មន្ត្រី​ជំនាញ​មិន​បង្ហាញ​លទ្ធផល​កោសល្យ​វិច័យ​លើ​មន្ត្រី​នគរបាល​ខេត្ត​កំពង់ឆ្នាំង​សម្លាប់​ខ្លួន

ដោយ ជិន ជេដ្ឋា
2015-07-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាកសព​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ទេព សារ៉ាត់ ក្នុង​បន្ទប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៥។
សាកសព​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ទេព សារ៉ាត់ ក្នុង​បន្ទប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Chin Chetha

មន្ត្រី​ជំនាញ​កោសល្យវិច័យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង ដើម្បី​ជួប​ប្រជុំ​ពិភាក្សា​គ្នា និង​ធ្វើ​កោសល្យវិច័យ​សាកសព​របស់ លោក ទេព សារ៉ាត់ នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៧ កក្កដា។ បន្ទាប់​ពី​ធ្វើ​កោសល្យវិច័យ​រួច សាកសព លោក ទេព សារ៉ាត់ ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

អនុ​ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​កោសល្យវិច័យ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក អ៊ុក ណារិន បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន អំពី​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​ទេ ដោយ​លោក​ប្រាប់​ថា នៅ​បន្ត​នីតិវិធី​នៅ​ឡើយ។ ប៉ុន្តែ​ប្រភព​ខ្លះ​បង្ហើប​ថា ក្រុម​ជំនាញ​បាន​បញ្ចប់​នីតិវិធី​កោសល្យវិច័យ​ហើយ ដោយ​សន្និដ្ឋាន​ថា ករណី លោក ទេព សារ៉ាត់ គឺ​ជា​ករណី​សម្លាប់​ខ្លួន​ឯង។

ការ​សម្លាប់​ខ្លួន​របស់ លោក ទេព សារ៉ាត់ ត្រូវ​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​លោក​ខូច​ចិត្ត​ខ្មាស​គេ​នឹង​ស្រី​ស្នេហ៍​របស់​ខ្លួន​ប្ដឹង​ទៅ​តុលាការ បន្ទាប់​ពី​លោក​ប្រើ​ហិង្សា​លើ​ស្ត្រី​រូប​នោះ និង​ម្យ៉ាង​ទៀត ដោយសារ​ស្នងការ​នគរបាល​ខេត្ត ចេញ​លិខិត​បង្គាប់​ឲ្យ​បញ្ឈរ​ជើង​រូប​លោក​ពី​ការងារ​ភ្លាមៗ ក្រោយ​ពី​មាន​រឿងរ៉ាវ​នេះ។ លោក ទេព សារ៉ាត់ អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែព្រីង ឋិត​ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល