សមត្ថកិច្ច​បញ្ជូន​ជន​សង្ស័យ​​ ៤នាក់ ជួញដូរ​គ្រឿងញៀន​ជិត​ ៤០​គីឡូ​ក្រាម ទៅ​តុលាការ

ដោយ មួង ណារ៉េត
2019-10-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនសង្ស័យ និង​គ្រឿងញៀន​ជិត ៤០គីឡូក្រាម ដែល​ត្រូវ​សមត្ថកិច្ចចាប់​បាន កាល​ពី​ថ្ងៃ​ទី២ តុលា ឆ្នាំ​២០១៩។
ជនសង្ស័យ និង​គ្រឿងញៀន​ជិត ៤០គីឡូក្រាម ដែល​ត្រូវ​សមត្ថកិច្ចចាប់​បាន កាល​ពី​ថ្ងៃ​ទី២ តុលា ឆ្នាំ​២០១៩។
រូប​គេហទំព័រ​អគ្គស្នងការ​នគរបាលជាតិ

សមត្ថកិច្ច​ប្រឆាំង​គ្រឿង​ញៀន​ បាន​បញ្ជូន​ជន​សង្ស័យ ៤នាក់ ដែល​ក្នុង​នោះ​មាន​ជនជាតិ​ចិន ៣នាក់ ជនជាតិ​ថៃ​ម្នាក់ ក្នុង​សំណុំ​ជួញដូរ​ទម្ងន់​ជិត ៣៨,៦ គីឡូក្រាម​ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៥ តុលា។

អ្នក​នាំ​ពាក្យ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វីរិទ្ធិ ប្រាប់​អាស៊ី​សេរី​ថា ជន​សង្ស័យ​ទាំង​៤ ត្រូវ​បាន​ចោទ​ប្រកាន់​បទ​ចរាចរណ៍​ និង​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ចូល​ប្រទេស​កម្ពុជា។

សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន ចាប់​បាន​ជន​សង្ស័យ​ទាំង ៤នាក់ កាល​ពី​យប់​ថ្ងៃ​ទី២ តុលា នៅ​ក្នុង​ខុនដូ ជាន់​ទី​២៩ មួយ​កន្លែង នៅ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ និង​បាន​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​មេតាំហ្វេតាមីន អៃស៍ (Methamphetamine (Ice) ឬ​ហៅ​ថា ម៉ា​ទឹកក និង កេតាមីន (Ketamine) ជិត ៤០គីឡូ​ក្រាម។ សមត្ថកិច្ច​សង្ស័យ​ថា ការ​ជួញ​ដូរ​គ្រឿងញៀន​នេះ គឺ​ធ្វើ​ឡើង​ដោយ​មាន​អង្គការ​ចាត់​តាំង​នៅ​ក្រៅ​ប្រទេស ហើយ​មាន​មេ​ក្លោង​ធំ​ជា​ជនជាតិ​ចិន ​កំពុង​ស្នាក់​នៅ​ប្រទេស​ឡាវ។ សមត្ថកិច្ច​កំពុង​បន្ត​ស្នើសុំ​កិច្ច​សហការ​ពី​បណ្ដា​ប្រទេស​ក្បែរ​ខាង​កម្ពុជា ដើម្បី​ចាប់​ខ្លួន​មេ​ក្លោង និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល