ព្រះសង្ឃ​ខ្មែរ​ក្រោម​ស្នើ​តុលាការ​​រក​ជន​ទី៣​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​គ្រូ​សូត្រ​ស្ដាំ​វត្ត​សាមគ្គីរង្សី

ដោយ អ៊ុង សេរីវុទ្ធ
2015-06-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាកសព​ព្រះ​គ្រូ​សូត្រ​ឆ្វេង ថាច់ ខាន់ ដែល​ត្រូវ​សាមណេរ លី ទ្វឹង ចាក់​ចំ​បំពង់ក បណ្ដាល​ឲ្យ​សុគត កាល​ពី​ព្រឹក​ថ្ងៃ​ទី ១២ មករា ២០១៥។
សាកសព​ព្រះ​គ្រូ​សូត្រ​ឆ្វេង ថាច់ ខាន់ ដែល​ត្រូវ​សាមណេរ លី ទ្វឹង ចាក់​ចំ​បំពង់ក បណ្ដាល​ឲ្យ​សុគត កាល​ពី​ព្រឹក​ថ្ងៃ​ទី ១២ មករា ២០១៥។
RFA/Brach Chev

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ ស៊ើបអង្កេត​រក​ជន​ទី​៣ ដែលជាជនសង្ស័យ នៅ​ពី​ក្រោយ​ខ្នង​ឃាតកម្ម​លើ​ព្រះ​គ្រូ​សូត្រ​ស្ដាំ​វត្ត​សាមគ្គីរង្សី យក​មក​កាត់​ទោស​ដូច​ជន​ដៃ​ដល់​ដែល​ប្រព្រឹត្ត​បទ​ល្មើស។

ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ជន​ជាប់ចោទ ចាក់​សម្លាប់​ព្រះ​គ្រូសូត្រស្ដាំ​វត្ត​សាមគ្គីរង្សី ព្រះតេជព្រះគុណ ថាច់ ខាន់ ដោយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២០​លាន​រៀល។

ករណី​ឃាតកម្ម​​ចាក់​សម្លាប់​ព្រះ​គ្រូ​សូត្រ​ស្ដាំ​វត្ត​សាមគ្គី​រង្សី នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ​២០១៥ ដោយ​ជន​ដៃដល់​គឺ​អតីត​សាមណេរ​ឈ្មោះ លី ទ្វឹង ដែល​គង់​នៅ​វត្ត​ជាមួយ​គ្នា។

ប្រធាន​រដ្ឋបាល​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ប្រធាន​រដ្ឋបាល​វត្ត​សាមគ្គីរង្សី ព្រះតេជព្រះគុណ ថាច់ ថាវរី បាន​ឲ្យ​ដឹង​ថា លោក​ពេញចិត្ត​នឹង​សាលក្រម​នេះ ប៉ុន្តែ​លោក​បាន​ហៅ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​មិន​ទាន់​បាន​ចុះ​ស៊ើបអង្កេត​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​រក​ជន​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ៖ «ជុំវិញ​សំណុំឃាតកម្ម​នេះ អត់ដែល​មាន​ប៉ូលិស​ណា​ចុះ​មក​ស៊ើបអង្កេត​ដល់​ទីកន្លែង​ទេ ​អ៊ីចឹង​វា​មិនសមស្រប​តាម​នីតិវិធី​របស់​តុលាការ និង​ច្បាប់​ឡើយ»

យ៉ាង​ណា​ក៏​ដោយ​មន្ត្រី​សង្គម​ស៊ីវិល ដែល​តាមដាន​​ឃាតកម្ម​នេះ​តាំង​ពី​ដំបូង​មក ធ្លាប់​បាន​ដាក់​ការ​សង្ស័យ​ថា ករណី​នេះ​អាច​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​រកស៊ី​ដី​នៅ​ពី​ក្រោយ​ជម្លោះ​រវាង​ព្រះសង្ឃ​ពីរ​អង្គ​នេះ រហូត​ដល់​មាន​ការ​ចាក់​សម្លាប់​គ្នា​ដូច្នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

SO SAD FOR KHMER NATION BECAUSE OF THE LEADER PUPPET OF VN

Jun 24, 2015 05:11 AM

គេហទំព័រ​ទាំងមូល