ព្រះសង្ឃ​ខ្មែរ​ក្រោម​បដិសេធ​ថា​មិន​បាន​យក​ពុទ្ធរូប​ប្រមាណ​១៧​អង្គ​បោះ​ចូល​ទឹក​ស្រះ

ដោយ សន ចាន់រដ្ឋា
2015-12-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះជន្ម ៥២​ព្រះ​វស្សា ព្រះតេជព្រះគុណ គឹម សិលា គង់​នៅ​ក្នុង​កុដិ​លេខ​៤៣ ក្នុង​វត្ត​ស្ទឹងមានជ័យ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​យក​ពុទ្ធរូប​ប្រមាណ ១៧​អង្គ ទៅ​បោះ​ចោល​ក្នុង​ទឹក​ស្រះ​ក្រោយ​កុដិ​របស់​ព្រះ​គ្រូ​សូត្រ​ស្តាំ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះជន្ម ៥២​ព្រះ​វស្សា ព្រះតេជព្រះគុណ គឹម សិលា គង់​នៅ​ក្នុង​កុដិ​លេខ​៤៣ ក្នុង​វត្ត​ស្ទឹងមានជ័យ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​យក​ពុទ្ធរូប​ប្រមាណ ១៧​អង្គ ទៅ​បោះ​ចោល​ក្នុង​ទឹក​ស្រះ​ក្រោយ​កុដិ​របស់​ព្រះ​គ្រូ​សូត្រ​ស្តាំ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Sorn Chanratha

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះជន្ម ៥២​ព្រះ​វស្សា ព្រះតេជព្រះគុណ គឹម សិលា​ ដែល​គង់​នៅ​ក្នុង​កុដិ​លេខ​៤៣ ក្នុង​វត្ត​ស្ទឹងមានជ័យ ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​យក​ពុទ្ធរូប​ប្រមាណ ១៧​អង្គ ទៅ​បោះ​ចោល​ក្នុង​ទឹក​ស្រះ​ក្រោយ​កុដិ​របស់​ព្រះ​គ្រូ​សូត្រ​ស្តាំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ធ្នូ នោះ បាន​បដិសេធ​ថា​ជា​រឿង​មិន​ពិត ហើយ​ថា​ករណី​នេះ​ជា​រឿង​លាប​ពណ៌ ដើម្បី​ចង់​ធ្វើ​បាប​ព្រះអង្គ។

ការ​បដិសេធ​នេះ ធ្វើ​ឡើង​ភ្លាមៗ​នៅ​មុន​ពេល​គណៈកម្មាធិការ​វត្ត​ស្ទឹងមានជ័យ បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​នៅ​ព្រះវិហារ​វត្ត​ស្ទឹងមានជ័យ ដើម្បី​វិនិច្ឆ័យ​ទោស​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ។

កិច្ច​ប្រជុំ​នេះ​មាន​វត្តមាន​អនុគណ​ខណ្ឌ មន្ត្រី​សង្ឃ​វត្ត​ស្ទឹងមានជ័យ មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ព្រះសង្ឃ​ប្រមាណ​ជាង ៥០​អង្គ ព្រម​ទាំង​សាក្សី​ដែល​អះអាង​ថា​បាន​ឃើញ​ហេតុការណ៍​នេះ។ កិច្ច​ប្រជុំ​នេះ ព្រះតេជព្រះគុណ គឹម សិលា មិន​បាន​និមន្ត​ចូលរួម​នោះ​ទេ ដោយសារ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន​អង្គ​ទៀត បាន​ហាម​ឃាត់​ព្រះតេជព្រះគុណ គឹម សិលា មិន​ឲ្យ​ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​តែ​មួយ​អង្គ​ឯង ព្រោះ​បារម្ភ​ខ្លាច​មាន​ការ​ចាប់​ផ្សឹក​ព្រះអង្គ​ដោយ​បង្ខំ។ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម បាន​ទាមទារ​ឲ្យ​មាន​វត្តមាន​មន្ត្រី​អង្គការ សង្គម​ស៊ីវិល និង​អ្នក​កាសែត​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ ទើប​ព្រម​ឲ្យ​ព្រះតេជព្រះគុណ គឹម សិលា និមន្ត​ចូលរួម​ដែរ។

លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ គេ​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ច្បាស់លាស់​នៅ​ឡើយ​ទេ ថា​តើ​អង្គ​ប្រជុំ​នឹង​សម្រេច​យ៉ាង​ណា​ចំពោះ​ព្រះតេជព្រះគុណ គឹម សិលា នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

(

I think someone can accuse him,but we should find out his mistake and enough proof in advance.we can not accuse someone and fine without enough proof.

Dec 07, 2015 05:57 AM

អ្នក​អាន​អនាមិក

,,,,,,,,,,,,. រឿងនេះ ពិត ឬ មិន ពិត ???????????

Dec 06, 2015 10:04 PM

សែម-សាម៉ន

ពី sem-saman) (

ខ្ញុំយល់ថា រាល់សភាវ(ល្អឬអាក្រក់)ទាំងឡាយដែលបុគ្គលអគតិបង្ករហេតុឡើងចំពោះជនណាម្នាក់ឬក៍សហគមន៍ណាមួយហើយភាគីដាក់បន្ទុកតែងតែបានជោគជ័យ ។ រីឯភាគីចុងចោទត្រូវរងនូវភាពអយុត្តិធមរជាមិនខាន។ ចំពោះព្រះសង្ឃខ្មែរកម្ពុជាក្រោមតែងរងនូវការប្រមាញ់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នយាំងដូច្នេះ ឬកខ្ញុំនិយាយខុស។

Dec 06, 2015 09:53 AM

គេហទំព័រ​ទាំងមូល