សម្ដេច​ព្រះរៀម បុប្ផា ទេវី សុគត​ ដោយ​ព្រះរោគាពាធ

ដោយ អាស៊ីសេរី
2019-11-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះរាជបុត្រី បុប្ផា ទេវី ព្រះរៀម​បង្កើត មាតា​ទីទៃ នៃ​​​ព្រះមហាក្សត្រ ព្រះករុណា ព្រះ​បាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី។
ព្រះរាជបុត្រី បុប្ផា ទេវី ព្រះរៀម​បង្កើត មាតា​ទីទៃ នៃ​​​ព្រះមហាក្សត្រ ព្រះករុណា ព្រះ​បាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី។
រូប៖ ហ្វេសប៊ុក Royal du Cambodge

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​យក​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា​នេះ ដើម្បី​កាន់​ទុក្ខ​ការ​សោយ​ទិវង្គត​របស់​សម្ដេច​ព្រះរៀម បុប្ផា ទេវី ដែល​ទ្រង់​សុគត​​ នៅ​​មន្ទីរ​ពេទ្យ​មួយ ក្នុង​ប្រទេស​​ថៃ កាល​ពី​វេលា​ម៉ោង ១២:៣០នាទី នា​ថ្ងៃ​ទី១៨ ខែ​វិច្ឆកា ឆ្នាំ២០១៩ ។

ហ្វេសប៊ុក Royal du Cambodge បង្ហាញ​ថា សម្ដេច​ព្រះរៀម បុប្ផា ទេវី ជា​ព្រះរាជបុត្រី​ច្បង នៃ​ព្រះមហាវីរក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះបរម​រតនកោដ្ឋ និង​អ្នក​ម្នាង ផាត់ កាញ៉ុល នាដការី នៃ​របាំ​ព្រះរាជ​ទ្រព្យ។ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ១៩៤៣ នា​រាជធានី​ភ្នំពេញ។ សម្ដេច​ព្រះរៀម បុប្ផា ទេវី ជា​ព្រះរៀម​បង្កើត មាតា​ទីទៃ នៃ​ព្រះករុណា ព្រះ​បាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​សព្វថ្ងៃ។

សម្ដេច​ព្រះរៀម បុប្ផា ទេវី ជា​អតីត​នាដការី ឬ​ជា​សម្ដែង​របាំ​ព្រះរាជ​ទ្រព្យ ដ៏​ប៉ិនប្រសប់ និង​មាន​ព្រះកិត្តិនាម​ដ៏​ល្បីល្បាញ​មួយ​អង្គ នៅ​ក្នុង​សង្គម​កម្ពុជា និង​បាន​ទទួល​ព្រះ​គោរមងារ​ថា «ទេព​នាថវដ្តី​ឯក» និង​ជា «មរតក​មនុស្ស​រស់​របស់​កម្ពុជា»។ ស្នាព្រះហស្ត​ដ៏​សំខាន់ និង​មាន​តម្លៃ​បំផុត នៃ​សម្ដេច​ព្រះ​រៀម គឺ​ការ​នាំ​យក​នូវ​របាំ​ព្រះរាជទ្រព្យ ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ យូណេស្កូ នៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ២០០៣ គ្រា​ដែល​ព្រះអង្គ គង់​ជា​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៏ និង​វិចិត្រ​សិល្បៈ។

សម្ដេច​ព្រះរៀម បុប្ផា ទេវី ទ្រង់​សុគត​ក្នុង​ព្រះជន្ម ៧៦ព្រះវស្សា។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល