អាជ្ញាធរ​ខេត្ត​រតនគិរី​ពង្រាយ​កម្លាំង​តាម​បណ្ដោយ​ព្រំដែន​វៀតណាម​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន

ដោយ រដ្ឋា វិសាល
2015-04-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​រតនគិរី។
ផែនទី​ខេត្ត​រតនគិរី។
Photo: RFA

អាជ្ញាធរ​ខេត្ត​រតនគិរី រៀបចំ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​ទ្រង់ទ្រាយ​ធំ និង​យូរ​អង្វែង​នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​វៀតណាម។ វិធានការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ចលនា​ជន​អន្តោប្រវេសន៍​វៀតណាម និង​ពលរដ្ឋ​វៀតណាម ជា​ក្រុមៗ បាន​ឆ្លង​ដែន​ចូល​មក​ទឹក​ដី​ខេត្ត​រតនគិរី ដើម្បី​ប្រព្រឹត្ត​បទល្មើស​កាប់​យក​ឈើ​មាន​តម្លៃ​ជាដើម។

កង​កម្លាំង​យោធា​ខេត្ត​រតនគិរី ប្រមាណ ១០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​បណ្តោយ​ព្រំដែន​ខេត្ត​រតនគិរី ជាប់​នឹង​ប្រទេស​វៀតណាម ចាប់​ពី​បង្គោល​ព្រំដែន​បី​ប្រទេស ឬ​តំបន់​កន្ទុយ​នាគ​រហូត​មក​ទល់​នឹង​ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី។

ការ​ពង្រាយ​កង​កម្លាំង​នេះ ធ្វើ​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា តាម​គម្រោង​ការ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​រតនគិរី ក្នុង​គោល​បំណង​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ លោក សេវ ស្វាន បញ្ជាក់​ថា អ្នក​ភូមិ​បាន​ឃើញ​កង​យោធា​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​មក​បោះ​តង់​ស្នាក់នៅ​ជាច្រើន​ចំណុច តាម​បណ្តោយ​ព្រំដែន​ចំណុច​អូរសេដ្ឋី និង​ក្នុង​ព្រៃ​ចម្ងាយ ២​គីឡូម៉ែត្រ​ពី​ភូមិ។ លោក​បញ្ជាក់​ថា ក្រុម​យោធា​មិន​បាន​ដាក់​បម្រាម ឬ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ក្បែរ​តំបន់​ឈរ​ជើង​របស់​កង​កម្លាំង​នោះ​ឡើយ៖ «គេ​ចុះ​ទៅ​កន្លែង​ហ្នឹង​ច្រើន​តាម​ខ្សែ​ក្រវាត់​ព្រំដែន តាំង​ពី​កន្ទុយ​នាគ​ដល់​ប៉ុស្តិ៍​អូរលាវ។ គេ​ដាក់​តាម​ក្រុម ខ្ញុំ​ទៅ​សួរ គេ​ថា​ទាហាន ១០០​ជាង»

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អាជ្ញាធរ​ខេត្ត​រតនគិរី ពង្រាយ​កង​កម្លាំង​តាម​បណ្តោយ​ព្រំដែន ខណៈ​បទល្មើស​ឆ្លង​ដែន​មាន​អន្តោប្រវេសន៍​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា និង​ប្រជាជន​វៀតណាម បាន​លួច​ឆ្លង​ដែន​ចូល​ទឹក​ដី​ខេត្ត​រតនគិរី កើត​មាន​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៤ រហូត​មក។

ប្រធាន​ភូមិ​ឡំ លោក សេវ លីន អះអាង​ថា ក្រុម​យោធា​បាន​ណែនាំ​អាជ្ញាធរ​ភូមិ ឲ្យ​ផ្សព្វផ្សាយ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​វត្តមាន​យោធា​ដាក់​ពង្រាយ​នេះ។ លោក​ថា ក្រុម​យោធា​ដាក់​ពង្រាយ​ជាច្រើន​ចំណុច​នៅ​តំបន់​នោះ ក៏ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា ពួក​គេ​បំពេញ​បេសកកម្ម​អ្វី​នោះ​ឡើយ៖ «គេ​អត់​ប្រាប់​ទាំងអស់​ទេ គេ​ថា​នៅ​ច្រក​ព្រំដែន​គេ​ខ្លាច​បទល្មើស​ព្រៃ​ឈើ​ក៏​មិន​ដឹង គេ​ប្រាប់​តែ​ប៉ុណ្ណឹង កុំ​ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់​ផ្អើល គេ​ថា​អ៊ីចេះ»

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក មឹង ស៊ីនាដ នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា មាន​ប្រសាសន៍​ថា លោក​ជាប់​រវល់​ប្រជុំ​មិន​អាច​អធិប្បាយ​អ្វី​បាន​ឡើយ។

យ៉ាង​នេះ​ក្តី មន្ត្រី​យោធា​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា កង​កម្លាំង​បាន​ដាក់​ពង្រាយ​ប្រមាណ ១១​ចំណុច រួម​ទាំង​ចែក​ជា​ក្រុម​ដើម្បី​ដើរ​ល្បាត​តាម​គោលដៅ​របស់​ខ្លួន។ យោធា​ទាំង​នោះ នឹង​ត្រូវ​ប្ដូរ​វេន​សម្រាប់​រយៈពេល​បី​ខែ​ម្តង ក្នុង​ការ​បំពេញ​ភារកិច្ច​នេះ។

ទាក់ទិន​ករណី​នេះ​ដែរ មេ​បញ្ជាការ​យោធា​ខេត្ត​រតនគិរី លោក ខាំ ស៊ុក ទទួល​ស្គាល់​ថា ការ​ដាក់​ពង្រាយ​កង​កម្លាំង​នេះ គឺ​ដើម្បី​ទប់ស្កាត់​បទល្មើស ប៉ុន្តែ​លោក​មិន​អធិប្បាយ​លម្អិត​ពី​ផែនការ​នេះ​យ៉ាង​ណា​ឡើយ៖ «គណៈ​បញ្ជាការ​កង​ឯកភាព​ខេត្ត​គេ​ធ្វើ​ផែនការ​ទប់ស្កាត់​បទល្មើស ទប់ស្កាត់​អន្តោប្រវេសន៍​ពង្រឹង​មូលដ្ឋាន»

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ស្វាគមន៍​ចំពោះ​បេសកកម្ម​ទប់ស្កាត់​បទល្មើស​តាម​បណ្តោយ​ព្រំដែន ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​ការ​ឆ្លង​ដែន​ខុស​ច្បាប់។ លោក​រំពឹង​ថា កិច្ច​ការពារ​បទល្មើស​បន្ថែម​នេះ នឹង​កាត់​បន្ថយ​បាន​បទល្មើស​លួច​កាប់​ឈើ​ពី​សំណាក់​ពលរដ្ឋ​វៀតណាម និង​បទល្មើស​នាំ​ឈើ​ប្រណីត​ពី​ខេត្ត​រតនគិរី ឆ្លង​ចូល​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

កុំចាប់សត្រូវទុកឲ្យអស់បាយខ្មែរ

Apr 26, 2015 09:16 AM

អ្នក​អាន​អនាមិក

Bravo! to the Khmer soldiers had self-control for the home land borders,please not only to northwest border but present to southern border still have problems too,Khmer peoples had living there confront with the viet namese guards border have create any problems with khmer lands they are claim on these or on those point belong to them or stop khmer farmer live near border to go away,we were living independence country can not let other country to do that with our lands,

Apr 25, 2015 02:32 PM

T.Winh @ T.Banh

Why u don do this for along-long time ago or u awaiting for until Cambodia become next "Ethiopia country" wild desert with 100 degrees hot climate to fry u like a chicken frying "shame on failure " .Set up the permanent bases on along border-patrolling ,upgrade military technology system to spy any enemy predators or any illegal foreign activity try to cross into khmer's territories .Build more public roads ,villages and create more jobs on along border-line and keep thousands army personality units in control , and educate more khmer pple how to protect their land and understand their national territory and prevention national park to avoid deforestation and plants more trees to keep our planet cool down rather better living in the hots sun .Every quarter military schedule movement have to switch from place to place and from unit to another unit to learn more and knowledge of their own territory "ever not stay at the same place " and not deforestation .Military rule must be apply to and face punishment to all culprit predators who violate the military laws must be face a justice .We can seen some border-post territory has been moving in or encroaching with stupidass straws pole by without any approved from another country party " illegally border encroachment/illegal annexation " and sometime they built the illegal roads or border-post signs dept inside khmer's territories .If their built anything deeper into our territory is very hard to removed it " that mean they can claim as theirs ,and the smart things we've to stop them immediately and bring them back to around table for dialogues with a peaceful settlement and fairness .Don't trust to any predators around us and be smart national strategy "learn more the great king Jay Varman VII empire strategy how to be smart leader " .

Apr 25, 2015 09:07 AM

អ្នក​អាន​អនាមិក

យើងជា ខ្មែរ ត្រូវ ការពារជាតិ ទឹកដី សម្បត្តិធម្មជាតិ កុំអោយ ខ្មាំងសត្រូវ មើលងាយ ថា យើងមិនចេះ ការពារ !

Apr 25, 2015 08:29 AM

គេហទំព័រ​ទាំងមូល