វើប័ណ្ណបើកបរនេះផង ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថាលោកនឹងអាចធ្វើបាន ព្រោះការកំណត់តម្លៃនេះវាពិតជាថ្លៃខ្លាំងណាស់សម្រាប់និស្សិតដូចជារូបខ្ញុំ។

Dec 30, 2015 01:10 AM

អ្នក​អាន​អនាមិក

ល្បិចកល ដឹកនាំប្រទេស របៀប អង្គុយលើ ចង្អេរ លើកខ្លួនអែង របស់តាចាស់ ហ៊ុន សែន , មន្ត្រីនៅថ្នាក់ក្រោម អាក្រក់ទាំងអស់ !

Dec 30, 2015 01:02 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល