លោក ហ៊ុន សែន ប្រកាស​បញ្ឈប់​ក្រុមហ៊ុន​យក​ប្រាក់​ពី​ពលរដ្ឋ​ជិះ​ឆ្លងកាត់​ផ្លូវ​វ៉េងស្រេង

ដោយ អ៊ុង សេរីវុទ្ធ
2015-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទី​បញ្ជរ​យក​ប្រាក់​ពី​រថយន្ត​ជិះ​ឆ្លង​កាត់​ផ្លូវ​វ៉េងស្រេង រូបថត​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
ទី​បញ្ជរ​យក​ប្រាក់​ពី​រថយន្ត​ជិះ​ឆ្លង​កាត់​ផ្លូវ​វ៉េងស្រេង រូបថត​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Yeang Socheametta

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បញ្ឈប់​ឲ្យ​ក្រុមហ៊ុន​យក​​ប្រាក់​ពី​ពលរដ្ឋ​ទូទៅ​ជិះរថយន្ត​ឆ្លង​កាត់​ផ្លូវ​វ៉េងស្រេង ចាប់​ពី​ថ្ងៃ​ទី​២៨ ធ្នូ នេះ​តទៅ។

លោក ហ៊ុន សែន ប្រកាស​បែប​នេះ ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ថ្ងៃ​ទី​២៨ ធ្នូ ដោយ​រដ្ឋាភិបាល​សម្រេច​ដក​ហូត​ទាំងស្រុង​ពី​ក្រុមហ៊ុន​ដែល​គ្រប់គ្រង និង​ជួសជុល​ផ្លូវ​វ៉េងស្រេង​នេះ មក​គ្រប់​គ្រង​ខ្លួន​ឯង​វិញ៖ «ចាប់​ពី​ពេល​នេះ​តទៅ ទាំង​ពលរដ្ឋ​រស់​នៅ​តាម​ផ្លូវ​វ៉េងស្រេង និង​ពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​នេះ​ឈប់​បង់​ប្រាក់​ទៀត​ហើយ អ្វី​ដែល​ខ្ញុំ​សុំ​មក​វិញ គឺ​សូម​គោរព​ច្បាប់​ចរាចរ​ទាំងអស់ កុំ​ឲ្យ​មាន​គ្រោះថ្នាក់»។

បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​បញ្ឈប់​ការ​យក​ប្រាក់​ពី​រថយន្ត​លើ​ផ្លូវ​នេះ សាលារាជធានី​ភ្នំពេញ ក៏​ចេញ​សេចក្ដី​ជូន​ដំណឹង និង​អំពាវ​នាវ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ​វ៉េងស្រេង ដែល​ទិញ​ស្ទិកឃ័រ​ចេញចូល​ផ្លូវ​​​នេះ មក​ទទួល​ប្រាក់​របស់​ខ្លួន​វិញ​ពី​ស្នាក់ការ​ក្រុមហ៊ុន ក្នុង​បុរីពិភព​ថ្មី ផ្លូវ​វ៉េងស្រេង។

ផ្លូវ​វ៉េងស្រេង​ត្រូវ​បាន​សាងសង់​ពង្រីក​ផ្លូវ ដោយ​ក្រុមហ៊ុន​ថូលវេ (Tollway) ពី​សួនច្បារ​ចោមចៅ ដល់​ច្រមុះ​ជ្រូក​ស្ទឹងមានជ័យ មាន​ប្រវែង​៦,៥០០​ម៉ែត្រ បេតុង​កម្រាស់​២០សង់ទីម៉ែត្រ ប្រព័ន្ធ​លូ​សងខាង មាន​សួន​ខណ្ឌ​ចែក​ផ្លូវ និង​ភ្លើង​បំភ្លឺ​សាធារណៈ។

រហូត​មក​ដល់​ពេល​នេះ ផ្លូវ​ចំនួន​៣​ខ្សែ ដែល​ត្រូវ​បង់​ប្រាក់​សម្រាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់ ក្នុង​រាជធានី​ភ្នំពេញ​មាន​ផ្លូវ​២០០៤ឬ ផ្លូវ​សូឡា និង​ផ្លូវ​វ៉េងស្រេង ត្រូវ​បាន​រដ្ឋាភិបាល​បញ្ឈប់​មិន​ឲ្យ​យក​ប្រាក់​បន្ត​ទៀត​ទេ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ក៏​រិះគន់​ការ​យក​លុយ​អ្នក​ដំណើរ តាម​ផ្លូវ​ជាតិ​លេខ៤ ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​រដ្ឋាភិបាល​មិន​ទាន់​មាន​វិធានការ​បញ្ឈប់​ក្រុមហ៊ុន​វិនិយោគ​លើ​ផ្លូវ​នេះ​នៅ​ឡើយ​ទេ ដោយ​លោក ហ៊ុន សែន ត្រឹម​តែ​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ ត្រូវ​រក​ភាព​ត្រឹមត្រូវ​មួយ​ដល់​ពលរដ្ឋ​រស់នៅ​តាម​ខាង​ផ្លូវ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

អ្នក​អាន​អនាមិក

ប៉ុន្មានឆ្នាំមុន បុរស ឡឺកឺ ហ៊ុន សែន បន់ថា : ថ្ងៃនេះ ថ្ងៃស្អែក កុំអោយគ្រោះថ្នាក់ ចរាចរ . ប៉ុន្តែ គ្រោះថ្នាក់ចរាចរ របួស ស្លាប់ លើសដើម ! ។

Dec 28, 2015 08:41 AM

អ្នក​អាន​អនាមិក

យើងបោះឆ្នោតជូនសម្តេច ហ៊ុន សែន លេខរៀងទី4

Dec 28, 2015 03:52 AM

អ្នក​អាន​អនាមិក

សូមប្រជាជនខ្មែរជឿជាក់លើសម្តេចហ៊ុន សែនបន្តទៀត ព្រោះយើងធ្លាប់ជឿយូរណាស់មកហើយ ។ យើងកុំជឿពួកសញ្ជាតិ2ដើរតែកុហក់បោកប្រាស់គេ ប្រមូលលុយពីយើងគ្រប់គ្នាយកទៅដើរលេងស៊ីចាយនៅក្រៅប្រទេសជាមួយប្រពន្ធកូនយ៉ាងសប្បាយ។

Dec 28, 2015 03:51 AM

អ្នក​អាន​អនាមិក

យើងអ្នកភ្នំពេញឈប់ចាញ់បោកខ្មែរកាត់យួន សម រង្សី ទៀតហើយ។ មានតែសម្តេចហ៊ុន សែន ប៉ុណ្ណោះដែលធ្វើអោយយើងដេកស្រួល រកស៊ីស្រួល ដើរលេងសប្បាយ កូនៗអាចរៀនតាមចិត្ត យើងប្តេជ្ញាបោះឆ្នោតជូនសម្តេចហ៊ុន សែន នៅ អាណត្តិទី6

Dec 28, 2015 03:47 AM

អ្នក​អាន​អនាមិក

បើ ហ៊ុន សែន ចង់បានលុយ រថយន្តធ្វើដំណើរ ទៅធ្វើផ្លូវ អាកាស ដូចជា ពី :
ពី ភ្នំពេញ ទៅ ឧត្តុង ជាដើម !

Dec 28, 2015 03:46 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល