សាលា​ក្រុង​នឹង​បិទ​ផ្លូវ​មួយ​ចំនួន​ក្បែរ​ព្រះបរមរាជវាំង​បណ្ដោះអាសន្ន

ដោយ ប្រាជ្ញ ចេវ
2015-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​ដាក់​រនាំង​បិទ​ផ្លូវ​ក្បែរ​ព្រះបរមរាជវាំង។ រូបថត​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៣
សមត្ថកិច្ច​ដាក់​រនាំង​បិទ​ផ្លូវ​ក្បែរ​ព្រះបរមរាជវាំង។ រូបថត​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៣
RFA/Leng Maly

ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៣ ខែ​មិថុនា សាលា​រាជធានី​ភ្នំពេញ នឹង​បិទ​បណ្ដោះអាសន្ន​នូវ​កំណាត់​ផ្លូវ​មួយ​ចំនួន​ក្បែរ​ព្រះបរមរាជវាំង ដើម្បី​សម្រួល​ដល់​ព្រះរាជ​ពិធី​ដង្ហែ​ព្រះរាជ​បរម​ងារ​កិត្តិយស ព្រះ​ស្រី​លោក​ធម្មិករាជ ថ្វាយ​ព្រះមហាក្សត្រ។

ដោយ​ឡែក​ថ្ងៃ​ទី​៣ ចាប់​ពី​ម៉ោង ៦​ល្ងាច បិទ​ចរាចរណ៍​គ្រប់​ជលយាន និង​កាណូត​ទេសចរណ៍​គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​មេគង្គ ដើម្បី​អុជ​កាំជ្រួច​នៅ​មុខ​ព្រះរាជវាំង។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ រំពឹង​ថា​ប្រជាពលរដ្ឋ​នឹង​យោគយល់​អធ្យាស្រ័យ ព្រោះ​ថា ព្រះរាជ​ពិធី​មាន​ព្រះសង្ឃ​រាប់បាត្រ​ជាង​មួយ​ម៉ឺន​អង្គ និង​វត្តមាន​ឥស្សរជន​ជាន់​ខ្ពស់​ស្ថាប័ន​នានា​ចូលរួម។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ត្រូវ​បិទ​ផ្លូវ​មុន​ពិធី​មួយ​ថ្ងៃ​តែ​ផ្លូវ​មុខ​វាំង និង​កំណាត់​ផ្លូវ​សុធារស គឺ​ដើម្បី​រៀបចំ​ធ្វើ​រោង និង​ថ្ងៃ​ទី​៣ ចាប់​ពី​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ១១​ព្រឹក គឺ​ត្រូវ​បិទ​បន្ថែម​បណ្ដា​កំណាត់​ផ្លូវ​ព្រះស៊ីសុវត្ថិ ផ្លូវ​លេខ​១៧៨ ផ្លូវ​លេខ​១៩ សុរាម្រិត និង​ផ្លូវ​ព្រះ​នរោត្តម៖ «សាលា​រាជធានី​ភ្នំពេញ​ទទួល​ផែនការ​ពី​គណៈកម្មការ​បុណ្យ​ជាតិ ចឹង​ទេ​ការ​រៀបចំ​កម្មវិធី​ទាំងអស់​នេះ ទាមទារ​មាន​ការ​យោគយល់​អធ្យាស្រ័យ»

សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ចាប់​ពី​ម៉ោង ៧​ព្រឹក ក្បួន​នឹង​ចាប់​ផ្ដើម​ដង្ហែ​ពី​ផ្លូវ​ព្រះ​សុធារស និង​ពី​នាគ​បាញ់​ទឹក ឆ្ពោះ​ទៅ​កាន់​ព្រះបរមរាជវាំង។ ព្រះ​បរម​ងារ​កិត្តិយស​ភ្ជាប់​ជាមួយ​នឹង​ប័ណ្ណ​បញ្ជាក់​នេះ ជា​ការ​ថ្វាយ​ជូន​ពី​អង្គការ​អន្តរជាតិ ធ្វើ​ការ​ទាក់ទង​ព្រះពុទ្ធសាសនា មក​ពី​ប្រទេស​នេប៉ាល់ ជប៉ុន និង​ប្រទេស​ម៉ុងហ្គោលី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

nguyen thi mai

ពី ho chi minh

Khmer always like this!!!!

May 30, 2015 09:34 PM

ក្មេងវត្ត

ពី វត្តភ្នំ

គួរតែនិងត្រូវតែដូរងារនេះទៅជា"ព្រះ​ភេទទី៣​លោក​ធម្មិករាជ"វិញ
ទើបសមរំហើយត្រូវនិងការពិតផង។

May 30, 2015 02:50 PM

ក្មេងវត្តមុន៧មករា

ពី ភ្នំពេញ

គ្រាន់តែដំឡើងារឬក៏ថាដាក់ឈ្មោះមនុស្សអត់ន័យម្នាក់ក៏បិទផ្លូវហើយ
ថាមិនមានការរាំងស្ទះចរាចរណ៏ទេតែបើរាស្រ្តសុំហែក្បួនដើម្បីប្រយោជន៏
ជាតិលោកចៅហ្វាយក្រុងថាអំពើរនេះនាំឱ្យស្ទះចរាចរណ៏និងខូចរបៀបរាប
រយសង្គម។គួរឱ្យអនិច្ចាមែនរាស្រ្តខ្មែរដែលមានអ្នកដឹកនាំពោពេញទៅដោយ
ខួបង្កងដូចក្រុមហ៊ុនសែននេះ។តើរាស្រ្តខ្មែរនៅត្រូវការអ្នកដឹកនាំរបៀបនេះ
ទៀតទេនៅអណត្តិក្រោយ?។

May 30, 2015 02:46 PM

Yen Sarun

ពី Phnom Penh

Why RFA put photo about CNRP? Even if this article related to Royal Palace.

May 30, 2015 02:38 PM

គេហទំព័រ​ទាំងមូល