លិខិត​ចំហ​ជូន​បណ្ឌិត កែម ឡី ក្នុង​ថ្ងៃ​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​មរណភាព​របស់​លោក

ដោយ ជុន ច័ន្ទបុត្រ
2017-06-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ចូលរួម​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។
លោក​បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ចូលរួម​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។
Photo: RFA

កាល​នៅ​មាន​ជីវិត​លោក​បណ្ឌិត កែម ឡី តែង​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ និង​សង្គម​ជាប់​ជា​ប្រចាំ រហូត​ដល់​មនុស្សម្នា​ប្រសិទ្ធិនាម​ជូន​លោក​ថា ជា​អ្នក​វិភាគ​នយោបាយ​និង​សង្គម។ ប្រសិនបើ​លោក​នៅ​រស់​មាន​ជីវិត​មក​ទល់​ពេល​នេះ ហើយ​បាន​តាម​ដាន​ស្ថានការណ៍​នយោបាយ ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ លោក​បណ្ឌិត កែម ឡី ប្រាកដ​ជា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការវិវត្តន៍​ទាំង​នោះ។

ក្នុង​ឱកាស​បុណ្យ​ខួប​មួយ​ឆ្នាំ​នៃ​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី នេះ លោក ជុន ច័ន្ទបុត្រ សាកល្បង​ផ្ញើ​លិខិត​ចំហ​មួយ​ឧទ្ទិស​ជូន​លោក​បណ្ឌិត កែម ឡី ដែល​រៀបរាប់​ពី​ជ្រុង​មួយ​នៃ​ការវិវត្តន៍​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា និង​អំពី​ស្ថានភាព​គ្រួសារ​របស់​លោក៖

លោក​បណ្ឌិត​ជា​ទី​គោរព! ធ្មេច​បើកៗ មួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ដែល​លោក​បាន​ចែក​ឋាន​ទៅ។ ជម្រាប​លោក​តាម​ត្រង់​ទៅ​ចុះ... តាម​ពិត​ខ្ញុំ​គួរ​និយាយ​ថា ខ្ញុំ​និយាយ​ប្រាប់​ខ្លួន​ឯង​តាម​ត្រង់​អំពី​លោក​ទៅ​ចុះ ដ្បិត​ប្រហែលជា​លោក​ស្ដាប់​មិន​ឮ​នូវ​អ្វី​ដែល​ខ្ញុំ​ជម្រាប​លោក​នៅ​ពេល​នេះ​ទេ... ពេល​ដែល​នឹក​ដល់​លោក មនុស្ស​ភាគ​ច្រើន រួម​ទាំង​ខ្ញុំ​ផង នៅ​តែ​អួល​ដើមក​នៅ​ឡើយ។ គេ​ច្រើន​និយាយ​លួង​ចិត្ត​ថា ពេល​វេលា​អាច​ជួយ​ធ្វើ​អោយ​រសាយ​ចិត្ត​បាន​ខ្លះ។ ប៉ុន្តែ​ចំពោះ​លោក ភក្ដីភាព និង​ការ​នឹក​ស្ដាយ​ស្រណោះ​លោក​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​គ្រប់​ទិសទី ហាក់​មិន​ទាន់​រសាយ​បន្តិច​ណា​សោះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។

ថ្វី​ដ្បិត​តែ​មាន​ការ​ស្ដាយ​ស្រណោះ​លោក​យ៉ាង​ណា ក៏​គ្មាន​វិធី​ដ៏​អស្ចារ្យ​ណា​មួយ​ដែល​អាច​នឹង​ធ្វើ​អោយ​លោក​បាន​រស់​ជីវិត​ឡើង​វិញ​បាន​ទេ។ អ្វី​ដែល​អ្នក​ស្រឡាញ់​គាំទ្រ​លោក​អាច​ធ្វើ​បាន គឺ​ការ​ខិតខំ​រក្សា​គុណ​តម្លៃ ទស្សនវិស័យ និង​វីរភាព​របស់​លោក​អោយ​នៅ​រស់ និង​គង់វង្ស​យូរអង្វែង​ត​ទៅ​មុខ​ទៀត​តែប៉ុណ្ណោះ។

មួយ​ឆ្នាំ​កន្លង​ទៅ​នេះ មាន​ការវិវត្តន៍​ច្រើន​ណាស់​នៅ​កម្ពុជា។ លោក​ជឿ ឬ​មិន​ជឿ មន្ត្រី​សង្គម​ស៊ីវិល ៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ព្រមទាំង​លោក នី ចរិយា ដែល​ជា​អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៦ គឺ​តាំង​ពី​ពេល​ដែល​លោក​នៅ​មាន​ជីវិត ទើប​ត្រូវ​បាន​តុលាការ​ដោះលែង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​នេះ​ទេ។ ថ្វីត្បិតតែ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពេល​នេះ​ក្ដី តុលាការ​នៅ​មិន​ទាន់​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​តាម​ការ​ស្នើ​សុំ​របស់​ពួក​គាត់​នៅ​ឡើយ។

ខ្ញុំ​មិន​ប្រាកដ​ថា តើ​លោក​នៅ​ទាន់​ការ​ប្រសិទ្ធិនាម​ដល់​តុលាការ​នេះ​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ ពលរដ្ឋ​ខ្មែរ​ឥឡូវ​នាំ​គ្នា​ហៅ​តុលាការ​បច្ចុប្បន្ន​ថា​ជា "តុលាការ​តេឡេ"។ ការ​ដែល​ពួកគាត់​ចាត់​ទុក​ថា ជា​តុលាការ​តេឡេ​ដូច្នេះ មក​ពី​ពួកគាត់​មើល​ឃើញ​ថា តុលាការ​នេះ​ធ្វើ​ការ​តាម​តែ​ការ​ចុច​បញ្ជា​មក​ពី​ចម្ងាយ...ភាគ​ច្រើន​មក​ពី​ស្ថាន​ទេវតា។

បាទ! បើ​និយាយ​ដល់​រឿង​ស្ថាន​ទេវតា ស្ថាន​ព្រះអាទិត្យ​នេះ លោក​ក៏​ប្រហែលជា​ភ្ញាក់ផ្អើល​ដែរ បើ​លោក​ជ្រាប​ថា លោក សម រង្ស៊ី មិន​មែន​ជា​ប្រធាន​គណបក្ស​រូប​ព្រះអាទិត្យ​ទៀត​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ ឥឡូវ​ដឹកនាំ​ដោយ​លោក កឹម សុខា។ បាទ! ប្រាកដ​ណាស់​គឺ​លោក កឹម សុខា ដែល​លោក​បាន​ទៅ​ជួប​សួរសុខទុក្ខ​ប៉ុន្មាន​ថ្ងៃ​ មុន​ពេល​គេ​បាញ់​សម្លាប់​រូបលោក​នោះ​ឯង។

លោក​ប្រហែល​មិន​ភ្លេច​ទេ ពេល​នោះ​លោក កឹម សុខា កំពុង​ឃុំ​ខ្លួន​ឯង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ចាក់អង្រែលើ។ គាត់​សម្ងំ​នៅ​ទីស្នាក់ការ​នោះ​អស់​ប្រមាណ​កន្លះ​ឆ្នាំ ក៏​ស្រាប់តែ​ព្រះមហាក្សត្រ​សព្វព្រះទ័យ​លើកលែង​ទោស​ រួច​លោក កឹម សុខា ក៏​មាន​សេរីភាព​ហ៊ាន​ចេញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ទៅ​ប្រជុំ​នៅ​សភា​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ភាគ​តិច មាន​ឋានៈ​ប្រហាក់​ប្រហែល​នាយករដ្ឋមន្ត្រី​យ៉ាង​គ្រហើៗ​របស់​លោក​ទៅ។

ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង មិន​ដឹង​ជា​លោក កឹម សុខា ទៅ​ធ្វើ​អី​លោក ហ៊ុន សែន ទេ ស្រាប់តែ​លោក ហ៊ុន សែន ដូរ​ច្បាប់​លែង​អោយ​មាន​តំណែង​ប្រធាន​ក្រុម​ភាគតិច​នៅ​ក្នុង​សភា​ទៅ។ ទាល់តែ​ក្រោយ​មក​ទើប​មាន​ដំណឹង​បែក​ធ្លាយ​ថា ការ​ដែល​លោក កឹម សុខា ទទួល​បាន​ការ​លើកលែង​ទោស​នេះ ក៏​ព្រោះ​តែ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក ហ៊ុន សែន ដែល​ចង់​ប្រើ​ដៃ​លោក កឹម សុខា អោយ​កម្ចាត់​លោក សម រង្ស៊ី ចេញ​ពី​តំណែង​ប្រធាន​បក្ស។ ស្ដាប់​តាម​សារ​បែក​ធ្លាយ​នោះ​ទៅ ហាក់​ដូច​ជា​ឮ​លោក កឹម សុខា ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ណាស់​ជាមួយ​លោក ហ៊ុន សែន។ តែ​ដល់​មែន​ទែន លោក កឹម សុខា មិន​ព្រម​ធ្វើ​តាម​សន្យា លោក ហ៊ុន សែន ក៏​ខឹង​ទីណាត់ទីណែង ហើយ​លោក​ក៏​ដាក់​ផែនការ​ចាត់​ចែង​រឿង​នេះ​ដោយ​ផ្ទាល់​ដៃ​លោក​វិញ​តែ​ម្ដង។

បាទ! ដំបូង​លោក ហ៊ុន សែន ប្ដឹង​លោក សម រង្ស៊ី បន្ថែម​ហើយ​ថា បើ​លោក សម រង្ស៊ី ចាញ់​ក្ដី​នៅ​តុលាការ​តេឡេ លោក​ទារ​ប្រាក់​សំណង​ក្នុង​ចំនួន​មួយ​យ៉ាង​ខ្ពស់។ លោក​ថែម​ទាំង​គំរាម​ថា បើ​មិន​មាន​ប្រាក់​សង​លោក​ទេ លោក​នឹង​រឹប​អូស​យក​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ លក់​ទូទាត់​យក​ប្រាក់​សង​ជំងឺ​ចិត្ត​លោក​ផង។ បាទ! ត្រូវ​ហើយ​លោក! មិន​តែ​អ្នក​តូចតាច អត់​អំណាច អត់​ទ្រព្យ ចេះ​ឈឺ​ចិត្ត​ទេ នៅ​ពេល​ដែល​ប៉ះពាល់​ដល់​ខ្លួន ឬ​គ្រួសារ​ខ្លួន លោក​នាយករដ្ឋមន្ត្រី​ក៏​ចេះ​ឈឺ​ចិត្ត​ដែរ។

ក្រៅ​តែ​ពី​ចង​អាឃាត​ជាមួយ​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លោក ហ៊ុន សែន ក៏​នៅ​មាន​ផែនការ​ធំ​មួយ​ទៀត នោះ​គឺ​ផែនការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចោល​តែម្ដង។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ RFA
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ RFA Photo: RFA

លោក ហ៊ុន សែន បាន​បញ្ជា​អោយ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​បក្ស​នយោបាយ ដោយ​កំណត់​ថា ប្រធាន ឬ​អនុ​ប្រធាន​គណបក្ស​នយោបាយ ត្រូវ​តែ​ជា​ជន​គ្មាន​ទោសពៃរ៍ ហើយ​បើ​បក្ស​ណា​ដឹកនាំ​ដោយ​មេ​បក្ស​ដែល​មាន​ទោស​កម្រិត​ធ្ងន់ គេ​អាច​រំលាយ​គណបក្ស​នោះ​ចោល​បាន។ ប្រហែលជា​វប្បធម៌​ក្រាញ​អំណាច​ចូល​វាយលុក​ពេញ​នគរ​កាយ​របស់​លោក ហ៊ុន សែន ហើយ បាន​ជា​ធ្វើ​អោយ​លោក​គិត​ថា ផែនការ​ថ្មី​នេះ អាច​ជួយ​អោយ​សម្រេច​បំណង​លោក​បាន។ តែ​ខុស​ពី​អ្វី​ដែល​លោក ហ៊ុន សែន ប៉ង គ្រាន់​តែ​ដឹង​ពី​ល្បិច​នេះ​ភ្លាម លោក សម រង្ស៊ី បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង​មេ​គណបក្ស​សង្គ្រោះ​​ជាតិ​ភ្លែត។ នៅ​ថ្ងៃ​លាលែង​នោះ លោក សម រង្ស៊ី ប្រកាស​យ៉ាង​ច្បាស់​ជា​សាធារណៈ​ថា លោក​ធ្វើ​​នេះ​ គឺ​ដើម្បី​សង្គ្រោះ​គណបក្ស កុំ​អោយ​គេ​រំលាយ​ចោល​បាន។

ថ្វីត្បិតតែ​លោក ហ៊ុន សែន បរាជ័យ​ផ្ទួនៗ​ក្នុង​ផែនការ​រំលាយ​គណបក្ស​ប្រឆាំង និង​ផែនការ​កម្ចាត់​លោក សម រង្ស៊ី ចេញ​ពី​ជួរ​ដឹកនាំ​គណបក្ស​ប្រឆាំង ​លោក​នៅ​មិន​ទាន់​អស់​ចិត្ត​​នៅ​ឡើយ។ ថ្មីៗ​នេះ លោក​បញ្ជា​អោយ​កែប្រែ​ច្បាប់​ស្ដីពី​បក្ស​នយោបាយ​នេះ​ម្តង​ទៀត ដើម្បី​បំបាត់​លោក សម រង្ស៊ី អោយ​បាត់​មុខ​ពី​ពិភព​គុណ​តែម្ដង។ លើក​នេះ លោក​អោយ​សភា​ចែង​ច្បាស់​ថា ​ជន​ទាំង​ឡាយ​ណា​ដែល​ជា​ទណ្ឌិត មិន​អាច​លូកលាន់​​ក្នុង​កិច្ចការ​គណបក្ស​នយោបាយ​បាន​ទេ។

អ្វី​ដែល​លោក​បណ្ឌិត​បែប​មិន​ធ្លាប់​បាន​ឮ​ដែរ​នោះ ពលរដ្ឋ​នាំ​គ្នា​ហៅ​អាណត្តិ​បោះឆ្នោត​លើក​នេះ​ថា ជា​អាណត្តិ​បែក​ធ្លាយ។ ប្រហែលជា​លោក​បណ្ឌិត​នៅ​ទាន់​ ពេល​ដែល​ទំព័រ​ហ្វេសប៊ុក (Facebook) មួយ​ឈ្មោះ​រឿង​ពិត CNRP ដែល​បែក​ធ្លាយ​សំឡេង​សារ​សង​ស្នេហា ​ដំបូង​ឡើយ ត្រូវ​បាន​ដែល​គេ​អះអាង​ថា ជា​សំឡេង​រវាង​លោក កឹម សុខា ជាមួយ​នឹង​ស្រីៗ​មួយ​ចំនួន។ បន្ទាប់​មក​សំឡេង​ផ្ដោះផ្ដង​ឡែបខាយ​ស្នេហា​ក្រៅ​អាពាហ៍ពិពាហ៍​នេះ ក៏​បែក​ធ្លាយ​រាលដាល​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត។

ក្រោយ​មក​ក៏​ស្រាប់​តែ​មាន​លេច​មុខ​អ្នក​បញ្ចេញ​សារ​បែក​ធ្លាយ​ម្នាក់​ទៀត ឈ្មោះសីហា។ សីហា ហាក់​មាន​ជំនាញ​ខ្លាំង​ជាង​ម្ចាស់​ទំព័រ​រឿង​ពិត CNRP។ សមត្ថភាព​ពិសេស​មួយ​របស់​សីហា ដែល​ធ្វើ​អោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទ្រាំ​មិន​សរសើរ​មិន​បាន​នោះ គឺ​ការ​ដែល​សីហា អាច​លួច​ថត​បាន​កិច្ច​សន្ទនា​នយោបាយ​ជា​សម្ងាត់​របស់​លោក ដែល​ជា​មេដឹកនាំ​ខ្ពស់​ផុត​រក​លេខ​ដាក់​គ្មាន និយាយ​ឆ្លើយឆ្លង​ជាមួយ​លោក កឹម សុខា ផង។ ទោះ​ជា​ថ្លើម​ពាស​មេឃ​យ៉ាង​ណា​ក្តី ក៏​ប្រហែល​ជា​គ្មាន​អ្នកណា​ហ៊ាន​ធ្វើ​ទុក្ខទោស​សីហា ដូចជា​គេ​បាន​ធ្វើ​ទៅលើ​លោក​បណ្ឌិត​ឡើយ។

អាច​ថា​មក​ពី​អាជ្ញាធរ​មិន​មាន​វិធានការ​លើ​អ្នក​លួច​ថត​បែក​ធ្លាយ​រឿងរ៉ាវ​របស់​បុគ្គល​នេះ​ហើយ បាន​ជា​ការ​បែក​ធ្លាយ​នៅតែ​បន្ត ហើយ​ចាប់​ផ្ដើម​រាលដាល​ដល់​មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា វិញ​ម្ដង។

នៅ​មុន​ពេល​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត មាន​ការ​បែក​ធ្លាយ​នូវ​សារ​តាម​ទូរស័ព្ទ​របស់​កូនៗ​លោក​នាយករដ្ឋមន្ត្រី​ ជាមួយ​នឹង​ឈ្មួញ​ធំៗ មាន​មេបន​ល្បែងស៊ីសង​កាស៊ីណូ​ណាហ្គា (Naga) ការ​បែក​ធ្លាយ​អំពី​ការ​សុំ​អន្តរាគមន៍​ពី​ជនបរទេស​អោយ​បាន​ចូល​សញ្ជាតិ​ខ្មែរ ​ជា​ថ្នូរ​នឹង​ការសន្យា​ជួយ​លោក ហ៊ុន សែន អោយ​ឈ្នះ​ឆ្នោត តាម​រយៈ​យុទ្ធសាស្ត្រ​គំរាម​បំបាក់​ស្បាត​ពលរដ្ឋ​ខ្មែរ​ជាដើម។

ក្រៅ​ពី​នេះ ក៏​មាន​ការ​បែក​ធ្លាយ​សារ​អេឡិចត្រូនិក ឬ Email របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន​ទៀត ដូចជា​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ លោក គឹម សន្តិភាព កូនប្រសា​លោក ជាម យៀប និង​លោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ជាដើម។ សារ​បែក​ធ្លាយ​ទាំង​នេះ មាន​តាំងពី​រឿងរ៉ាវ​របស់​មន្ត្រី​ធំៗ​ខ្លះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​លិខិត​ប្រកាស​ទ្រព្យ​សម្បត្តិ មាន​ការ​ចាត់​តាំង​អោយ​មាន​ក្រុម​អុកឡុក​តាម​បណ្ដាញ​សង្គម​ជាដើម។

លោក​ដឹង​ទេ? គ្រាន់​តែ​បាន​ធ្វើ​ជា​កូនប្រសា​លោក ជាម យៀប ភ្លាម យីអ៊ុន​របស់​មន្ត្រី​វ័យក្មេង​ម្នាក់​ដែល​ហាក់​ដូច​ជា​កើត​ជំងឺ​រៀប​ឫក​មិន​ទាន់​ផង​នោះ ហាក់​ឡើង​ស្រឺតៗ​តែម្ដង។ ក្រៅ​តែ​ពី​ឡើង​តំណែង​ឯកឧត្ដម ក៏​មាន​ប្រាក់​វាល់​លាន ទាំង​លុយ​រៀល ទាំង​លុយ​ដុល្លារ មាន​ដី​និង​ផ្ទះ នៅ​តាម​ខេត្ត​ក្រុង​នានា​រាប់​ស្ទើរ​ភ្លេច។ គ្រាន់តែ​ក្បាល​ខ្សែ​ក្រវាត់​របស់​ឯកឧត្ដម​ក៏​ធ្វើ​ពី​មាស​សុទ្ធ និង​ដាំ​ពេជ្រ មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ដែរ។ នេះ​ប្រសិនបើ​ការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក​ ​ដាក់​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​បែក​ធ្លាយ​នោះ​ជា​ឯកសារ​ពិត។

បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ហើយ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ស្រាប់​តែ​មាន​បែក​ធ្លាយ​សារ​មួយ​ទៀត​ដែល​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​ជា​សម្ងាត់​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គេ​ធ្វើ​នៅ​ខែ​ឧសភា និង​ខែ​កញ្ញា ឆ្នាំ​២០១៦។

សំណួរ​ទាំង​ឡាយ​ដែល​គេ​បាន​សួរ​មនុស្ស​ជាង ៥​ពាន់​នាក់​ក្នុង​ការ​ស្រាវជ្រាវ​នេះ បង្ហាញ​ពី​កង្វល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លើ​ប្រជាប្រិយភាព​របស់​លោក សម រង្ស៊ី លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​គេ​សួរ​ថា ប្រសិនបើ​គេ​រារាំង​មិន​អោយ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ និង​សំណួរ​ថា ប្រសិនបើ​គេ​មិន​បើក​ទូលាយ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ឃោសនា​បោះឆ្នោត​ជាដើម តើ​លោក​អ្នក​នឹង​មាន​ទំនោរ​តិច ឬ​ច្រើន ក្នុង​ការ​បោះឆ្នោត​អោយ​គណបក្ស​នេះ?

តាម​ពិត​លោក​បណ្ឌិត​ក៏​ធ្លាប់​មាន​ប្រសាសន៍​ដែរ​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​អ្នក​នយោបាយ និង​ពលរដ្ឋ​ដូច​សព្វ​ថ្ងៃ​នោះ គណបក្ស​នេះ​នឹង​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ។ អ្នក​ដែល​ឆ្លើយ​ក្នុង​ការ​ស្រាវជ្រាវ​នោះ ក៏​ផ្ដល់​ចម្លើយ​ដូច​អ្វី​ដែល​លោក​បណ្ឌិត​ធ្លាប់​មាន​ប្រសាសន៍​នោះ​មែន គឺ​ពួកគាត់​នឹង​មាន​ទំនោរ​បោះឆ្នោត​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​គេ​មិន​អោយ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ និង​ប្រសិនបើ​គេ​រឹតត្បិត​ការឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង។

គណបក្ស​កាន់​អំណាច​ហាក់​មិន​យក​ការ​រក​ឃើញ​នៃ​ការ​ស្រាវជ្រាវ​នេះ​ទៅ​អនុវត្ត​ទេ ហើយ​ជា​លទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​តំណែង​មេឃុំ-​ចៅសង្កាត់​ជិត ៥០០​តំណែង ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បណ្ឌិត​ជា​ទី​គោរព! មាន​ការ​ផ្លាស់ប្ដូរ​មួយទៀត​ក្នុង​ពេល​ថ្មីៗ​នេះ ដែល​លោក​បណ្ឌិត​អាច​នឹង​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ដែរ។ លោក​បណ្ឌិត​ជឿ ឬ​មិន​ជឿ ពាក្យ​ថា "សន្តិភាព" លែង​មានន័យ​ថា ដំណើរ​ស្ងប់ សាន្តត្រាណ ឬ​ដំណើរ​សះ​ជា​នឹង​គ្នា ​ដូច​មាន​ចែង​ក្នុង​វចនានុក្រម​សម្ដេច ជួន ណាត ទៀត​ហើយ។ យ៉ាង​ហោច​ណាស់​ក៏​ពាក្យ​នេះ ប្ដូរ​អត្ថន័យ​ចំពោះ​ការ​ប្រើប្រាស់​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ចំពោះ​លោក ហ៊ុន សែន ពាក្យ​សន្តិភាព ត្រូវ​បាន​លោក​ប្រើប្រាស់​អោយ​មាន​ន័យ​ស្មើ​នឹង​ពាក្យ សង្គ្រាម ឬ​អំណាច​ទៅ​វិញ។ ជារឿយៗ នៅ​ពេល​ដែល​លោក​មាន​ប្រសាសន៍​ដល់​ការ​រក្សា​អំណាច​របស់​លោក លោក​តែង​លើក​យក​ពាក្យ “សន្តិភាព” នេះ​មក​ប្រើ​វិញ។ ឧទាហរណ៍​ជំនួស​ពាក្យ​ថា ដើម្បី​រក្សា “អំណាច” លោក​មាន​ប្រសាសន៍​ថា ដើម្បី​រក្សា “សន្តិភាព” ទោះ​ជា​ត្រូវ​កម្ទេច​ចោល​មនុស្ស ១០០ ទៅ ២០០​នាក់ រួម​ទាំង​មេ​បក្ស​ប្រឆាំង​ផង ក៏​លោក​មិន​រួញរា​ជាដើម។

​ខណៈ​ដែល​លោក​បញ្ជា​ទៅ​មន្ត្រី​របស់​លោក អោយ​វាយ​កម្ទេច​ជន​ណា​ក៏​ដោយ ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ដើម្បី​បង្ក្រាប​អ្នក​ហ៊ាន​ងើប​ប្រឆាំង ហើយ​ដែល​អំពើ​នេះ​អាច​នឹង​ធ្វើ​អោយ​មាន “សង្គ្រាម” បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស លោក​បែរ​ជា​មានប្រសាសន៍​ថា លោក​កំពុងតែ​បញ្ជា​អោយ​ការពារ “សន្តិភាព” ទៅ​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ពាក្យ​សន្តិភាព​នៅ​តែ​មាន​ន័យ​ដូច​សម្ដេច ជួន ណាត បាន​ចងក្រង​ទុក​មក ហើយ​ពួកគាត់​នៅ​តែ​មាន​ឆន្ទៈ​ចង់​មាន​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សន្តិវិធី​ដដែល។

ណ្ហើយ! ខ្ញុំ​រៀបរាប់​រឿង​នយោបាយ​ជម្រាប​លោក​បណ្ឌិត​បែប​រាង​វែងឆ្ងាយ​បែកសាយាមោ​បន្តិច​។ បើ​លោក​បណ្ឌិត​ស្ដាប់​ឮ ក៏​ប្រហែល​ជា​ធុញ​ណាស់​ហើយ ដ្បិត​លោក​ក៏​ធ្លាប់​មាន​ប្រសាសន៍​ថា គឺ​ជា​យុទ្ធ​សាស្ត្រ​នយោបាយ​ដដែលៗ។ លោក​បណ្ឌិត​ប្រហែលជា​ចង់​ដឹង​អំពី​ស្ថានភាព​គ្រួសារ​លោក​បណ្ឌិត​ណាស់ ថា​តើ​អត់​ពី​លោក​ទៅ ពួកគាត់​ប្រឈមមុខ​ទៅ​នឹង​ជីវិត​តែលតោល​គ្មាន​បង្គោល​បែប​ណា?

ម្ដាយ​បណ្ឌិត កែម ឡី លោកស្រី ភោគ សេ សម្រាន្ត​ក្បែរ​ផ្នូរ​លោក កែម ឡី ស្ថិត​ក្នុង​ស្រុក​កំណើត នា​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
ម្ដាយ​បណ្ឌិត កែម ឡី លោកស្រី ភោគ សេ សម្រាន្ត​ក្បែរ​ផ្នូរ​លោក កែម ឡី ស្ថិត​ក្នុង​ស្រុក​កំណើត នា​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Cheu Sideth RFA/Cheu Sideth

ខ្ញុំ​សូម​ចាប់​ផ្ដើម​ពី​ម្ដាយ​របស់​លោក។ មិន​ខុស​ពី​អ្នក​ម្ដាយ​ដទៃ​ទៀត​ទេ ម្ដាយ​របស់​លោក​សោក​សង្រេង​ខ្លាំង​ណាស់​ចំពោះ​ការ​បាត់បង់​រូប​លោក។ ទំហំ​នៃ​ការ​នឹក​រលឹក​របស់​អ្នក​ម្ដាយ​ចំពោះ​លោក​មាន​ធំធេង​ណាស់​ ព្រោះ​គេ​តែង​ឃើញ​អ្នក​ម្តាយ​នៅ​តត្រុក​ក្បែរ​ផ្នូរ​របស់​លោក បោស​ជូតៗ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​សោះ។ អ្នក​ម្ដាយ​ថែម​ទាំង​ទៅ​សម្រាន្ត​នៅ​ជាប់​នឹង​ផ្នូរ​របស់​លោក​ជា​ប្រចាំ​ទៀត​ផង។ ​អ្នក​ម្ដាយ ហាក់​ដូច​នៅ​តែ​រង់ចាំ​ក្រែង​លោក​បាន​ភ្ញាក់​មក​វិញ ឬ​មួយ​ក៏​នៅ​រង់ចាំ​យាម​ការពារ​សព​លោក​កុំ​មាន​ជន​ឃោរឃៅ​ណា​មក​តាម​យាយី​កូន​ប្រុស​អ្នក​ម្ដាយ​ទៀត។ គ្មាន​នរណា​អាច​យល់​ពី​ជម្រៅ​ចិត្ត​របស់​អ្នក​ម្ដាយ​បាន​ឡើយ។ វា​ពិតជា​អយុត្តិធម៌​បន្តិច​ចំពោះ​អ្នក​ម្ដាយ​របស់​លោក។ តាម​ពិត​គឺ​លោក​ទៅ​វិញ​ទេ ដែល​ជា​អ្នក​គួរ​បាន​នៅ​រស់​ថែរក្សា​គាត់ ពេល​ដែល​គាត់​មាន​វ័យ​ជរា​បែប​នេះ។ មិន​គួរ​ណា​ឡើយ​គាត់​បែរ​ទៅ​ជា​អ្នក​ថែ​លោក​វិញ​សោះ ជាពិសេស​នៅ​សោកសង្រេង​ថែ​ផ្នូរ​កូន ដែល​ត្រូវ​គេ​ឆក់​យក​ជីវិត​ទៅ​ទាំង​ស្រស់ៗ​បែប​នេះ។ សូម​ទោស​ទៅ​ចុះ និយាយ​នេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​បន្ទោស​លោក​ទេ។ អ្នក​ណា​ក៏​ដឹង​ច្បាស់​ណាស់​ដែរ​ថា តាម​ពិត​លោក​មិនមែន​ជា​អ្នក​សម្រេច​ចិត្ត​ចាកចោល​គាត់​ឯ​ណា។

យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​មាន​ដំណឹង​ល្អ​មួយ​ជម្រាប​ជូន​លោក​ដែរ។ កូន​ប្រុស​ពៅ​របស់​លោក​ប្រសូត​ហើយ។ ភរិយា​របស់​លោក​បាន​ដាក់​ឈ្មោះ​កូនពៅ​របស់​លោក​ថា កែមឡី វីរបុត្រ។ មិន​ដឹង​ថា​លោក​ជា​អ្នក​ជួយ​រក​ឈ្មោះ​នេះ​ដាក់​អោយ ឬ​ក៏​យ៉ាង​ណា​ទេ ខ្ញុំ​ភ្លេច​សួរ​ភរិយា​លោក​អោយ​ឈឹង​ពេល​ដែល​ខ្ញុំ បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​គាត់ និង​កូនៗ​របស់​លោក ប្រមាណ​ជា​ជាង​ពីរ​ខែ​មុន​នេះ។ តែ​ឈ្មោះ កែម ឡី វីរបុត្រ ដែល​មាន​ន័យ​ថា កូន​ដ៏​អង់អាច​ក្លាហាន​របស់​កែម ឡី នេះ ស័ក្ដិ​សម​នឹង​កូន​ពៅ​របស់​លោក​ណាស់។ វីរបុត្រ​មាន​សុខភាព​ល្អ​ទេ ពេល​ដែល​ខ្ញុំ​ទៅ​ជួប។ មក​ដល់​ពេល​នេះ វីរបុត្រ មាន​អាយុ​ប្រមាណ ៩​ខែ​ហើយ។ បងៗ​គេ​ព្រួត​គ្នា​ស្រឡាញ់ និង​ថ្នាក់ថ្នម​ប្អូន​ប្រុស​ពៅ​សម្បើម​ណាស់។ ថ្វី​ដ្បិត​តែ​មិន​បាន​ទទួល​ការ​ថ្នាក់ថ្នម​ផ្ទាល់​ពី​លោក ដែល​ជា​ឪពុក​បង្កើត វីរបុត្រ ទទួល​បាន​នូវ​ការ​ស្រលាញ់ និង​យក​ចិត្ត​ទុក​ដាក់​ពី​មនុស្ស​មួយ​ជាច្រើន។

ចំណែក​ភរិយា​របស់​លោក​វិញ គាត់​នៅ​តែ​​​បង្ហូរ​ទឹក​ភ្នែក​នឹក​ស្រណោះ​ដល់​លោក​គ្រប់​ដង្ហើម​ចេញ​ចូល​នៅ​ឡើយ។ យ៉ាង​ណា​ក៏ដោយ សូម​លោក​មេត្តា​កុំ​បារម្ភ​ពេក​អី ពេល​នេះ​គាត់​ហាក់​ដូច​ជា​រឹងមាំ​ជាង​កាល​ដែល​លោក​នៅ​រួមរស់​ជាមួយ​គាត់​ច្រើន​ណាស់។ ធម្មតា​ទេ ពេល​ដែល​បាត់​បង្អែក​ហើយ គាត់​បាន​ខំ​ប្រឹង​ពង្រឹង​ខ្លួន​ដើម្បី​ធ្វើ​ជាទី​លំនឹង​សម្រាប់​កូនៗ​វិញ​ម្ដង។ ភរិយា​និង​កូនៗ​របស់​លោក មិន​នៅ​ក្នុង​ប្រទេស​ដែល​លោក​បាន​ហៅ​ថា សំបូរ​ទៅ​ដោយ​សត្វ​តិរច្ឆាន​នោះ​ទៀត​ឡើយ។ ដើម្បី​រំដោះ​ខ្លួន​ពី​ការ​ប៉ុនប៉ង​យាយី​ពី​សំណាក់​សត្វ​សាហាវ​ទាំង​នោះ ពួកគាត់​បាន​ភៀសខ្លួន​ទៅ​បរទេស ហើយ​ពេល​នេះ​កំពុង​រង់ចាំ​ទៅ​តាំង​លំនៅ​នៅ​ប្រទេស​ទីបី។ ក្នុង​រយៈពេល​រង់ចាំ​នេះ ពួកគាត់​ជួប​ប្រទះ​នឹង​បញ្ហា​ជីវភាព​ខ្លះៗ តែ​សង្ឃឹម​ថា ពួកគាត់​នឹង​ទទួល​បាន​សិទ្ធិ​ទៅ​តាំង​លំនៅ នៅ​ប្រទេស​ទី​បី​​ឆាប់ៗ​នេះ ហើយ​ជីវភាព​ពួកគាត់​អាច​នឹង​ប្រសើរ​ឡើង។

អំពើ​ល្អ និង​គុណ​តម្លៃ​របស់​លោក​បណ្ឌិត​មិន​សាបសូន្យ​ឡើយ។ អ្នក​ទាំងឡាយ​ដែល​ធ្លាប់​គោរព​ស្រលាញ់​លោក សុទ្ធ​តែ​មាន​សន្តាន​ចិត្ត​ចង់​ជួយ​យឹតយោង​ភរិយា និង​កូន​ទាំង​ប្រាំ​របស់​លោក ព្រម​ទាំង​មាន​ផែន​ការ​ជួយ​ផ្គត់ផ្គង់ ដល់​កូនៗ​របស់​លោក អោយ​​រៀន​បាន​សូត្រ​ខ្ពង់ខ្ពស់ និង​ធំធាត់​ចំរើន​វ័យ​ក្នុង​ពិភព​មួយ​ដែល​គាប់​ប្រសើរ​ជាង​មាន​យុត្តិធម៌​ជាង​ពិភព​ដែល​លោក​ធ្លាប់​រស់​នៅ។ សូម​លោក​មាន​សេចក្ដី​សុខ​ក្នុង​ចិត្ត​ចុះ ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​នឹង​មិន​មើល​ភរិយា និង​កូនៗ​របស់​លោក​នឹង​ភ្នែក​ឡើយ។

ខ្ញុំ​សូម​គោរព​លា​លោក​តែ​ប៉ុណ្ណេះ​សិន​ចុះ! ខ្ញុំ​បាទ​សូម​ឧទ្ទិស​បុណ្យ​កុសល​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​សាង​ជូន​ទៅ​ដល់​លោក​បណ្ឌិត និង​សូម​អោយ​លោក​បណ្ឌិត​បាន​ដល់​ឋាន​សុគតិភព៕

ពី​ខ្ញុំ ជុន ច័ន្ទបុត្រ អ្នក​នៅ​តែ​មាន​ភក្ដីភាព​ចំពោះ​លោក!!!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (29)
Share

Kem Ley said Hun Sen is the person of interest behind this murder case...if i'm die just brough HSen to justice

Kem Ley said they want to kill me to many times and warned him,u have to wear a steel helmet at this time,if u don't there would be your last chance forever.

Jan 23, 2020 12:57 PM

អ្នក​អាន​អនាមិក

Cambodia bad news coming-zombie dictator Hun Sen pushing Cambodian pple to the brink of dictatorship,dictator amid-losing election in 2013-2918,with abolished of its opposition party top contender"CNRP"before national election coming"July 29,2018"to avoid loss election,so he has to abolished them and destroyed democracy system and shut down independent media and other foreign news.Now,this fascist commie of Hun Sen govm't are facing by EU's Economic But Arms"EBA"and Generalized Scheme Preferences"GSP"that the European commission seen dictatorship regime abused of human right+break up international labour organizations+abolished its opposition top contender+unofficial election,unofficial govm't,unrecognized govm't+destroyed democracy+shut down independent media and others.The Cambodian chamber of commerce+business groups+Cambodian union worker leader speak out against potential withdrawal of"EU's EBA/GSP".In decade,the EU projects for GSP countries the European commission has provided several grants to the international labour organizations 2-year pilots-projects in GSP+EBA.GSP and EBA beneficiary countries"include Cambodia".Examples of EU-international labour organization cooperation-enhanced engagement with certain EBA.Nearly decade,the EU reinstates GSP for Cambodia as a mean to provide politic,economic and social support to help the country move towards democracy.Thus,Cambodia benefit from the EU's EBA scheme,part of EU's GSP.The bloc is currently the 6th biggest trading partner for Cambodia.Hun Sen's ccp revealed for generalised scheme preferences with Chines business in nearly decade.several major domestic business organizations have urge Brussels visiting mission not to revoke Cambodia access to the Generalised Scheme preferences"GSP".After 2013-1018 vote fraud irregularities deadlocked unsolved mystery+2018 abolished its opposition party top contender before election coming and arrested their leader put into prison"to avoid lose pm election"and a dictator who run election by one-horse-rule without an opposition top politic contender"CNRP"+robbed all their 55 seats parliament+118 their CNRP's politicians forbidden in politic+6,000 CNRP's leadership who won election in 2017 for 500 districts/communes can't take over.The independent source understands that a statsment co-signed by six European

Mar 15, 2019 06:25 PM

Cambodia's democracy is under threat by dictator...systemic destruction of Camdodia's democracy...fascist dictator pushing Cambodia to the brink of dictatorship...dictator adm-losing election in 2013-2018...unofficial election...unofficial govm't...outlaw govm't...unrecognized govm't...isolated from outside world...world worst dictator in 21st century...world worst leader drug trafficking...bad dude dictator with arms smuggling...Hun Sen family business criminal conspiracy,Inc....Hun Sen family land grabs business criminal conspiracy...secret 48,000 hectares granted with north Hanoi...+45,000 hectares granted to China to build Navy base in Koh Kong...dictator secret with 370 tons of gold disappearing...dictator sold and divide Cambodia apart with China/NVC...fascist dictator Hun Sen conquering Cambodians...Hun Sen mafia govm't face economic sanctions coming...dictator abolished opposition party before election coming...evil dictator Hun Sen calling his armed men to against the opposition leader who wish go back to Cambodia...evil dictator who not care about Cambodian...Hun Sen fears his own karma...fear he would be arrest and face a justice ahead...

Current of neo-fascist dictator Hun Sen who still alive today after the killing fields era in 1970-1975-1979-the systematic destruction of Cambodia's DEMOCRACY,communist dictator who destroyed DEMOCRACY in Cambodia and abolished its opposition political top contender Cambodian National Rescue Party"CNRP"before the national election coming in July 29,2018,and he feared to lose 6 terms pm election,that why he had to destroyed its opposition party.Dictator history who raised up from khmer rouge Vietminh guerrilla radical during the Vietnam war with carried out brutal torture,violence,notorious killer,blindfold,fed pple alive into pool ravenous crocodiles dinner.Brutal torture,violence,rob pple land,corruption,coup d'etat bloodshed in 1997+4 deadly grenades attacked to kill opposition leader and garment factory protesters in 1997,vote irregularities and killing as his business in the last 4 decades of one Cambodia's ruling family.Dictator Hun Sen's iPad reveals how dictator's eldest son Hun Maneth revealed in the regime's violence while taking a test trip to the U.S,Canada and Australia in 2014 and led to violent in front of Long Beach restaurant with cause serious injured one man rushed to emergency hospital nearby"like father like son,like son like father".Comrade Hun Sen's history,anti-social,anti-capitalism,anti-feudalism,anti-monarchism,anti-democracy system,anti-republic regime,anti-opposition party,anti-non-violence peaceful protester,anti-freedom or free speech and anti-western ideology"it is clear that he fears these all above".He and his former best comrade wife had been accused of numerous cases of abuse"loves triangle affair+murdered to coverup the crime they committed and no one held for accountable".In 2013,it is believed of the personal evidence of Hun Sen's eldest son Hun Maneth of high-rolling anti-freedom square protesters and Veng Sreng street massacres on non-violence garment peaceful protesters who demand the minimum wage,after his father dictator promoted him to be a high top national homeland security+top commander chief in military+other top jobs.Whose his story is cottoned with recent allegations of homicide unsolved mystery"love triangle affair 2016"in Takeo+domestic abuse,violence,torture and kidnapping.Thousands of images show Hun Sen's family criminal conspiracy living the high-lifestyle on luxury holidays and hopping between their many waterfront mansions.But,the discovery of more than 1,600 images of war invasion 1979+war looting+war evacuation+war criminal conspiracy+war crime against humanity+K-5 nvc massacre secrets planned+deadly secret nvc's laid millions landmines+massacre prisoners in Battambang 1982+secret huge drugs trafficking worldwide+betrayed Pen Sovann for power in 1985+secret killed 4 foreign journalists in Phnom Worl kompot in 1991+violence Paris Peace Accords 1991+secret illegal Koh Sess+Koh Tral additional treaty with nvc 1985-2011+worst red land land grab+boeing+Borei Keila+Boeng Kok village+man land grabs around the country+secret war with Thailand and burnt Thai's embassy in Phnom Penh 2008+massacre at Diamond island bridge 2012+secret killed environmentalists 2012+analysis society in 2013+secret widespread vote irregularities in 2013+secret abolished opposition party before national election coming in 2018+secret unofficial election,unofficial govm't,outlaw govm't,the world unrecognized this fascist govm't+world economic sanction+EBA+IPU and much more.There reveal a much dark side to dictator Hun Sen's family business criminal conspiracy a famous lifestyle .The battered in video clips which appear to show many prisoners being torture with sprayed of bullets.But,this is not the first time that allegations of violence have brought to life of dictator Hun Sen family with its cronies by under world microscope.

Feb 09, 2019 03:06 PM

ឃេឃេ

ពី ភព

គាត់កែមឡីសមនិងស្លាប់ មេបដិវត្តពណ៌

Jan 05, 2019 04:49 PM

FBI most wanted

This anonymous serial killer that the FBI most wanted...sooner be arrest and they knew where his cyber crime secret codes.... location,this fugitive denied himself behind Kem Ley murdered unsolved mystery.

Feb 12, 2019 02:50 PM

China and Hun Sen secret revealed built military base in Koh Kong with granted 45,000 hectares...China new neo-colonizing....china new expansion territory...China new expansion population...China new cold war beginning...who gonna take cambodia after NVC invasion 1979-1993....Cambodia will wide out from the world map in 21st century...or whole world let Cambodia disappear in day ahead...Cambodia will be next Tibet...or Taiwan...

Secret revealed oil deal between dictator Hun Sen and Thaksin Shinawatra"2010,former Thai's pm".Early 2006 premier Hun Sen and Thaksin conducted a secret oil deal to personally share"under the portion of a royalties to be paid by oil exploitation companies.These companies had been exploring very promising offshore oil and gas deposits in the Gulf of Thailand,including in the overlapping zones claimed by both Cambodia and Thailand.And in recent day dictator Hun Sen denies reports of plans for Chinese Naval base in Koh Kong province.The strong man Hun Sen on Monday dismissed U.S concern that he would grant Chuna the right to build a military base in his country"China new secret neo-colonization after the killing fields era"saying such a move would violate the constitution.During a meeting of his council of ministers,hun Sen note of that U.S deputy secretary of state John Sullivan met Cambodia's deputy pm"Prak Sokhom"on the sideline of the ASIAN summit in Singapore last week and expressed concern about the possible opening foreign military base in Cambodia soil.Hun Sen said he'd received a letter from U.S Vice president"Mike Pence"raising concerns of the possible presence of a Chinese Naval Base in Cambodia in the future,the strong man said.I want to make clear to our compatriots and foreign friends that Cambodia will not violate its own constitution"keep read my lip".Cambodia's constitution prohibits the presence of foreign armies or military base inside the country and Cambodia will not permit any foreign military base for a Navy,army or air force"but only Viet/China".On November 15,Hong Kong Asia times online news portal cited unnamed diplomatic sources in a report as saying that 45,000 hectares"=111,200 acre"chinese naval base is being built in Cambodia's Koh Kong province through it remains unclear how far construction has progressed.He"HS" fears that such a reaction"from u.s"won't lead to just words,but may also spark prompt measures"against his rogue govm't",as the issue could create insecurity within the regime,he said.How secret revealed of Hun Sen's power?his deadly henchmen,dictator Hun Sen has been in power for nearly 4 decades brutal rule,during which times he has ruled with iron fist and squashed any potential competition with ease,but he didn't do it alone.Over decades,Hun Sen has created and developed a core security force officers who have ruthlessly and violently carried out his orders"Asia director of HRW"said.How China came to dominate Cambodia after the killing fields era ended? $100 million in aid and loans after strong man supported south China sea territorial disputed with irking many of its regional partners.However,the Chinese govm't certainly though Cambodia was being deferential.The outgoing ambassador to Cambodia,Bu Jianquo,lauded Cambodia's"neutral and fair stance over the south china sea issue",She added,u not only the govm't of China,but millions of our pple appreciated premier Hun Sen's stance.With Asian and East Asia summit fast approaching ,the expectation is that Cambodia will once again earn China's appreciation by blocking ant unified movement on the south China sea issue.In 1998 dictator Hun Sen described China as"the root of everything that is evil"in his country.Twelve years later,China was Cambodia trustworthy.

Nov 26, 2018 05:54 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល