លោក ស ខេង ជំរុញ​ឲ្យ​អភិបាល​ថ្មី​ខេត្ត​ស្ទឹងត្រែង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​និង​ចោរកម្ម

ដោយ ម៉ែន សុធីរ
2015-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាល​ខេត្ត​ស្ទឹងត្រែង ដែល​ទើប​តែង​តាំង​ថ្មី លោក មុំ សារឿន ថ្លែង​ក្នុង​ពិធី​ផ្ទេរ​តំណែង​នា​សាលា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
អភិបាល​ខេត្ត​ស្ទឹងត្រែង ដែល​ទើប​តែង​តាំង​ថ្មី លោក មុំ សារឿន ថ្លែង​ក្នុង​ពិធី​ផ្ទេរ​តំណែង​នា​សាលា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Men Sothyr

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឲ្យ​អភិបាល​ខេត្ត​ស្ទឹងត្រែង ដែល​ទើប​តែង​តាំង​ថ្មី ពង្រឹង​យន្តការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ គ្រឿង​ញៀន និង​ចោរកម្ម។ ការ​លើក​ឡើង​នេះ ក្នុង​ពិធី​ប្រកាស​តែង​តាំង​អភិបាល​រង​ខេត្ត លោក មុំ សារឿន ឲ្យ​ទទួល​តួនាទី​ជា​អភិបាល​ខេត្ត​ថ្មី​ជំនួស​អភិបាល​ខេត្ត​បច្ចុប្បន្ន លោក កុល សំអុល នៅ​ថ្ងៃ​ទី​២៩ ធ្នូ។

លោក ស ខេង បញ្ជាក់​ថា អភិបាល​ខេត្ត​ថ្មី​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កាតព្វកិច្ច និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​ទូទៅ ដើម្បី​ចូលរួម​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដើម្បី​ធានា​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ។

ជុំវិញ​បញ្ហា​នេះ អភិបាល​ថ្មី​នៃ​ខេត្ត​ស្ទឹងត្រែង លោក មុំ សារឿន ប្ដេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​រក​មធ្យោបាយ​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​សង្គម និង​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​សេវា​សាធារណៈ​លើ​គ្រប់​វិស័យ។ លោក​អះអាង​ថា នឹង​យក​ចិត្ត​ទុក​ដាក់​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច ជាមួយ​ភាគី​ពាក់ព័ន្ធ ដូចជា​សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​ឯកជន ដើម្បី​ធានា​ឲ្យ​បាន​កំណើន​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ៖ «បន្ត​ទំនាក់ទំនង​ប្រពៃណី និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្ដា​ខេត្ត​ជិត​ខាង ពិសេស​ប្រទេស​ឡាវ ដើម្បី​ពង្រឹង​បាន​នូវ​ស្ថិរភាព​ សន្តិសុខ សណ្ដាប់ធ្នាប់ ទប់ស្កាត់​អំពើ​ភេរវកម្ម បទល្មើស និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ឡាវ»។

ចំណែក​ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង ស្នើ​ឲ្យ​អភិបាល​ខេត្ត​រូប​នេះ យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ផ្តល់​ទីកន្លែង​លក់​ដូរ​ដល់​ក្រុម​អាជីវករ​ផ្សារ​ត្រី​បន្លែ​នៅ​ទីប្រជុំ ដោះស្រាយ​ទំនាស់​ដីធ្លី និង​បញ្ហា​សេដ្ឋកិច្ច ដើម្បី​លើក​ស្ទួយ​ជីវភាព​ពួក​គាត់​ឲ្យ​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Why you did not do in the last 35 years a go?All forests were almost gone already and also you should retire too not a former governor.

Dec 29, 2015 04:27 PM

Kaka

ពី ភ្នំពេញ

សួស្តីវិទ្យុអាស៊ីសេរី, តាំងពីកើតមក ខ្ញុំមិនដែលឭគេនិយាយពាក្យ មរណភាពទឹកដីទេ ទើបតែពលនេះ វិទ្យុអាស៊ីសេរីសរសេរថា លោកអភិបាលថ្មីនៃខេត្តស្ទឹងប្តេជ្ញាថែរក្សាការពារមរណភាពទឹកដី...។ សូមមេត្តាពិនិត្យឡើងវិញផង ព្រោះអស់លោកចាយលុយអាមេរិកច្រើនណាស់ ។ ខ្ញុំគិតថា ពាក្យត្រូវ គឺថែរក្សាការពារបូរណភាពទឹកដី ។
សូមអគុណ

Dec 29, 2015 08:56 AM

គេហទំព័រ​ទាំងមូល