អាជ្ញាធរ​ហាម​ពលរដ្ឋ​ធ្វើ​ដំណើរ​លើ​ផ្លូវ​អម​ដងស្ទឹង​សង្កែ ដើម្បី​សំអាត​គ្រាប់​មិន​ទាន់​ផ្ទះ

ដោយ អាស៊ីសេរី
2020-01-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីតាំង​ដែល​អាជ្ញាធរ​ត្រៀម​ធ្វើ​ទំនប់​បិទ​ស្ទឹង​សង្កែ នៅ​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦ RFA/Hum Chamroeun
ទីតាំង​ដែល​អាជ្ញាធរ​ត្រៀម​ធ្វើ​ទំនប់​បិទ​ស្ទឹង​សង្កែ នៅ​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦ RFA/Hum Chamroeun
RFA/Hum Chamroeun

អាជ្ញាធរ​ក្រុង​បាត់ដំបង​ហាម​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​អម​សង្ខាង​ដងស្ទឹង​សង្កែ នៅ​ម្ដុំ​ស្ពានថ្ម​ក្បែរ​សាលា​ខេត្ត​បាត់ដំបង ជាពិសេស​ប្រជាពលរដ្ឋ​នៅ​ជាប់​ផ្លូវ​លេខ​១ ស្ថិត​ក្នុង​ភូមិ​កំពង់ក្របី និង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ និង ភូមិ​រំចេក​៤ សង្កាត់​រតនៈ ហាម​ចេញ​ពី​ផ្ទះ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មករា ដើម្បី​ជៀសវាង​គ្រោះ ដោយសារ​គ្រាប់​មិនទាន់​ផ្ទុះ។

អភិបាលក្រុង​បាត់ដំបង លោក ផេង សិទ្ធី បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​នៅ​ថ្ងៃ​ទី​២៩ មករា​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង​បាន​អភិវឌ្ឍន៍​តាម​មាត់​ស្ទឹង​សង្កែ ហើយ​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទះ​ជាច្រើន​រាយប៉ាយ​ក្នុង​ដី​តំបន់​នោះ ហើយ​អង្គភាព​បោសសំអាត​មីន​ក៏បាន​ចុះ​ប្រមូល​ចេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មករា ក្នុង​នោះ​គ្រាប់​មួយ​នឹង​ត្រូវ​បំផ្ទុះ​នៅ​នឹង​កន្លែង ដែល​អាច​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស។

អាជ្ញាធរ​ឱ្យ​ដឹង​ថា នៅ​ទីតាំង​វត្ត​សង្កែ​នៅ​ក្បែរ​នោះ កាលពី​ឆ្នាំ​១៩៧៩ គឺជា​ឃ្លាំង​ស្តុក​អាវុធ និង​គ្រាប់ ហើយ​បាន​ផ្ទះ​ធ្វើ​ឱ្យ​គ្រាប់​រាយប៉ាយ​តាម​បណ្ដោយ​ច្រាំង​ស្ទឹង​នៅ​តំបន់​នោះ​។ របាយការណ៍​អង្គភាព​កម្ចាត់​មីន​ស៊ីម៉ាក់ ឱ្យ​ដឹង​ថា កាលពី​ឆ្នាំ ២០១៩ ករណី​ស្លាប់​ដោយសារតែ​គ្រាប់​មិនទាន់​ផ្ទុះ​បាន​កើន​ឡើង ប្រៀប​ទៅ​នឹង​ឆ្នាំ ២០១៨​។ មាន​មនុស្ស ១២​នាក់ ស្លាប់ និង រង​របួស ៦៥​ឆ្នាំ​។ ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ខែ​តុលា ឆ្នាំ​២០១៩ មាន​មនុស្ស​ចំនួន ជិត​២​ម៉ឺន​នាក់ (១៩.៧៧៩) បាន​ស្លាប់ ជាង​៣​ម៉ឺន ៦​ពាន់​នាក់ (៣៦.០២៣) រង​របួស និង ជិត​១​ម៉ឺន​នាក់ (.០៤៧) ពិការ​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល