ការ​អំពាវនាវ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​អនុវត្ត​ច្បាប់​ដើម្បី​ទប់​ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​​ពេល​ចូល​ឆ្នាំ

ដោយ ខែ សុណង
2017-04-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នគរបាល​ចរាចរណ៍ ព្រះសង្ឃ និង​អាជ្ញាធរ​ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦។
នគរបាល​ចរាចរណ៍ ព្រះសង្ឃ និង​អាជ្ញាធរ​ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦។
RFA/Khe Sonorng

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក អំពាវនាវ​ឲ្យ​សាធារណជន​ដែល​ប្រើប្រាស់​ផ្លូវ​ចូល​រួម​អនុវត្ត​ច្បាប់​ដើម្បី​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា។

សេចក្ដី​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ដែល​ចុះ​ហត្ថលេខា​ដោយ​ឧបនាយករដ្ឋមន្ត្រី​នៃ​ក្រសួង​មហា​ផ្ទៃ លោក ស ខេង បាន​សរសេរ​ថា នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ តែង​តែ​មាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ ការ​កកស្ទះ​ចរាចរណ៍ ដូច្នេះ​មាន​ខ្លឹមសារ​ចំនួន ១០​ចំណុច ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍។

ក្នុង​នោះ​រួម​មាន ​ស្នើ​ឲ្យ​សាធារណជន​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ ។ល។ កុំ​ផ្ទុក​អ្នក​ដំណើរ និង​ទំនិញ​លើស​ច្បាប់​កំណត់។ ចំពោះ​រថយន្ត​ដឹក​អ្នក​ដំណើរ ឬ​ដឹក​កម្មករ មិន​ត្រូវ​ផ្ទុក​អ្នក​ដំណើរ ឬ​កម្មករ​លើ​ដំបូល និង​កុំ​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ។ ត្រូវ​ពាក់​មួក​សុវត្ថិភាព និង​ពាក់​ខ្សែ​ក្រវាត់​នៅ​ពេល​ធ្វើ​ដំណើរ។ គោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្ដាំ​ជានិច្ច។ មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជា​ដាច់​ខាត។ មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជា​ដាច់​ខាត។ មិន​ត្រូវ​បត់ ឬ​ជែង​ក្នុង​ភាព​ប្រថុយប្រថាន។ មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ងងុយ​ដេក​ជា​ដាច់​ខាត។ ត្រូវ​បើក​បរ​ក្នុង​ស្មារតី​ប្រុង​ប្រយ័ត្ន​ជានិច្ច ប្រកប​ដោយ​សីលធម៌​យោគយល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល