កម្មករ​រោងចក្រ​ស្មាត​ស៊ើតស៍​ហែ​ក្បួន​សុំ​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី

ដោយ រ៉ាន់ សំណាង
2015-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​កម្មការិនី​នៃ​ក្រុមហ៊ុន ស្មាត ស៊ើតស៍ (Smart Shirts Garment Manufacturing Cambodia) ហែ​ក្បួន​សុំ​អន្តរាគមន៍​រឿង​វិវាទ​ការងារ​ក្នុង​រោងចក្រ​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
កម្មករ​កម្មការិនី​នៃ​ក្រុមហ៊ុន ស្មាត ស៊ើតស៍ (Smart Shirts Garment Manufacturing Cambodia) ហែ​ក្បួន​សុំ​អន្តរាគមន៍​រឿង​វិវាទ​ការងារ​ក្នុង​រោងចក្រ​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Rann Samnang

កម្មករ​កម្មការិនី​នៃ​ក្រុមហ៊ុន ស្មាត ស៊ើតស៍ (Smart Shirts Garment Manufacturing Cambodia) ប្រមាណ ១០០​នាក់ ហែ​ក្បួន​សុំ​អន្តរាគមន៍​រឿង​វិវាទ​ការងារ​ក្នុង​រោងចក្រ​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ។

អនុប្រធាន​សហព័ន្ធ​សហជីព​សំឡេង​កម្មករ​កម្ពុជា ឃិន ណាំហោ ថ្លែង​ថា ក្រុម​កម្មករ​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ដែល​ក្រុមហ៊ុន​មិន​ទាន់​អនុវត្ត​តាម​សេចក្តី​បញ្ជា​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល៖ «លុយ​ព្រីម​លុយ​ថ្ងៃ ក្រុមហ៊ុន​ត្រូវ​តែ​រក្សា​ជូន លុយ​ព្រីម​ត្រូវ​កាត់​តាម​រូបមន្ត​សមាមាត្រ និង​ទទួល​តំណាង​កម្មករ​បួន​រូប​ចូល​ធ្វើ​ការ​វិញ ព្រម​ជាមួយ​បង​ប្អូន​កម្មករ»

ឆ្លើយ​តប​នឹង​ការ​ដាក់​ញត្តិ​របស់​កម្មករ អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មាន​ប្រសាសន៍​ថា លោក​នឹង​សហការ​ជាមួយ​មន្ត្រី​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​សម្រាប់​កម្មករ។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​រក្សា​ការពារ ដោយ​តម្រូវ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ​ក្នុង​រយៈពេល ៤៨​ម៉ោង ប៉ុន្តែ លោក ឃិន ណាំហោ ឲ្យ​ដឹង​ថា ភាគី​ក្រុមហ៊ុន​ទើប​តែ​បិទ​ដីកា​របស់​តុលាការ​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។

អស់​រយៈពេល​ជិត ១​ខែ​ហើយ កម្មករ​ក្រុមហ៊ុន ស្មាត ស៊ើតស៍ ឋិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ការងារ​ពី​ខាង​ភាគី​ក្រុមហ៊ុន​ទេ ទោះ​បី​ជា​មាន​ការ​សេចក្តី​បញ្ជា​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល និង​ដាក់​សំណើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ជួយ​ដោះស្រាយ​ក៏ដោយ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​នៅ​តែ​មិន​គោរព និង​អនុវត្ត​តាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល