តុលាការ​សម្រេច​ឃុំ​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​ ៤​ នាក់​ពី​បទ​កាន់​កាប់​អាវុធ​ខុស​ច្បាប់

ហេង រស្មី
2020-11-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​កំពុង​សាក​សួរ​ជន​ជាតិ​ចិន​ចំនួន ៤នាក់ ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​អាវុធ​បណ្ដាល​ឱ្យ​ជនជាតិ​ចិន​ម្នាក់​របួស នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៩ ខែតុលា ឆ្នាំ២០២០។
តុលាការ​កំពុង​សាក​សួរ​ជន​ជាតិ​ចិន​ចំនួន ៤នាក់ ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​អាវុធ​បណ្ដាល​ឱ្យ​ជនជាតិ​ចិន​ម្នាក់​របួស នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៩ ខែតុលា ឆ្នាំ២០២០។
រូប៖ នគរបាល​ជាតិ

តុលាការ​ខេត្ត​ព្រះ​សីហនុ​ សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់​ បន្ទាប់​ពី​បាន​ប្រើ​ប្រាស់​អំពើ​ហឹង្សា​បណ្ដាល​ឱ្យ​​ជនជាតិ​ចិន​ម្នាក់​ផ្សេង​ទៀត​រង​របួស កាលពីទី​ ២៤​ ខែ​តុលា​ នៅ​ក្នុង​សង្កាត់​លេខ​៣។

អ្នក​នាំពាក្យ​តុលាការ​ខេត្ត​ព្រះសីហនុ​លោក​ លឹម ប៊ុនហេង ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​០៤ ​ខែវិច្ឆិកា​ថា​ ជនជាតិ​ចិន​ទាំង​បួន​នាក់​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស និង​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយបានបញ្ជូនទៅ​ឃុំ​ឃាំង​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះ​សីហនុ ហើយ​ដើម្បី​រង់ចាំ​ជំនុំ​ជម្រះ​ទោស។​​​

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ក្នុង​រយៈ​ពេល​ជាង​ ៩​ខែ ​ឆ្នាំ​២០២០​ មាន​ជនជាតិ​ចិន​ជាង​ ២០០​នាក់​ ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​សំណុំ​រឿង​ផ្សេងៗ​គ្នា​ ពាក់​ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ថ្នាំ​ញៀន​ខុស​ច្បាប់​ ចាប់​ជំរិត​ ចោរកម្ម​ និង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ទៅ​លើ​ជនជាតិ​ចិន​ដូ​ច​គ្នា៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល