សមត្ថកិច្ច​ប្រាប់​ពលរដ្ឋ​កុំ​ឱ្យ​ភ្ញាក់ផ្អើល​នឹង​ការ​ចល័ត​រថពាសដែក​ពី​ភ្នំពេញ​ទៅ​​កំពង់ឆ្នាំង

ដោយ អាស៊ីសេរី
2019-06-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កងទ័ព​ចិន​ដែល​មក​ចូលរួម​​ជាមួយ​កងទ័ព​កម្ពុជា បើក​សម​យុទ្ធ "នាគ​មាស ឆ្នាំ២០១៩" ទ្វេភាគី កម្ពុជា-ចិន នៅ​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ២០១៩ នៅ​ទីលាន​ហាត់​បាញ់​គ្រាប់​ពិត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំគីរី ខេត្ត​កំពត។
កងទ័ព​ចិន​ដែល​មក​ចូលរួម​​ជាមួយ​កងទ័ព​កម្ពុជា បើក​សម​យុទ្ធ "នាគ​មាស ឆ្នាំ២០១៩" ទ្វេភាគី កម្ពុជា-ចិន នៅ​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ២០១៩ នៅ​ទីលាន​ហាត់​បាញ់​គ្រាប់​ពិត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំគីរី ខេត្ត​កំពត។
រូបថត៖ ហ្វេសប៊ុក​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រាប់​ពលរដ្ឋ​កុំ​ឱ្យ​ភ្ញាក់ផ្អើល នឹង​ការ​ចល័ត​កម្លាំង​ប្រដាប់​អាវុធ និង រថពាសដែក ចេញពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២ មិថុនា ដើម្បី​ហ្វឹកហ្វឺន​ការ​បើកបរ​រថពាសដែក ដែល​មាន​ការ​បំពាក់​គ្រឿង​សព្វាវុធ និង​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត។

សេចក្ដីជូនដំណឹង ចុះ​ថ្ងៃ​ទី​៣០ ឧសភា ដែល​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​នេះ បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២ មិថុនា កងរាជអាវុធហត្ថ នឹង​ចល័ត​កងកម្លាំង រថពាសដែក ចេញពី​បន្ទាយ​កង​អន្តរាគមន៍​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំងនៅ​ម្ដុំ​បឹងតាមោក ឬ​ទំនប់​កក់ស្រូវ ដើម្បី​ធ្វើដំណើរ​ទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជំរាយ នៅ​ខេត្ត​កំពង់ឆ្នាំង។

ក្រោយពេល​ចល័ត​កងកម្លាំង និង​រថពាសដែក ទៅដល់​ភ្នំ​ជំរាយ ស្ថិតនៅ​ឃុំ​ឈានឡើង ស្រុក​សាមគ្គី​មានជ័យ រួច កងរាជអាវុធហត្ថ នឹង​មាន​ការ​ហ្វឹកហាត់ និង​បាញ់​គ្រាប់​ពិត​នៅ​ទីនោះ ចាប់ពី​ថ្ងៃ​ទី​៤ មិថុនា ដល់​ថ្ងៃ​ទី​២ ខែ​តុលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល