ក្រុមហ៊ុន​កាហេ្វ Startbucks នឹង​បើក​ទីតាំង​ដំបូង​នៅ​កម្ពុជា​ចុង​ឆ្នាំ​២០១៥

ដោយ ចេង ម៉េងជូ
2015-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្តសញ្ញា​សម្គាល់​របស់​ក្រុមហ៊ុន​កាហ្វេ ស្តារបាក (Starbucks)។
និមិត្តសញ្ញា​សម្គាល់​របស់​ក្រុមហ៊ុន​កាហ្វេ ស្តារបាក (Starbucks)។
RFA Screenshot

ក្រុមហ៊ុន​កាហេ្វ ស្តារប័ក (Starbucks) ដ៏​ធំ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ប្រកាស​ជា​ផ្លូវ​ការ​នៅ​​ថ្ងៃ​ទី​២៧ ខែ​សីហា ថា ខ្លួន​នឹង​បើក​ទីតាំង​ដំបូង​​ក្នុង​ប្រទេស​កម្ពុជា នៅ​ចុង​ឆ្នាំ​២០១៥ នេះ ដោយ​ជ្រើស​យក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជា​ទីតាំង​ទី​១ ហើយ​មាន​គម្រោង​បើក​ទីតាំង​ទី​២ នៅ​ក្នុង​​ក្រុង​ភ្នំពេញ នៅ​ដើម​ឆ្នាំ​២០១៦ ដែល​ជា​ទីផ្សារ​ទី​១៦ របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រុមហ៊ុន​នេះ បញ្ជាក់​ថា ក្រុមហ៊ុន Coffee Concepts (Cambodia) Limited នឹង​ទទួល​បន្ទុក​ប្រតិបត្តិ​គម្រោង​របស់​ខ្លួន​នៅ​កម្ពុជា ដែល​ជា​ទីផ្សារ​ទី​១៦ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​ចាប់​ផ្ដើម​ប្រតិបត្តិ​ការ​អាជីវកម្ម​ក្នុង​ប្រទេស​វៀតណាម កាល​ពី​ដើម​ឆ្នាំ​២០១៣។

បច្ចុប្បន្នហាង​កាហេ្វ ស្ដារប័ក ច្រើន​ជាង ២១.០០០​កន្លែង កំពុង​ប្រតិបត្តិការ​នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​មាន ៥.២០០​ទីតាំង ​​កំពុង​​ប្រតិបត្តិការ​នៅ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​ផ្ដល់​ការងារ​ដល់​ប្រជាជន​ជាង ៨​ម៉ឺន​នាក់​ក្នុង​តំបន់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Only Hun Sen family and a rich family in Cambodia can drink this coffee.I am a teacher my salary will not afford to pay it.So I drink Khmer coffee better than.

Sep 10, 2015 11:50 PM

អ្នក​អាន​អនាមិក

Move cambodia 😎

Aug 27, 2015 11:14 PM

គេហទំព័រ​ទាំងមូល