ព្រះសង្ឃ​និង​ពលរដ្ឋ​តវ៉ា​មុខ​សាលា​សង្កាត់​កាកាប​ទាមទារ​ដោះ​លែង​ព្រះសង្ឃ​២​អង្គ

ដោយ យាង សុជាមេត្តា
2015-08-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ និង​ពលរដ្ឋ តវ៉ា​ទាមទារ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ នៅ​ខាង​មុខ​សាលា​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៥។
ព្រះសង្ឃ និង​ពលរដ្ឋ តវ៉ា​ទាមទារ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ នៅ​ខាង​មុខ​សាលា​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Yeang Socheametta

ព្រះសង្ឃ និង​ពលរដ្ឋ​ប្រហែល ៤០​នាក់ នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលា​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ នៅ​រសៀល​ថ្ងៃ​ទី​២ សីហា។

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម គង់​នៅ​វត្ត​អង្គតាម៉ិញ ២​អង្គ ត្រូវ​បាន​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ចាប់​ផ្សឹក នៅ​វេលា​ម៉ោង​ប្រមាណ ៤​ល្ងាច ថ្ងៃ​ទី​១ សីហា នៅ​វត្ត​ជម្ពូវ័ន ដោយ​ចោទ​ប្រកាន់​ថា ព្រះអង្គ​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ។ ព្រះសង្ឃ​ទាំង ២​អង្គ មាន​ព្រះនាម ដាវ ទេព្យ និង​ព្រះនាម ជា វណ្ណដា។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា គណៈ​បញ្ជាការ​ខណ្ឌ​ពោធិ៍សែនជ័យ ដឹក​នាំ​ដោយ លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ចុះ​ត្រួត​ពិនិត្យ​រដ្ឋបាល​ក្នុង​វត្ត​អង្គ​តាម៉ិញ ហៅ​វត្ត គោក​ចំបក់ ស្ថិត​នៅ​ភូមិ​គោកចំបក់ សង្កាត់​ចោមចៅ តាម​បណ្ដឹង​របស់​ពលរដ្ឋ។ ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ អាជ្ញាធរ​រក​ឃើញ​ថា កុដិ​លេខ​៤ ដែល​គង់​នៅ​ដោយ​ព្រះសង្ឃ ដាវ ទេព្យ មាន​លាក់​ទុក​ម្សៅ​គ្រាប់​ពណ៌​ស កាំបិត ដាវ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដែល​ខុស​នឹង​ធម៌​វិន័យ។

សូម​​ស្ដាប់​ លោក យាង សុជាមេត្តា ដែល​តាមដាន​ការ​តវ៉ា​នេះ​រាយការណ៍​ព័ត៌មាន​ពិស្ដារ​៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

(

ALL KHMER,ALL KHMER SHOULD REALIZE HOW THE COMMUNIST BRAIN TREAT PEOPLE BEFORE AND AFTER THE WAR.IN WAR TIME,WHEN THEY NEED PEOPLE HELP,THEY PLEASE PEOPLE,MELT PEOPLE'S HEARTS.BUT AFTER THEY WON THE WAR,THEY TURN PEOPLE TO BE THEIR SLAVES.
VN AND HUN SEN AUTHORITY ARE COMMUNISM, SO THEY STILL DO THE SAME STRATEGY.THEY ARE NOT TRUSTWORTHY.THIS IS THE IDEA THAT KHMER KROM PEOPLE AND MONKS TRY TO GET OUT OF THAT YOKE.

Aug 03, 2015 12:55 AM

អ្នក​អាន​អនាមិក

អ្នកខុសច្បាប់ត្រូវតែទទួលទោស ចុះអ្នកការពារមនុស្សខុសច្បាប់ត្រូវមានទោសដែរឬយ៉ាងណា?បើពួកគាត់គ្មានទោសទេ សង្គមនឹងច្របូកច្របល់អញ្ចឹង។

Aug 02, 2015 08:52 PM

គេហទំព័រ​ទាំងមូល