ពលរដ្ឋ​ខណ្ឌ​មានជ័យ​តវ៉ា​ប្រឆាំង​នឹង​ការ​ត​បណ្ដាញ​អគ្គិសនី​ក្បែរ​ផ្ទះ​ពួក​គាត់

ដោយ អ៊ួន ឈិន
2015-12-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​នៅ​ភូមិ​ព្រែកតាគង់ និង​ភូមិ​អូរតានូ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ តវ៉ា​ប្រឆាំង​នឹង​ការ​ត​បណ្ដាញ​អគ្គិសនី​ក្បែរ​លំនៅឋាន​របស់​ពួក​គាត់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០១៥។
ពលរដ្ឋ​នៅ​ភូមិ​ព្រែកតាគង់ និង​ភូមិ​អូរតានូ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ តវ៉ា​ប្រឆាំង​នឹង​ការ​ត​បណ្ដាញ​អគ្គិសនី​ក្បែរ​លំនៅឋាន​របស់​ពួក​គាត់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០១៥។
RFA/Uon Chhin

ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ (១២០​គ្រួសារ​ក្នុង​ញត្តិ​ដែល​ពួក​គាត់​ផ្ញើ​ជូន​នាយករដ្ឋមន្ត្រី) នៅ​ភូមិ​ព្រែកតាគង់ និង​ភូមិ​អូរតានូ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​តវ៉ា នៅ​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ប្រឆាំង​នឹង​ការ​ត​បណ្ដាញ​អគ្គិសនី​ក្បែរ​លំនៅឋាន​របស់​ពួក​គាត់។

ការ​តវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ​បាន​បន្ត​អស់​រយៈ​ពេល ៣​ថ្ងៃ​កន្លង​ទៅ​ហើយ គឺ​ពួក​គាត់​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​ព្រហស្បតិ៍ ទី​៣ ខែ​ធ្នូ មក​ម្ល៉េះ។

ក្រុម​អ្នក​តវ៉ា​ដែល​ខ្លះ​កាន់​រូបថត​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ស្រែក​ទាមទារ​រក​ដំណោះស្រាយ​បញ្ចៀស​បណ្ដាញ​អគ្គិសនី​ខ្នាត​ធំ​ឲ្យ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គាត់៖ «»។

អ្នក​ធ្លាប់​រង​គ្រោះ​ដោយ​ខ្សែ​ភ្លើង​ឆក់ និង​មាន​សម្លាក​ធំ​ដូច​ជា​ស្នាម​គេ​អារ​នៅ​លើ​ក លោកស្រី ឈុំ ចាន់នី បញ្ជាក់​ថា ពួក​គាត់​មិន​ត្រូវ​ការ​សំណង​អ្វី​ក្រៅ​ពី​ការ​រស់​នៅ​ដោយ​សុវត្ថិភាព​នោះ​ឡើយ៖ «»។

នៅ​តាម​របង​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ មាន​ការ​បិទ​បម្រាម​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​មាន​សេចក្ដី​ថា "ហាម​រថយន្ត​ក្រុង​ឆ្លង​កាត់​បណ្ដាញ​អគ្គិសនី​តង់ស្យុង​ខ្ពស់ ១១៥​គីឡូវ៉ុល គ្រោះថ្នាក់​ដល់​ស្លាប់"។

លោកស្រី នួន ស៊ីណាត អំពាវនាវ​សូម​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ជួយ​ពួក​គាត់៖ «»។

ពាក់ព័ន្ធ​នឹង​ការ​ត​បណ្ដាញ​អគ្គិសនី មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ជា​ការ​ទទួល​ខុសត្រូវ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា៖ «»។

វិទ្យុ​អាស៊ីសេរី បាន​ហៅ​តាម​រយៈ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ ដែល​គេ​ស្គាល់​ថា ជា​លេខ​ទូរស័ព្ទ​របស់​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ ប៉ុន្តែ​បុរស​ម្នាក់​ដែល​ទទួល​ទូរស័ព្ទ​ប្រាប់​ថា ច្រឡំ​លេខ​ហើយ។

ក្រុម​អ្នក​តវ៉ា​បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ហើយ​ពួក​គាត់​អះអាង​ថា នឹង​បន្ត​ការ​ទាមទារ​រហូត​ទាល់​មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

>. ច្បាប់នៅស្រុកខ្មែរ ស្រេចតែ កញ្ចាស់ ហ៊ុន សែន ថា ឬ ?
>>. មន្ត្រីរាជការ ទូទាំងប្រទេស សុទ្ធ តែ ទីងមោង ឬ ?

Dec 06, 2015 01:59 AM

(

ស្អី ក៏ ហ៊ុន សែន ស្អី ក៏ ហ៊ុន សែន ចឹងបានជា ហ៊ុន សែន ក្លាយជា មនុស្សឆ្កួត អំណាច !

Dec 05, 2015 09:30 PM

គេហទំព័រ​ទាំងមូល