ប័ណ្ណសារព័ត៌មាន
2020-11-28
មន្ត្រីបក្សប្រឆាំង និងប្រជាពលរដ្ឋរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញការផ្ដល់អំណោយជាម៉ាស និងគ្រឿងបរិក្ខារពេទ្យដល់ប្រទេសមួយចំនួនក្នុងតំបន់ ស្របពេលពលរដ្ឋខ្លួនឯងកំពុងជួបការខ្វះខាតនៅឡើយ។
2020-11-27
ស្នងការប៉ូលិសខេត្តព្រះសីហនុលោក ជួន ណារិន ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៧ វិច្ឆិកា ថា សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន៤ នាក់ ពីបទ មានចេតនាទុច្ចរិតប្រព្រឹត្តិបទល្មើសខុសច្បាប់។
2020-11-27
អាជ្ញាធរពន្ធនាគារបញ្ជូនសមាជិកយុវជនខ្មែរថាវរៈ កញ្ញា សូ មេត្តា ទៅព្យាបាលរបួសនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២៦ វិច្ឆិកានេះ ក្រោយពេលយុវជនរូបនេះដួលនៅក្នុងបន្ទប់ទឹកពន្ធនាគារ របួសជើងរលាត់ដល់ឆ្អឹង។ ប្អូនស្រីកញ្ញា សូ មេត្តា អះអាងថា បងស្រីរបស់ខ្លួនដួល និងរងការឈឺចាប់ តាំងពីថ្ងៃទី១៦ វិច្ឆិកា មកម្ល៉េះ ប៉ុន្តែមន្ត្រីពន្ធនាគារមិនបានបញ្ជូនមកមន្ទីរពេទ្យភ្លាមៗនោះទេ ដោយទុករហូតនាងមានអាការៈធ្ងន់ធ្ងរ។
2020-11-25
អង្គការយូណេស្កូ (UNESCO) កំពុងស្នើសុំឲ្យអាជ្ញាធរកម្ពុជាផ្តល់ព័ត៌មានលម្អិត ជុំវិញគម្រោងវិនិយោគរមណីយដ្ឋានក្នុងទឹកដីខេត្តសៀមរាបរបស់ក្រុមហ៊ុនណាហ្គាខប (NAGA CORP)។ អង្គការនេះគូសបញ្ជក់ថា ព័ត៌មានទាំងនេះ នឹងត្រូវយកទៅចែករំលែកបន្តដើម្បីវាយតម្លៃពីផលប៉ះពាល់នានា ដែលអាចកើតមានឡើងដល់តំបន់រមណីយដ្ឋានអង្គរ ដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
2020-11-25
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទប្រកាសថា ក្រសួងត្រូវការថវិកាប្រមាណ ៩១លានដុល្លារ ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជនបទឡើងវិញ បន្ទាប់ពីកម្ពុជារងគ្រោះដោយសារជំនន់ទឹកភ្លៀង។
2020-11-25
សាលាដំបូងរាជធានីភ្នំពេញនឹងការបើកសវនាការ ដែលមានជនត្រូវចោទជាង ១០០នាក់នៅថ្ងៃតែមួយ ពីបទរួមគំនិតក្បត់ និងញុះញង់ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។
2020-11-25
សហរដ្ឋអាមេរិក ផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៦សែនដុល្លារ សម្រាប់ការឆ្លើយតបនឹងគ្រោះទឹកជំនន់នៅកម្ពុជា។ ការផ្តល់ជំនួយមនុស្សធម៌នេះ ធ្វើឡើងតាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) ជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីផ្តល់ជំនួយក្នុងគ្រាបន្ទាន់ ដល់ពលរដ្ឋចំនួនជិត ៤ពាន់គ្រួសារ។
2020-11-25
ម្ចាស់សណ្ឋាគារ ឡឺមេរីឌាន អង្គរ (Le Meridien Angkor) ប្រកាសសម្រេចបិទទ្វារឈប់ដំណើរការអាជីវកម្មរបស់ខ្លួន និងទូទាត់ប្រាក់ការងារឲ្យបុគ្គលិកទាំងអស់ត្រឹមដំណាច់ខែវិច្ឆិកានេះ ក្រោមហេតុផលថា គ្មានភ្ញៀវស្នាក់នៅ ក្នុងអំឡុងពេលវិបត្តិជំងឺឆ្លងកូវីដ១៩ ។
2020-11-25
របាយការណ៍ស្ទង់មតិរបស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) ឆ្នាំ២០២០ នេះ រកឃើញថា អំពើពុករលួយនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ស្ទើរគ្រប់វិស័យ និងស្ថាប័ន។ ក្នុងនោះ អ្នកពុករលួយជាងគេ គឺប៉ូលិស មន្ត្រីរដ្ឋាភិបាល និងមន្ត្រីមន្ត្រីតុលាការ។
2020-11-24
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថា លោក អ៊ូ ច័ន្ទប្ញទ្ធិ និយាយថា ការផ្ដល់ជំនួយរបស់ប្រទេសចិន ដល់ខេត្តព្រះសីហនុ អាចធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះបាត់បង់ឯករាជ្យភាពរបស់ខ្លួន ហើយនៅថ្ងៃអនាគតអាចឱ្យប្រទេសចិនប្រើប្រាស់ជាទីតាំងរត់ពន្ធទំនិញខុសច្បាប់។
2020-11-22
ពលរដ្ឋក្នុងនិងក្រៅប្រទេសមួយចំនួនបង្ហាញទស្សនៈផ្សេងៗគ្នាពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនណាហ្គា ខប (Naga Corp) នៅជិតតំបន់អង្គរខេត្តសៀមរាប។ ពួកគេព្រួយបារម្ភថា គម្រោងនេះជាអាវុធមុខពីរដែលអាចផ្ដល់ប្រយោជន៍ផង និងអាចប៉ះពាល់ដល់ពលរដ្ឋ និងបរិស្ថានក្នុងខេត្តសៀមរាប។
2020-11-22
ជនរងគ្រោះ សោកស្ដាយចំពោះអាជ្ញាធររាជធានីភ្នំពេញក្នុងការលើកពេលធ្វើបុណ្យខួប ១០ឆ្នាំ នៃព្រឹត្តិការណ៍ជាន់គ្នាស្លាប់ នៅស្ពានពេជ្រ ដោយសារហេតុផលវិបត្តិជំងឺកូវីដ១៩ (Covid-19)។ សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាល ធ្វើបុណ្យខួបនេះ ឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ និងត្រូវអញ្ជើញសាច់ញាតិរបស់ជនរងគ្រោះមកចូលរួមផង។
2020-11-22
សកម្មជនរូបនេះ យល់ថា រដ្ឋាភិបាលកំពុងសាងកំហុសម្ដងហើយម្ដងទៀត ក្នុងការឃុបឃិតគ្នា ដោយមិនផ្ដល់ព័ត៌មានឲ្យបានទូលំទូលាយពីការផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនបរទេសវិនិយោគ ដោយគ្មានតម្លាភាព និងប៉ះពាល់ដល់សោភ័ណភាព តំបន់បេតិកភណ្ឌជាតិ ដើម្បីប្រយោជន៍របស់បក្សពួក និងប្រយោជន៍បរទេស។
2020-11-21
សមត្ថកិច្ចចាប់ខ្លួនមនុស្សម្នាក់ពីបទជួញដូរថ្នាំញៀនចំនួនជិត៥០ គីឡូក្រាមនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេស។ មន្ត្រីសិទ្ធិមនុស្សសាទរចំពោះចំណាត់ការរបស់អាជ្ញាធររដ្ឋាភិបាល ដោយសារតែបញ្ហានេះបានបង្កដល់អសន្តិសុខក្នុងសង្គម និងអនាគតយុវជនជំនាន់ក្រោយ ប្រសិនបើមិនបានទប់ស្កាត់អោយបានដិតដល់។ មន្រ្តីឃ្លាំមើលសិទ្ធិមនុស្ស និងសង្គម ក៏ចង់ឲ្យសមត្ថកិច្ចស្វែងរកអ្នកពាក់ព័ន្ធនៅពីក្រោយខ្នងជនសង្ស័យដែលបានចាប់ខ្លួននេះយកមក
2020-11-21
អាជ្ញាធរជាតិអប្សរាអះអាងថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនណាហ្គាខប (Naga Corp) លើផ្ទៃដីជិត១០០ហិកតារ ក្នុងខេត្តសៀមរាបនោះ មិនប៉ះពាល់តំបន់ការពារក្នុងឧទ្យានជាតិអង្គរនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីសង្គមសស៊ីវិល និងពលរដ្ឋមួយចំនួនព្រួយបារម្ភថា គម្រោងវិនិយោគខ្នាតធំមួយនេះ អាចប៉ះពាល់ដល់ប្រាសាទអង្គរវត្តដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៅកម្ពុជា។
2020-11-21
ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួប១០ឆ្នាំ នៃព្រឹត្តិការណ៍ជាន់គ្នាស្លាប់ នៅលើស្ពានពេជ្រ ឬហៅថាស្ពានកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ក្នុងថ្ងៃបុណ្យអុំទូកចុងក្រោយ។ កាលណោះ មានមនុស្ស ៣៥០នាក់ ស្លាប់ និងរាប់រយនាក់ ផ្សេងទៀតរងរបួស។ រយៈពេល១០ឆ្នាំ មកនេះ ជនរងគ្រោះខ្លះ នៅតែសោកស្ដាយចំពោះព្រឹត្តិការណ៍សោកនាដកម្មនេះ។ សង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាល បន្តការស៊ើបអង្កេត រកអ្នកទទួលខុសត្រូវ ក្នុងព្រឹត្តិការណ៍នោះ។
2020-11-20
តារាចម្រៀងដែលជាម្ចាស់ស្នាដៃបទថ្មី ឬអូរីជីណលសង(Original Song)ម្នាក់ ស្ម័គ្រចិត្តរត់ជុំវិញប្រទេសកម្ពុជារយៈពេល៩៩ថ្ងៃ ដើម្បីរៃអង្គាសថវិកាពីសប្បុរសជនសម្រាប់ជួយទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប ដែលជាមន្ទីរពេទ្យផ្ដល់សេវាព្យាបាលដល់កុមារដោយមិនគិតប្រាក់។
2020-11-20
តុលាការក្រុងភ្នំពេញ កំពុងសាកសួរជនជាតិចិនពីរនាក់ ក្រោយពីសមត្ថកិច្ចបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅនៅខណ្ឌចំការមន ក្រុងភ្នំពេញ ពីបទជួញដូរថ្នាំ ញៀនចំនួន១គីឡូក្រាម។
2020-11-19
ចំនួននិស្សិតកម្ពុជាដែលបានទៅសិក្សាតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ក្នុងឆ្នាំសិក្សា ២០១៩-២០២០។ របាយការណ៍ទើបនឹងចេញផ្សាយដោយការិយាល័យកិច្ចការអប់រំ និងវប្បធម៌ របស់ក្រសួងការបរទេសអាមេរិក ឲ្យដឹងថា ចំនួននិស្សិតកម្ពុជាកំពុងរៀននៅសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សានេះ មានរហូតដល់ជិត ៧៥០នាក់។
2020-11-19
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បញ្ជាឱ្យអាជ្ញាធរទាំងអស់បង្កើនការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ស្របពេលដែលក្រុមមេក្លោងផលិតគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណមាស កំពុងរកវិធីនាំគ្រឿងញៀនចេញ ដោយឆ្លងកាត់ប្រទេសមួយចំនួន ក្នុងនោះក៏រួមមានកម្ពុជាផងដែរ ដើម្បីយកទៅលក់នៅលើទីផ្សារអន្តរជាតិ ។
2020-11-18
ព្រះភិក្ខុ បូរ បេត និងព្រះព្រះតេជព្រះគុណ ស៊ឹម សុវណ្ណឌី ដែលជាព្រះសង្ឃតែងឈឺឆ្អាលកិច្ចការសង្គម បន្តភៀសព្រះកាយទៅរកកន្លែងមានសុវត្ថិភាពនៅក្រៅប្រទេស ដើម្បីគេចចេញពីការតាមចាប់ព្រះកាយពីសំណាក់មន្ត្រីសង្ឃ និងអាជ្ញាធររបបក្រុងភ្នំពេញ។
2020-11-18
អតីតបុគ្គលិកបម្រើការនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra) ប្រមាណ ៥០នាក់ នៅថ្ងៃទី១៧ វិច្ឆិកា នាំគ្នាឈរលើកបដាតវ៉ាមុខក្រសួងការងារ ស្នើសុំពន្លឿនបញ្ជូនវិវាទការងាររវាងពួកគាត់ និងម្ចាស់សណ្ឋាគារ ទៅដោះស្រាយបញ្ចប់នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
2020-11-18
អង្គការយូណេស្កូ (UNESCO) ប្រកាសយុទ្ធនាការស្ដីពីប្រធានបទ «ការបើកបេះដូងអ្នក» ដើម្បីប្រឆាំងការរើសអើងជនបរទេស ការមាក់ងាយ និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជុំវិញការរាលដាលនៃជំងឺកូវីដ១៩។
2020-11-18
រោងចក្រកែច្នៃសាច់មាន់មួយកន្លែងក្នុងប្រទេសថៃយល់ព្រមតាមការទាមទារមួយចំនួនរបស់ក្រុមពលករខ្មែរ ដែលបានតវ៉ាកាលពីសប្ដាហ៍មុន។
2020-11-17
ព្រះសង្ឃខ្មែរ២អង្គដែលឈឺឆ្អាលរឿងការងារសង្គម បន្តភៀសព្រះកាយយ៉ាងលំបាកនៅកន្លែងមានសុវត្ថិភាព ដើម្បីគេចពីការតាមចាប់ព្រះកាយពីសំណាក់មន្ត្រីសង្ឃនិងអាជ្ញាធររបបក្រុងភ្នំពេញ។
2020-11-14
មន្ត្រីសង្គមស៊ីវិលផ្នែកទេសន្តរប្រវេសក៍ ស្នើដល់រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុននាំពលករចេញ ទៅ ធ្វើការនៅក្រៅប្រទេស គិតគូរពីការជំពាក់បំណុលនិងការកេងប្រវ័ញ្ចកម្លាំងពលកម្ម លើពលករចំណាកស្រុក។
2020-11-14
មន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញលើកទឹកចិត្តឲ្យពលរដ្ឋប្ដឹងបញ្ហានានា តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ប្រសិនបើប៉ូលិសនៅតាមមូលដ្ឋាន មិនអើពើដោះស្រាយបញ្ហារបស់ពួកគាត់។
2020-11-13
មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលស្នើសុំរបបក្រុងភ្នំពេញ បើកចំហជាសាធារណៈរឿងសាងសង់ទីបញ្ជាការកងទ័ពជើងទឹកថ្មី នៅមូលដ្ឋានកងទ័ពជើងទឹករាម។ ការស្នើសុំនេះ គឺក្រោយពេលរដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈ។
2020-11-13
ស្ត្រីបម្រើសេវាកម្សាន្តមួយចំនួន បានរួមគ្នាបង្កើតជាក្រុមដេរម៉ាស់លក់ ដោយសារតែពួកគេបានបាត់បង់ការងារជាច្រើនខែមកហើយ។ ពួកគេស្នើទៅសាធារណជន ជួយគាំទ្រទិញម៉ាស់ដើម្បីអាចឱ្យពួកគេ ទទួលបានថវិកាសម្រាប់ចិញ្ចឹមជីវិត ក្នុងស្ថានភាពដែលរដ្ឋាភិបាលបិទកន្លែងធ្វើការពួកគេ។
2020-11-13
សមត្ថកិច្ចបានបញ្ជូនអ្នកជាប់ឃុំជាង ១.៣០០នាក់ ក្នុងចំណោមជាង ១.៦០០នាក់ ដែលបានដឹកជម្លៀសចេញពីជំនន់ទឹកភ្លៀង ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារខេត្តបន្ទាយមានជ័យវិញជិតអស់ហើយ។