លោក ហ៊ុន សែន ថា​កម្មករ​រោងចក្រ​មិន​ចាំបាច់​បង់​លុយ​ថ្លៃ​ទឹក​ឲ្យ​ម្ចាស់​ផ្ទះ​ទៀត​ទេ

ដោយ ប្រាជ្ញ ចេវ
2017-04-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បេក្ខជន​ដែល​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ​និទ្ទេស​អេ (A) នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បេក្ខជន​ដែល​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ​និទ្ទេស​អេ (A) នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​២០១៦។
RFA screenshot

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដឹង​ថា ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ បាន​រៀបចំ​រួច​រាល់​ហើយ​នូវយន្តការដែល​មិន​បាច់​ឲ្យ​កម្មករ​កម្មការិនី និង​សិស្ស​និស្សិត ត្រូវ​បង់​លុយ​ថ្លៃ​ទឹក​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ដូច​មុន​ទៀត​ទេសហជីព​គាំទ្រ​វិធានការ​របស់​ប្រមុខ​រដ្ឋាភិបាល ប៉ុន្តែ​មិន​សូវ​ជឿជាក់​លើ​ការ​អនុវត្ត​ជាក់ស្តែង​របស់​មន្ត្រី​ថ្នាក់​ក្រោម

យន្តការ​ដែល​កម្មករ​រោងចក្រ​មិន​ចាំបាច់​បង់​លុយ​ថ្លៃ​ទឹក​ឲ្យម្ចាស់​ផ្ទះ​ដូច​មុន ជា​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​របស់​កម្មករ​កម្មការិនី​មួយ​ផ្នែក​ទៀត​របស់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ខណៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ទឹក​ស្អាត​និរោធន៍ ជំហាន​ទី​២ នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា លោក ហ៊ុន សែន ឲ្យ​ដឹង​ថា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​រដ្ឋាករ​ទឹក បាន​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​ទឹក​ដល់​កម្មករ​កម្មការិនី សិស្ស​និស្សិត ដែល​ពួក​គេ​អាច​បង់​លុយ​ថ្លៃ​ទឹក​តាម​តម្លៃ​រដ្ឋ​បាន​កំណត់ មិន​មែន​តាម​ការ​កំណត់​ពី​ម្ចាស់​ផ្ទះ​ជួល៖ «ឥឡូវ​នេះ​តម្លៃ​ទឹក​ត្រូវ​បាន​កំណត់ ក្រសួង ស្ថាប័ន​អ្នក​ផ្គត់ផ្គង់​ទឹក​ដែល​ធ្វើ​ឲ្យ​កម្មករ​របស់​យើង​ធូរ​ស្រាល​នៅ​ក្នុង​ការ​បង់​តម្លៃ​ទឹក​ក៏​ដូច​ជា​ថ្លៃ​ភ្លើង​ដែរ»

តាម​ការ​បញ្ជាក់​របស់​លោក ហ៊ុន សែន រដ្ឋ​តម្រូវ​ឲ្យ​បង់​លុយ​ថ្លៃ​ទឹក​មួយ​ម៉ែត្រ​គូប​តម្លៃ ១.២៥០​រៀល ប៉ុន្តែ​ម្ចាស់​ផ្ទះ​ជួល​ទាមទារ​ក្នុង​មួយ​ម៉ែត្រ​គូប​ចាប់​ពី ២.០០០​រៀល​ឡើង​ទៅ។

ទាក់ទង​រឿង​នេះ អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អគ្គនាយក​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ លោក ស៊ឹម ស៊ីថា បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា។

រីឯ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​ថា កម្មករ​កម្មការិនី​ភាគច្រើន​នៅ​ភ្នំពេញ រស់នៅ​តាម​ផ្ទះ​ជួល ទទួល​បាន​ការ​តភ្ជាប់​ប្រព័ន្ធ​ភ្លើង​ដែល​មិន​ចាំបាច់​បង់​លុយ​ទៅ​ម្ចាស់​ផ្ទះ​ជួល ប៉ុន្តែ​ការ​តភ្ជាប់​បណ្ដាញ​ទឹក​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ លោក​បន្ត​ទៀត ការ​តភ្ជាប់​បណ្ដាញ​ទឹក​មាន​ភាព​ស្មុគស្មាញ​ជាង​ភ្លើង ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​សិក្សា​ឲ្យ​ច្បាស់ ដោយ​មាន​បច្ចេកទេស​ត្រឹមត្រូវ ជាពិសេស​ទាមទារ​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ផ្តល់​កិច្ច​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពិនិត្យ៖ «តើ​អ្វី​ដែល​គាត់ (លោក​នាយករដ្ឋមន្ត្រី) ហើយ​តើ​អាជ្ញាធរ​ចាប់​ផ្ដើម​ធ្វើ​អត់ ហើយ​ពេល​ធ្វើ​ទៅ​ហើយ កម្មករ​យើង​ទទួល​បាន​ផល ខ្ញុំ​គិត​ថា មាន​ប្រយោជន៍ ប៉ុន្តែ​ខ្ញុំ​ខ្លាច​តែ​អត់​បាន​ដូច​ច្បាប់​ជួល​ផ្ទះ​អ៊ីចឹង»

រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​រង​ព្យុះ​ភ្លៀង​ព្រោះ​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនពេញ​ចិត្ត​លទ្ធផល​ឆ្នោត​ឆ្នាំ​២០១៣ និង​មាន​ការ​ចូលរួម​យ៉ាង​ផុសផុល​របស់​ក្រុម​កម្មករ​កម្មការិនី គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​លើ​កម្មករ​កម្មការិនី​ច្រើន ដូចជា​ការ​ធ្វើ​ច្បាប់​ផ្ទះ​ជួល​ក្នុង​បំណង​មិន​ឲ្យ​ម្ចាស់​ផ្ទះ​ជួល ដំឡើង​ថ្លៃ​តាម​ចិត្ត តភ្ជាប់​បណ្ដាញ​ភ្លើង​រដ្ឋ​ដល់​បន្ទប់​កម្មករ និង​ចុង​ក្រោយ​នេះ គឺ​ការ​តភ្ជាប់​បណ្ដាញ​ទឹក​ដល់​កម្មករ និង​សិស្ស​និស្សិត​ថែម​ទៀត។

ជុំវិញ​រឿង​នេះ​ដែរ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ដើម្បី​សម្រួល​ដល់​ការ​បង់​លុយ​ដល់​កម្មករ​កម្មការិនី​ដោយ​មិន​បាច់​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ពី​កន្លែង​ការងារ និង​កន្លែង​ស្នាក់នៅ៖ «ទាល់​តែ​មាន​វិធានការ​ថា​តើ​ឲ្យ​គ្នា​បង់​នោះ តើ​បង់​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​ជិត​បំផុត ព្រោះ​ថា កម្មករ កម្មការិនី​គ្មាន មិន​មាន​សោហ៊ុយ​ច្រើន​ដើម្បី​ធ្វើ​ដំណើរ​ទេ»

សព្វថ្ងៃ​នេះ នៅ​ពេលរដ្ឋ​បាន​តភ្ជាប់​បណ្ដាញ​ភ្លើង​ដល់​កម្មករ​កម្មការិនី ពួក​គេ​អាច​បង់​ប្រាក់​នៅ​ទីស្នាក់ការ​អគ្គិសនី​កម្ពុជា បង់​លុយ​តាម​ក្រុមហ៊ុន​ឯកជន ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា ការ​បង់​ថ្លៃ​ទឹក​នឹង​ធ្វើ​ដូច្នេះ ឬ​យ៉ាង​ណា​នោះ​ទេ

របាយការណ៍​ចុង​ក្រោយ​របស់​អគ្គិសនី​កម្ពុជា បង្ហាញ​ថា យុទ្ធនាការ​ចុះ​ភ្ជាប់​ចរន្ត​អគ្គិសនី​តម្លៃ ៦១០​រៀល​ជូន​អ្នក​ជួល​ផ្ទះ បាន​ជាង ២៣​ម៉ឺន​បន្ទប់​ហើយ (២៣៤.៤២០​បន្ទប់)ការ​ជួយ​សម្រួល​ជីវភាព​របស់​កម្មករ​កម្មការិនី​របស់​រដ្ឋាភិបាលកន្លង​ទៅ ឃើញ​ការ​តភ្ជាប់​ចរន្ត​អគ្គិសនី​ទទួល​បាន​ជោគជ័យ​ច្រើន ប៉ុន្តែ​ចំណាត់ការ​ក្រៅ​ពី​នេះ មិន​ទាន់ឃើញ​ចេញ​លទ្ធផល​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

anonymous

Stupid man always say to stupid head and only some stupid person who are the same grade level like him or less than him.See every words came out from his stinkiest mouth....there only shts...spam worm...rabies virus decease,and how this thug can control u more than 3+years oppressive"shame proud on u u or him?".It's ridiculous to this stupid head who claimed himself...if he would lost pm in reelection 2918...there Cambodia would be back to civil war again,and it says to Cambodian people if this country without him...there will be more war against each other for power"no stable-no peace-biased",this are a criminal mind and face a justice ahead...and he is not supposed to says like that in the media or national tv broadcast...there is a serious crime that try to against someone or try to hurt or kill some"criminal conspiracy".

Apr 07, 2017 06:09 PM

អ្នក​អាន​អនាមិក

ពី khmer

So bad that I can say this's leader makes people unhappy and makes people sick all the time and so on,

Apr 06, 2017 05:19 AM

អ្នក​អាន​អនាមិក

លោកហ៊ុន សែននៅពេលនេះស្លន់ស្លោខ្លាំងណាស់ សំដីរបស់លោកធ្វើឲ្យយើងយល់យ៉ាងងាយ អស់ពីហាមឃាត់តម្លៃរថយន្តឈ្នួលគ្មានប្រសិទ្ធិភាពហើនៅពេលបុណ្យចូលឆ្នាំមិនបាន លោកក៏ប្រញាប់ប្រើវោហាសព្ទជាបន្ទាន់១ដល់រាស្ត្រក្រីក្រ ដោយពំុបានគិតជាមួយនិងមន្ត្រីការងារថ្នាក់ក្រោម ។ ក្នុងឋាន៖ជានាយករដ្ឋមន្ត្រីនិងមាន ងារដល់ទៅសម្តេចទៅហើយក៏នៅតែរំលោភសទ្ធិការងារចំពោះស្ថាប័ននានា ដែលគ្មានប្រទេសណាធ្វើដូចបាន៕

Apr 06, 2017 02:57 AM

ផាផាយា

ពី ភ្នំពពែ

វិធានកាត្រដខ្យល់

Apr 06, 2017 12:08 AM

NIK SAY

ពី Kg CHAM

ជិតបោះឆ្នោតមកដល់ហើយ បងប្អូនខ្មែរអើយគិតអោយល្អិតល្អន់
ខ្មែរអស់ដីទៅយួនដោយសារស្រីស្អាត ហើយអស់ដីទៅសៀមដោយសារ
ប្រាក់ដួង។នេះគ្រាន់តែជាការរំលឹកអោយបងប្អូនគិតពិចារណាប៉ុណ្ណោះ
កំុដោយសារគេជួយអំណោយបន្តិចបន្ទួចភ្លេចខ្លួន៕

Apr 05, 2017 11:12 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល