រដ្ឋាភិបាល​សម្រេច​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​​នៅ​ភ្នំពេញ​

ដោយ សុ ជីវី
2015-10-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
Photo: RFA

រដ្ឋាភិបាល​កម្ពុជា​ សម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប ​សំពះ​ព្រះខែ និង​អកអំបុក ក្នុង​ឆ្នាំ​២០១៥ ​នេះ។

សារាចរ​របស់​រដ្ឋាភិបាល​ចុះ​ហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា នេះ ​បញ្ជាក់​ថា ដោយសារ​កម្ពស់​ទឹក​ទន្លេ​មាន​កម្រិត​ទាប​ពេក ស្រប​ពេល​កំពុង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត ដែល​ទាមទារ​អោយ​រដ្ឋាភិបាល​ត្រូវ​ប្រមូល​ផ្ដុំ​កម្លាំង មធ្យោបាយ ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​ស្រូវ​ប្រាំង​ជូន​ប្រជាកសិករ។

ករណី​នេះ ​រដ្ឋាភិបាល​សម្រេច​ផ្អាក​ការរៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប ​សំពះ​ព្រះខែ និង​អកអំបុក នៅ​តាម​ដងទន្លេ​សាប ​ខាង​មុខ​ព្រះបរមរាជវាំង ដែល​ពិធី​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ២៥ និង​ ២៦ ខែ​វិច្ឆិកា។ ប៉ុន្តែ​ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​នៅ​តាម​បណ្ដា​ខេត្ត​នានា ទៅ​តាម​លទ្ធភាព​នៃ​អាជ្ញាធរ​ខេត្ត​ដែល​ជា​អ្នក​រៀបចំ។

បើ​ទោះ​ជា​យ៉ាងណា​ការ​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ និយោជិត កម្មករ ចំនួន ​៣​ថ្ងៃ ក្នុង​ព្រះ​រាជពិធី​នេះ​នៅ​រក្សា​ដដែល។

ស្រប​គ្នា​នេះ​រដ្ឋាភិបាល​បាន​ជំរុញ​អោយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រាជធានី និង​ខេត្ត យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​កសិករ។

រដ្ឋាភិបាល​ធ្លាប់​ប្រកាស​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប ​សំពះ​ព្រះខែ និង​អកអំបុក ​នៅ​រាជធានី​ភ្នំពេញ រយៈពេល ​៣​ឆ្នាំ ​ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ​កាល​ពី​យប់​ថ្ងៃ​បង្ហើយ​នៃ​ព្រះ​រាជពិធី​នេះ​កាល​ពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១០ ធ្វើ​អោយ​មនុស្សស្លាប់​ជាង ​៣០០​នាក់ និង​របួស​ជា​ច្រើ​នាក់។ ព្រះ​រាជ​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើងវិញ​ កាល​ពី​ឆ្នាំ​២០១៤ ដោយ​មាន​ការ​រឹត​បន្តឹង​សុវត្ថិភាព តាមរយៈ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​រាប់​ពាន់នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

អ្នក​អាន​អនាមិក

ទំនៀមទម្លាប់ជាតិស្មែផ្អាកសិន!

Nov 01, 2015 07:15 AM

អ្នក​អាន​អនាមិក

ចំជាពិបាកតម្រូវចិត្តមនុស្សលោកមែនទែន បើនាំភ្លៀងជោជន់គាត់​ថា​ទឹកធំណាស់ គាត់អុំទូកអត់កើតទេសុំផ្អាកសិន ដល់ខំខាំងទឹកទុកទៅ​ថា​​ទឹកតូចណាស់អុំអត់កើតទេ​ ដឹងថាប៉ណ្ណាបានល្មមទៅលោក ​យក​ល្អមកធ្វើទេវតាខ្លួន​​​​​​​​​ឯងទៅលោក កុំអោយខុសអីតាទេវតានោះ ខ្លួន​ឯង​មិនដែលខុសទេ ភើហ្វិចរហូត ត្រង់កាប់ព្រៃលក់ឡើងជិតអស់​ឈូសភ្នំឡើងជិតរាប កាយរ៉ែឡើងខូងដី អត់ដែលមាត់ម៉ាម៉ាត់ទេ ស្អីអន្តិចបន្ទោសទេវាតាៗ យ៉ាប់មែនតេជោឯងនេះ ទេវតាខ្ញុំចង់​អស់​ជុំនឿលើលោកឯងហើយ យករូបទេវតាមកបោករាស្រ្តតែខ្លួន​ឯងអត់​គោរព្វទេវាតាសោះ ប្រយ័ត្នទេវតាបរ៉ាមុខណាលោក។

Oct 31, 2015 11:55 PM

អ្នក​អាន​អនាមិក

ហ៊ុន សែនមិនចាំបាច់ខ្លាចអីដល់ថ្នាក់ហ្នឹងទេ ឈប់គិតថាគេព្រៃផ្សៃដូចខ្លួនឯងទៅ។ខ្លួនឯងជាមនុស្សចិត្តខ្មៅនិងជាតិ កុំគិតថាគេចិត្តខ្មៅដូចខ្លួន តែបើភ័យខ្លាចស្រមោលខ្លួឯងខ្លាំងណាស់ ក៏ឆាប់វិចបង្វិចរត់ទៅនៅជាមួយចៅហ្វាយខ្លួទៅ នៅស្រុកខ្មែរចេះខ្លាចស្រមោលខ្លួនបែបហ្នឹង ច្បាស់ជាឆ្កួតឡប់សតិថ្ងៃណាមួយមិនខាន ព្រោះអំពើអាក្រក់របស់ខ្លួនវាតាមលងរាល់ថ្ងៃ។

Oct 31, 2015 05:20 AM

អ្នក​អាន​អនាមិក

This culture day will be erease from calendar if goverment continouse skip.

Oct 31, 2015 05:20 AM

ដើមត្នោត

This Khmer cultural event does not benefit the CPP, a communist party. It is not strange if we looked back to the 20 years ago. This festival was absent. To conserving the valuable culture is one of keeping the national identity.

Oct 31, 2015 05:11 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល