ពលករ​នេសាទ​ខ្មែរ​២៣០​នាក់​ដែល​សង្គ្រោះ​ពី​ទូក​ថៃ​នៅ​ឥណ្ឌូនេស៊ី​នឹង​បញ្ជូន​មក​កម្ពុជា

ដោយ អ៊ុង សេរីវុទ្ធ
2015-06-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​កម្ពុជា​ចំនួន ៣០​នាក់ ត្រូវ​បាន​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី និង​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ នា​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១១។
ពលករ​កម្ពុជា​ចំនួន ៣០​នាក់ ត្រូវ​បាន​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី និង​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ នា​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១១។
Photo: RFA

ពលករ​នេសាទ​ខ្មែរ​ដែល​សង្គ្រោះ​ពី​ទូក​នេសាទ​ថៃ នៅ​កោះ​អំបុន (Ambon) ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ចំនួន ២៣០​នាក់ នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​ដល់​កម្ពុជា វិញ​នៅ​ថ្ងៃ​ទី​១៨ មិថុនា។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ មិថុនា ថា ការ​ត្រឡប់​របស់​ពលករ​ខ្មែរ​ទាំង​នោះ ដោយសារ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី សហការ​នឹង​តំណាង​ភាគី​ម្ចាស់​ទូក​នេសាទ​ថៃ រៀបចំ​ជួល​យន្តហោះ​ពីរ​គ្រឿង។ យន្តហោះ ១​គ្រឿង​ផ្ទុក​ពលករ ២១៣​នាក់ នឹង​បញ្ជូន​ពី​កោះ​អំបុន មក​ដល់​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៨ មិថុនា វេលា​ម៉ោង ៦​ព្រឹក។ ចំណែក​ពលករ ១៧​នាក់​ផ្សេង​ទៀត នឹង​បញ្ជូន​តាម​ជើង​ហោះហើរ​ពី​ទីក្រុង​កូឡាឡាំពួរ (Kular Lumpur) នឹង​មក​ដល់​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ដូច​គ្នា​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ពលករ​ខ្មែរ​ទាំង​នោះ​បាន​ទទួល​ប្រាក់​ខែ​ពី​ក្រុមហ៊ុន​ហើយ តាម​ការ​ទាមទារ​របស់​ស្ថានទូត​ខ្មែរ​នៅ​ទីនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល